​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​​ ​មុន​ឈាន​ដល់​វ័យ​៣០​ ឆ្នាំ


នៅ​ពេល​មនុស្ស​ឈាន​ដល់​វ័យ​ខ្ទង់​២០​ឆ្នាំ​ ​​​​គឺ​ជា​ពេល​មួយ​ដែល​ពួកគេ​ត្រូវ​ស្វែងយល់​​ និង​ រៀន​សូត្រ​នូវ​រឿងរ៉ាវ​ច្រើន​ ថ្វីបើ​​អារម្មណ៍​របស់​ពួកគេ​នៅ​តែ​ចង់​បាន​ភាព​រីករាយ​​​ច្រើន​ក្តី​។ ​​​​សម្រាប់​អ្នក​ដែល​បាន​​រៀប​ចំ​ខ្លួន​បណ្ដើរៗ​​នៅ​ពេល​ឈាន​ដល់​វ័យ​ខ្ទង់​២០​​នេះ​ ពួកគេ​នឹង​អាច​បង្កើត​អនាគត​បាន​ល្អ​​នៅពេល​វ័យ​​ចាស់​បន្តិច​ ជាពិសេស​នៅ​ពេល​ឈាន​ដល់​អាយុ​ខ្ទង់​៣០​ ឡើង​ទៅ​។ ប៉ុន្តែ​បើ​អ្នក​ដែល​ឡេះឡោះ​ មិន​គិត​គូរ​រៀបចំខ្លួន​ និង បង្កើត​សមត្ថភាព ក៏ដូចជា​បទពិសោធន៍​ឲ្យ​បាន​ច្រើន​ទេ​ ​ពួកគេ​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​មិន​ខាន​។

​​​​​​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ ​អ្នក​ត្រូវ​បង្កើត​ទម្លាប់​សំខាន់ៗ​ទាំង​នេះ​៖

១) ​​ទម្លាប់​រៀនសូត្រ​ឲ្យ​ច្រើន​៖
​ការ​រៀន​សូត្រ​ គឺ​គ្មាន​ដែន​កំណត់​នោះ​ទេ។ រៀន​​សូត្រ​កាន់តែ​​ច្រើន​ នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចំណេះ​កាន់​តែ​ទូលាយ​ ដែល​មាន​ប្រយោជន៍​សម្រាប់​​ការប្រើប្រាស់​ក្នុង​ជីវិត​។ ដូច្នេះ​ហើយ​ ស្ថិត​ក្នុង​វ័យ​ខ្ទង់​២០ ​អ្នក​មិន​គួរ​អល់អែក​​ក្នុង​ការ​រៀនសូត្រ​នោះ​ទេ​ ព្រោះ​នេះ​គឺ​ជា​វ័យ​ដែល​ត្រូវ​តែ​រៀនសូត្រ​ឲ្យ​បាន​ច្រើន​បំផុត។ បើ​មិន​ប្រឹងប្រែង​រៀន​សូត្រ​ឲ្យ​បាន​ច្រើន​ទេ​ នោះ​នៅ​ពេល​ឈាន​ដល់​វ័យ​ខ្ទង់​៣០ អ្នក​នឹង​ស្ដាយ​ក្រោយ​មិន​ខាន​ ព្រោះ​ពេល​វេលា​ដើរលឿន​ណាស់​។​​

២) សេពគប់​មនុស្ស​ទាំង​ឡាយ​ណា​​ដែល​អាច​អភិវឌ្ឍ​​ខ្លួន​អ្នក​៖
​​​មាន​មនុស្ស​ច្រើន​ជំពូក​ ដែល​​លោក​អ្នក​ត្រូវ​ពិចារណា​ មុន​ពេល​សម្រេច​ជ្រើសរើស​បង្កើត​ទំនាក់ទំនង​ជិត​ស្និត​។ ​បើ​អ្នក​រាប់អាន ​ឬ ដើរ​ជាមួយ​មនុស្ស​ដែល​ពូកែ​តែ​រឿង​ស្រី​ស្រា​ នោះ​តិច​ឬ​ច្រើន​អ្នក​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​បែបនេះ​ដែរ​ ប៉ុន្តែ​បើ​អ្នក​សេពគប់​ជាមួយ​ជន​ទាំងឡាយ​ណា​ ដែល​មាន​ចំណេះដឹង​ ឬ ​មាន​ភាព​ជោគជ័យ​ច្រើន​ក្នុង​ជីវិត​ ​នោះ​អ្នក​នឹង​ទទួល​បាន​ការអភិវឌ្ឍន៍​ខ្លួន​ ​ទៅតាម​នោះ​ដែរ​។

៣) រៀន​សូត្រ​ពី​ការ​បរាជ័យ​ឲ្យ​បាន​ច្រើន​៖
​ថ្វីបើ​​គ្មាន​នរណា​ម្នាក់​ចង់​ទទួល​ការ​បរាជ័យ​ ប៉ុន្តែ​វា​ជា​រឿង​ជៀស​មិន​ផុត​នោះ​ឡើយ​ គ្រាន់​តែ​តិច​ហើយនិង​ច្រើន​ប៉ុណ្ណោះ ដូច្នេះ​ហើយ​បើ​អ្នក​ជួប​ការ​បរាជ័យ​ សូម​កុំ​តក់ស្លុត​​ហួសហេតុ​ពេក​ ​តែ​គួរតែ​​គិត​ថា អ្នក​នឹង​ទទួល​មេរៀន​ជីវិត​ថ្មី​ ដើម្បី​​ជា​ប្រយោជន៍​នៅ​ពេល​ខាង​មុខ​។

៤) ​រៀន​សន្សំ​លុយកាក់​៖
​ការ​សន្សំ​លុយកាក់​ គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប​។ ​ចំពោះ​អ្នក​ដែល​មាន​វ័យ​ខ្ទង់​២០​ គឺ​គួរតែ​គិតគូរ​លើ​​ចំណុច​នេះ​ឲ្យ​បាន​ល្អិតល្អន់​បន្តិច​ ព្រោះ​ថា​បើ​ចេះតែ​ចាយ​ខ្ជះខ្ជាយ​នោះ​ ​អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​ ប្រើប្រាស់​លុយកាក់​ដែល​រក​បាន​ឲ្យ​មាន​ប្រយោជន៍​ច្រើន​​សម្រាប់​​ជីវិត​នោះ​ទេ។​ បើ​មិន​ព្យាយាម​សន្សំ​ឲ្យ​បាន​ច្រើន​ទេ​ នោះ​ដល់​ពេល​វ័យ​ចាស់​បន្តិច​ អ្នក​នឹង​ដឹង​ថា ​ខ្លួន​ពិត​ជា​ខុស​។

៥) ​​ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញចិត្ត៖
​ត្រូវ​ចាំ​ថា ​មាន​តែ​ខ្លួន​អ្នក​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់​ថា ពេញចិត្ត​អ្វី​ និង ចូលចិត្ត​អ្វី ​ហើយ​អ្នក​ដទៃ​មិន​ងាយ​អាច​តម្រូវ​ចិត្ត​អ្នក​១០០​ភាគរយ​ឡើយ​។ ដូច្នេះ​ហើយ​ អ្នក​មិន​គួរ​ធ្វើ​អ្វី​តាម​ការ​ចង់បាន​របស់​អ្នកដទៃ​នោះ​ឡើយ​ ព្រោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា គ្មាន​ក្តី​សុខ​ក្នុង​ចិត្ត​ ហើយ​អ្វីៗ​ក៏​មិន​ល្អ​ទៅ​តាម​ហ្នឹង​ដែរ​។ ​ផ្ទុយ​ទៅវិញ​ ប្រសិនបើ​អ្នក​​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​នោះ​​​ អ្នក​នឹង​ធ្វើ​វា​យ៉ាង​អស់​ពី​ចិត្ត និង មាន​សេចក្តី​សុខ​ផង​ដែរ។​

​៦) ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ៖
​​សុខភាព​គឺ​ជា​រឿង​សំខាន់​បំផុត​ សម្រាប់​មនុស្ស​រាល់​គ្នា។ បើ​ទោះ​បី​ជា​មាន​លុយ​ច្រើន​ប៉ុណ្ណា​ តែ​បើ​សុខភាព​​មិន​ល្អ​​ ​នោះ​ជីវិត​របស់​អ្នក​គឺ​សឹង​តែ​គ្មាន​ន័យ​អ្វី​ដដែល​។​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ អ្នក​គួរតែ​ចេះ​យកចិត្ត​ទុកដាក់​ និង ថែរក្សា​ឲ្យ​បាន​ល្អ​បំផុត។ ​សម្រាប់​អ្នក​វ័យ​ខ្ទង់​២០​ មួយ​ចំនួន​ហាក់​ធ្វេសប្រហែស​ ព្រោះ​អាង​តែ​កម្លាំង​នៅ​មាន​​ ដោយ​ផឹកស៊ី​មិន​គិត​ ធ្វើ​ឲ្យ​សុខភាព​កាន់តែ​ចុះ​ខ្សោយ​បន្តិច​ម្តងៗ៕

បកប្រែដោយ៖ អ៊ុន ភក្តី​
ប្រភព៖ uk.businessinsider.com​ & www.lifehack.org

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អំពីកំណត់ហេតុខ្ញុំ [Diary]។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s