R11 ម៉ូតូធំ តែស៊ីឡាំងម៉ាស៊ីនត្រឹមតែ 50CC


ទំហំ​ម៉ាស៊ីន 50 CC
​វិមាត្រ 2050 x 760 x  1160 ម.ម
កម្ពស់​ពី​ដី 1330 ម.ម
កម្ពស់​កែប 780 ម.ម
ប្រភេទ​ម៉ាស៊ីន  50 cc Single cylinder,4-stroke, air-cooling,camshaft upwards,tilting(10’leaned)
 អង្កត់ផ្ចិត x ជំហានពីស្តុង 39 x 41.4
កម្លាំង​ម៉ាស៊ីន​អតិបរមា 2.4 Kw/8000 ជុំ/នាទី (rpm)
រង្វិល​ជុំ​អតិបរមា 3.0 Nm/7500rជុំ/នាទី (rpm)
ចង្កឹះលេខ 5 លេខ
ល្បឿន​អតិបរមា 65 គីឡូម៉ែត្រក្នុងមួយម៉ោង
កម្រិតសម្ពាធ 7.3:1
ប្រព័ន្ធ​អូស​ទាញ ច្រវ៉ាក់
​ប្រព័ន្ធផ្គត់ផ្គង់សាំង កាប៊ុយរ៉ាទ័រ (Shengway)
ប្រព័ន្ធ​អូស​ទាញ ច្រវ៉ាក់ទាញមុខ 11T និង ច្រវ៉ាក់ក្រោយ 55T
ចំណុះ​ធុង​សាំង 19លីត្រ
បូម​មុខ ខាងមុខភ្លោះ , ខាងក្រោយទោល
ហ្វ្រាំង ថាសហ្វ្រាំង​មុខទោល​ 300mm, ថាសហ្វ្រាំងក្រោយទោល​ 220mm 
សំបកកង់ សំបកកង់​មុខ ១០០/៨០ x ១៧ , សំបកកង់​ក្រោយ ១៣០/៧០ x ១៧
ប្រព័ន្ធវាស់ល្បឿន កុងទ័រធម្មតា
ប្រព័ន្ធកាច់សោរ បញ្ឆេះដោយដេម៉ារើ ( កុងតាក់សោរ)
ទម្ងន់ 129គីឡូក្រាម
ឈ្មោះម៉ូតូ R11-RK50S
បានផ្សាយ​ក្នុង សំភារៈ, អេឡិចត្រូនិច | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

R10 ម៉ូតូធំ តែស៊ីឡាំងម៉ាស៊ីនត្រឹមតែ 50CC


ទំហំ​ម៉ាស៊ីន 50 CC
​វិមាត្រ 2030*709*1127 ម.ម
កម្ពស់​ពី​ដី 1369 ម.ម
កម្ពស់​កែប 784 ម.ម
ប្រភេទ​ម៉ាស៊ីន  50 cc Single cylinder,4-stroke, air-cooling,camshaft upwards,tilting(10’leaned)
 អង្កត់ផ្ចិត x ជំហានពីស្តុង 39.4 x 41.4
កម្លាំង​ម៉ាស៊ីន​អតិបរមា 2.4 Kw/8000 ជុំ/នាទី (rpm)
រង្វិល​ជុំ​អតិបរមា 3.0 Nm/7500rជុំ/នាទី (rpm)
ចង្កឹះលេខ 5 លេខ
ល្បឿន​អតិបរមា 65 គីឡូម៉ែត្រក្នុងមួយម៉ោង
កម្រិតសម្ពាធ 7.3:1
ប្រព័ន្ធ​អូស​ទាញ ច្រវ៉ាក់
​ប្រព័ន្ធផ្គត់ផ្គង់សាំង កាប៊ុយរ៉ាទ័រ
ប្រព័ន្ធ​អូស​ទាញ ច្រវ៉ាក់ទាញមុខ 14T និង ច្រវ៉ាក់ក្រោយ 40T
ចំណុះ​ធុង​សាំង 15លីត្រ
បូម​មុខ ខាងមុខភ្លោះ , ខាងក្រោយទោល
ហ្វ្រាំង ថាសហ្វ្រាំង​មុខភ្លោះ 300mm, ថាសហ្វ្រាំងក្រោយទោល​ 220mm 
សំបកកង់ សំបកកង់​មុខ ១១០/៧០ x ១៧ , សំបកកង់​ក្រោយ ១៥០/៦០ x ១៧
ប្រព័ន្ធវាស់ល្បឿន ឌីជីថល (HUD)
ប្រព័ន្ធកាច់សោរ បញ្ឆេះដោយដេម៉ារើ ( កុងតាក់សោរ)
ទម្ងន់ 139គីឡូក្រាម
ឈ្មោះម៉ូតូ R10
បានផ្សាយ​ក្នុង សំភារៈ, អេឡិចត្រូនិច | បញ្ចេញមតិ

គ្រាន់តែតែចង់សាកល្បងតំណរលើ Email ថ្មី


ក្រុមប្រតិបត្តិការណ៍ពិសេស បង្កើតមកយូរដែរហើយ  ហើយវាគ្មានប្រយោជន៍អ្វីសម្រាប់អ្នករាល់គ្នា ប៉ុន្តែសម្រាប់ខ្ញុំ ការចងចាំក្នុងរយៈពេល៦ ឆ្នាំមកនេះ គឺមិនអាចបំភ្លេចបានឡើយ។

បានផ្សាយ​ក្នុង អំពីកំណត់ហេតុខ្ញុំ [Diary] | បញ្ចេញមតិ

​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​​ ​មុន​ឈាន​ដល់​វ័យ​៣០​ ឆ្នាំ


នៅ​ពេល​មនុស្ស​ឈាន​ដល់​វ័យ​ខ្ទង់​២០​ឆ្នាំ​ ​​​​គឺ​ជា​ពេល​មួយ​ដែល​ពួកគេ​ត្រូវ​ស្វែងយល់​​ និង​ រៀន​សូត្រ​នូវ​រឿងរ៉ាវ​ច្រើន​ ថ្វីបើ​​អារម្មណ៍​របស់​ពួកគេ​នៅ​តែ​ចង់​បាន​ភាព​រីករាយ​​​ច្រើន​ក្តី​។ ​​​​សម្រាប់​អ្នក​ដែល​បាន​​រៀប​ចំ​ខ្លួន​បណ្ដើរៗ​​នៅ​ពេល​ឈាន​ដល់​វ័យ​ខ្ទង់​២០​​នេះ​ ពួកគេ​នឹង​អាច​បង្កើត​អនាគត​បាន​ល្អ​​នៅពេល​វ័យ​​ចាស់​បន្តិច​ ជាពិសេស​នៅ​ពេល​ឈាន​ដល់​អាយុ​ខ្ទង់​៣០​ ឡើង​ទៅ​។ ប៉ុន្តែ​បើ​អ្នក​ដែល​ឡេះឡោះ​ មិន​គិត​គូរ​រៀបចំខ្លួន​ និង បង្កើត​សមត្ថភាព ក៏ដូចជា​បទពិសោធន៍​ឲ្យ​បាន​ច្រើន​ទេ​ ​ពួកគេ​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​មិន​ខាន​។

​​​​​​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ ​អ្នក​ត្រូវ​បង្កើត​ទម្លាប់​សំខាន់ៗ​ទាំង​នេះ​៖

១) ​​ទម្លាប់​រៀនសូត្រ​ឲ្យ​ច្រើន​៖
​ការ​រៀន​សូត្រ​ គឺ​គ្មាន​ដែន​កំណត់​នោះ​ទេ។ រៀន​​សូត្រ​កាន់តែ​​ច្រើន​ នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចំណេះ​កាន់​តែ​ទូលាយ​ ដែល​មាន​ប្រយោជន៍​សម្រាប់​​ការប្រើប្រាស់​ក្នុង​ជីវិត​។ ដូច្នេះ​ហើយ​ ស្ថិត​ក្នុង​វ័យ​ខ្ទង់​២០ ​អ្នក​មិន​គួរ​អល់អែក​​ក្នុង​ការ​រៀនសូត្រ​នោះ​ទេ​ ព្រោះ​នេះ​គឺ​ជា​វ័យ​ដែល​ត្រូវ​តែ​រៀនសូត្រ​ឲ្យ​បាន​ច្រើន​បំផុត។ បើ​មិន​ប្រឹងប្រែង​រៀន​សូត្រ​ឲ្យ​បាន​ច្រើន​ទេ​ នោះ​នៅ​ពេល​ឈាន​ដល់​វ័យ​ខ្ទង់​៣០ អ្នក​នឹង​ស្ដាយ​ក្រោយ​មិន​ខាន​ ព្រោះ​ពេល​វេលា​ដើរលឿន​ណាស់​។​​

២) សេពគប់​មនុស្ស​ទាំង​ឡាយ​ណា​​ដែល​អាច​អភិវឌ្ឍ​​ខ្លួន​អ្នក​៖
​​​មាន​មនុស្ស​ច្រើន​ជំពូក​ ដែល​​លោក​អ្នក​ត្រូវ​ពិចារណា​ មុន​ពេល​សម្រេច​ជ្រើសរើស​បង្កើត​ទំនាក់ទំនង​ជិត​ស្និត​។ ​បើ​អ្នក​រាប់អាន ​ឬ ដើរ​ជាមួយ​មនុស្ស​ដែល​ពូកែ​តែ​រឿង​ស្រី​ស្រា​ នោះ​តិច​ឬ​ច្រើន​អ្នក​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​បែបនេះ​ដែរ​ ប៉ុន្តែ​បើ​អ្នក​សេពគប់​ជាមួយ​ជន​ទាំងឡាយ​ណា​ ដែល​មាន​ចំណេះដឹង​ ឬ ​មាន​ភាព​ជោគជ័យ​ច្រើន​ក្នុង​ជីវិត​ ​នោះ​អ្នក​នឹង​ទទួល​បាន​ការអភិវឌ្ឍន៍​ខ្លួន​ ​ទៅតាម​នោះ​ដែរ​។

៣) រៀន​សូត្រ​ពី​ការ​បរាជ័យ​ឲ្យ​បាន​ច្រើន​៖
​ថ្វីបើ​​គ្មាន​នរណា​ម្នាក់​ចង់​ទទួល​ការ​បរាជ័យ​ ប៉ុន្តែ​វា​ជា​រឿង​ជៀស​មិន​ផុត​នោះ​ឡើយ​ គ្រាន់​តែ​តិច​ហើយនិង​ច្រើន​ប៉ុណ្ណោះ ដូច្នេះ​ហើយ​បើ​អ្នក​ជួប​ការ​បរាជ័យ​ សូម​កុំ​តក់ស្លុត​​ហួសហេតុ​ពេក​ ​តែ​គួរតែ​​គិត​ថា អ្នក​នឹង​ទទួល​មេរៀន​ជីវិត​ថ្មី​ ដើម្បី​​ជា​ប្រយោជន៍​នៅ​ពេល​ខាង​មុខ​។

៤) ​រៀន​សន្សំ​លុយកាក់​៖
​ការ​សន្សំ​លុយកាក់​ គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប​។ ​ចំពោះ​អ្នក​ដែល​មាន​វ័យ​ខ្ទង់​២០​ គឺ​គួរតែ​គិតគូរ​លើ​​ចំណុច​នេះ​ឲ្យ​បាន​ល្អិតល្អន់​បន្តិច​ ព្រោះ​ថា​បើ​ចេះតែ​ចាយ​ខ្ជះខ្ជាយ​នោះ​ ​អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​ ប្រើប្រាស់​លុយកាក់​ដែល​រក​បាន​ឲ្យ​មាន​ប្រយោជន៍​ច្រើន​​សម្រាប់​​ជីវិត​នោះ​ទេ។​ បើ​មិន​ព្យាយាម​សន្សំ​ឲ្យ​បាន​ច្រើន​ទេ​ នោះ​ដល់​ពេល​វ័យ​ចាស់​បន្តិច​ អ្នក​នឹង​ដឹង​ថា ​ខ្លួន​ពិត​ជា​ខុស​។

៥) ​​ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញចិត្ត៖
​ត្រូវ​ចាំ​ថា ​មាន​តែ​ខ្លួន​អ្នក​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់​ថា ពេញចិត្ត​អ្វី​ និង ចូលចិត្ត​អ្វី ​ហើយ​អ្នក​ដទៃ​មិន​ងាយ​អាច​តម្រូវ​ចិត្ត​អ្នក​១០០​ភាគរយ​ឡើយ​។ ដូច្នេះ​ហើយ​ អ្នក​មិន​គួរ​ធ្វើ​អ្វី​តាម​ការ​ចង់បាន​របស់​អ្នកដទៃ​នោះ​ឡើយ​ ព្រោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា គ្មាន​ក្តី​សុខ​ក្នុង​ចិត្ត​ ហើយ​អ្វីៗ​ក៏​មិន​ល្អ​ទៅ​តាម​ហ្នឹង​ដែរ​។ ​ផ្ទុយ​ទៅវិញ​ ប្រសិនបើ​អ្នក​​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​នោះ​​​ អ្នក​នឹង​ធ្វើ​វា​យ៉ាង​អស់​ពី​ចិត្ត និង មាន​សេចក្តី​សុខ​ផង​ដែរ។​

​៦) ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ៖
​​សុខភាព​គឺ​ជា​រឿង​សំខាន់​បំផុត​ សម្រាប់​មនុស្ស​រាល់​គ្នា។ បើ​ទោះ​បី​ជា​មាន​លុយ​ច្រើន​ប៉ុណ្ណា​ តែ​បើ​សុខភាព​​មិន​ល្អ​​ ​នោះ​ជីវិត​របស់​អ្នក​គឺ​សឹង​តែ​គ្មាន​ន័យ​អ្វី​ដដែល​។​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ អ្នក​គួរតែ​ចេះ​យកចិត្ត​ទុកដាក់​ និង ថែរក្សា​ឲ្យ​បាន​ល្អ​បំផុត។ ​សម្រាប់​អ្នក​វ័យ​ខ្ទង់​២០​ មួយ​ចំនួន​ហាក់​ធ្វេសប្រហែស​ ព្រោះ​អាង​តែ​កម្លាំង​នៅ​មាន​​ ដោយ​ផឹកស៊ី​មិន​គិត​ ធ្វើ​ឲ្យ​សុខភាព​កាន់តែ​ចុះ​ខ្សោយ​បន្តិច​ម្តងៗ៕

បកប្រែដោយ៖ អ៊ុន ភក្តី​
ប្រភព៖ uk.businessinsider.com​ & www.lifehack.org

បានផ្សាយ​ក្នុង អំពីកំណត់ហេតុខ្ញុំ [Diary] | បញ្ចេញមតិ

កូនអ្នកក្រ ដើរ​តាម​កូនអ្នកមាន សល់​ត្រឹម​សោកស្តាយ


មាន​យុវជន​ខ្លះ​នៃ​ក្រុមគ្រួសារ​ក្រីក្រ ឬ​គ្រួសារ​មិនសូវមាន​ទ្រព្យសម្បត្តិ ចូលចិត្ត​សេពគប់​មិត្តភក្តិ​ដែលជា​កូនអ្នកមាន​ទ្រព្យសម្បត្តិ។ ពួកគេ​គ្រាន់តែ​មិន​ហ៊ាន​ទទួលស្គាល់​អំពី​ភាពក្រីក្រ​របស់ខ្លួន ប៉ុន្តែ​ការប្រព្រឹត្ត​តាម​កូនអ្នកមាន ឬ​ការដើរ​ចូលក្នុង​ក្រុម​កូនអ្នកមាន មិនបាន​ធ្វើ​ឲ្យ​ពួកគេ​ចំណេញ​អ្វី​សោះឡើយ។ ខាត​ពេលវេលា ចំណាយ​លុយកាក់​ច្រើនតែ​លើ​សម្ភារមិនបាន​រៀនសូត្រ ហើយ​ចុងក្រោយ ពួកគេ​មិនមាន​មុខរបរ​ត្រឹមត្រូវ​ឡើយ។ ចំណែកឯ​កូនអ្នកមាន ពួកគេ​នៅតែមាន​អាជីព និង​មុខរបរ​ដែល​ផ្គត់ផ្គង់​ដោយ​ឪពុកម្តាយ​ពួកគេ។

លោក ចាន់ សុធា ទើបតែ​អាយុ៣២ឆ្នាំ បានក្លាយ​ខ្លួន​ទៅជា​អ្នករត់ម៉ូតូឌុប ដើម្បី​រកលុយ​ចិញ្ចឹម​ប្រពន្ធ និង​កូន២នាក់​ក្នុងបន្ទុក។ សុធា បាន​ទទួលស្គាល់ថា ស្ថានភាព​ជីវិត​ដូច​សព្វថ្ងៃនេះ គឺជា​លទ្ធផល​នៃ​ការ​សេពគប់​មិត្តភក្តិ​ជា​កូនអ្នកមាន កាលពី​ពេលដែល​រូបគេ​នៅ​រៀន​ថ្នាក់​វិទ្យាល័យ នៅ​ចុង​ទស្សវត្ស១៩៩០ ។ កាលណោះ កុមារា​សុធា មិនបាន​ខ្វាយខ្វល់​នឹង​ការសិក្សា​ឡើយ។ ដើរលេង ធ្វើខ្លួន​ដូច​កូនអ្នកមាន ទិញ​សម្លៀកបំពាក់​តែងខ្លួន​ដូច​កូនអ្នកមាន គឺជា​អ្វីដែល​រូបគេ​បាន​ព្យាយាម​ធ្វើ ទោះបីជា​ខ្លួន​មកពី​ត្រកូល​គ្រួសារ​អ្នកក្រីក្រ​ក៏ដោយ។ ទីបំផុត សុធា ដែល​មិនសូវ​បាន​ចូលរៀន បាន​បោះបង់​ការសិក្សា​នៅ​ថ្នាក់​ទី១០ ។ អង្គុយ​នៅលើ​ម៉ូតូ​ចាំ​ភ្ញៀវ​នៅ​ជិត​ផ្សារ​សិន​ជូ​រី ក្បែរ​ព្រលានយន្តហោះ សុធា បាន​រម្លឹក​ប្រវត្តិ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា៖កាល​ខ្ញុំ​នៅ​រៀន ខ្ញុំ​មិនបាន​គិត​អ្វី​ច្រើន​នោះទេ។ ខ្ញុំ​ដឹង​តែ​ពី​ដើរលេង​សប្បាយ​ជាមួយ​កូនអ្នកមាន។ ខ្ញុំ​តែ​ពី​រឿង​តែងខ្លួន​ហ៊ឺហា តាម​ពួកគេ។ ខ្ញុំ​ខ្លាច​គេ​ដឹងថា​ខ្ញុំ​ក្រ។ ខ្ញុំ​ខ្មាស​ពួកគេ»។
ដោយសារតែ​ខ្លាច​ខ្មាស​មិត្តភក្តិ​ជា​កូនអ្នកមាន សុធា​បាន​ដើរលេង​ដូច​កូនអ្នកមាន​រហូតដល់​បោះបង់​សាលារៀន។ ប៉ុន្តែ១០ឆ្នាំ​ក្រោយមក សុធា រឹតតែ​ខ្មាស​មិត្តភក្តិ​លើស​ដើម។ មិត្តភក្តិ​ជា​កូនអ្នកមាន នៅតែ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ដដែល។ នោះ​គឺ​ដោយសារតែ​ពួកគេ​មាន​ការ​ទំនុកបម្រុង​ពី​ឪពុកម្តាយ​របស់​ពួកគេ។ «នៅពេលនេះ​បាន​ខ្ញុំ​ដឹងថា វា​ពិបាក​មែនទែន។ ខ្ញុំ​គ្មាន​ចំណេះដឹង។ ចង់​ប្រក​បរបរ​អ្វី​ក៏​មិនកើត»។ នេះ​ជាការ​អះអាង​ទាំង​សោកស្តាយ​របស់​សុធា។

មិន​ខុសពី​សុធា​ឡើយ ម៉ៅ សុខា ក៏បាន​ឆ្លងកាត់​ពិសោធន៍​ដូចគ្នា​ដែរ។ កាលពី​នៅ​រៀន​វិទ្យាល័យ សុខា មាន​ម្តាយ​ជា​អ្នកលក់​ចេកចៀន ដើម្បី​បាន​ប្រាក់​ផ្ត​ត់​ផ្គង់​ការសិក្សា​របស់កូនៗ ។  ប៉ុន្តែ​សុខា បាន​សេពគប់​មិត្តភក្តិ​កូនអ្នកមាន ដែល​ដើរលេង​ច្រើន។ នៅពេលនេះ សុខា ដែល​កំពុង​អង្គុយ​ប្រកប​របរ​ប៉ះ​កង់​ម៉ូតូ ទើប​ស្តាយក្រោយ ដោយសារ​មិនបាន​សិក្សា។ សម្រាប់ សុខា ការសិក្សា​ពិត​មាន​សារៈប្រយោជន៍​សម្រាប់​ការចិញ្ចឹម​ជិវិត​នៃ​មនុស្ស​គ្រប់រូប។ សុខា បាន​និយាយ​យ៉ាង​ម៉ឺងម៉ាត់​ថា៖«តាមពិត យើង​ដើរលេង​ជាមួយ​កូនអ្នកមាន​ក៏ដោយ ជាមួយ​កូនអ្នកក្រ​ដូចគ្នា​ក៏ដោយ គឺ​មិន​ចំណេញ​ឡើយ។ យើង​ត្រូវ​សិក្សា»។ ប៉ុន្តែ​នៅពេលដែល​សុខា​យល់​ពី​សារៈប្រយោជន៍​នៃ​ការសិក្សា វា​បាន​ហួសពេល​ទៅហើយ។ សុខា បាន​ក្លាយជា​អ្នក​ប៉ះ​កង់​ម៉ូតូ​បាត់ទៅហើយ ហើយ​សុខា​បានត្រឹមតែ ប្តេជ្ញា​អប់រំ​កូន​មិនអោយ​ដើរ​តាម​គន្លង​របស់ខ្លួន​ទៀតឡើយ។

ទិដ្ឋភាព​កូនអ្នកក្រ​សេពគប់ និង​ប្រព្រឹត្ត​តាម​កូនអ្នកមាន​នោះ មិនមែន​មានតែ​ម្តងនោះ​ទេ។ សម័យ​ណា​ក៏មាន។ រហូតដល់​បច្ចុប្បន្ននេះ ក៏មានដែរ។ យុវ​សិស្ស មាឌ​ល្អិត ជិន រត្ន​ធី ដែល​សិក្សា​នៅ​ថ្នាក់​ទី១១នៃ​វិទ្យាល័យ​ជា ស៊ីម សន្ធរម៉ុក បាន​និយាយថា រូបគេ​មាន​មិត្តភក្តិ​ច្រើន​ដែលជា​កូនអ្នកមាន​ទ្រព្យសម្បត្តិ។ មាន​ឪពុក​ជា​អ្នករត់ម៉ូតូឌុប និង​មាន​ម្តាយ​ដែល​មិន​ប្រក​បរបរ​អ្វី​សោះ​នោះ រត្ន​ធី និយាយ​យ៉ាង​ក្លាហាន​ថា រូបគេ​តែងតែ​រៀបចំខ្លួន​ឲ្យ​បាន​ស្អាត​សមរម្យ​ដូចជា​កូនអ្នកមាន ដើម្បី​កុំ​ឲ្យ​ខ្លួនឯង​អន់​ជាងគេ។ យុវជន​ទាប​ល្អិត​រូបនេះ​ពន្យល់​ដូច្នេះ​ថា៖«ពេល​ខ្ញុំ​ដើរលេង​ជាមួយ​កូនអ្នកមាន ខ្ញុំ​ត្រូវ​ធ្វើខ្លួន​ឲ្យ​ឡូយឆាយ ដូច​គេ​ដែរ។ ខ្ញុំ​ខ្លាច​គេ​ថា​អន់»។

ចំពោះ ធិ​ន សុភាព វិញ ការដែល​និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​រូបនេះ សុខចិត្ត​សេពគប់ និង​ដើរ​ជា​ក្រុម​ជាមួយ​មិត្តភក្តិ​ជា​កូនអ្នកមាន នោះ​គឺ​ដោយសារតែ គេ​ចង់​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​បាន​ស្គាល់​កន្លែង​កម្សាន្តទំនើបៗ និងសប្បាយៗ ។ សុភាព និយាយ​សារភាព​យ៉ាង​ដូច្នេះ​ថា៖«ធម្មតា​យើង​អត់​សូវ​មាន​លុយ​ច្រើន ពេលដែល​ស្គាល់​ពួកគេ(កូនអ្នកមាន) ហើយ​ទៅណា​ជាមួយ​គេ គឺ​គេ​មិនសូវ​ឲ្យ​ខ្ញុំ​ចំណាយ​ច្រើន​ទេ។ ណាមួយ​គេ​ក៏បាន​នាំ​ខ្ញុំ​ទៅ​ដើរលេង​កន្លែង​ឡូយទំនើបៗ ដែល​ខ្ញុំ​មិនដែល​បាន​ទៅលេង​ទៀត អ៊ីចឹង​ទាន់​មាន​ពេល​ដើរលេង គឺ​ដើរលេង​ឲ្យ​ហើយ​ទាន់​ខ្លួន​នៅ​ក្មេង»។

យុវជន ឌី វណ្ណា​ដេ​ត បានធ្វើ​ដូច​សុភាព​ដែរ ហើយក៏​បានទទួល​ស្គាល់​ថា ការរៀនសូត្រ​របស់គេ​បាន​ធ្លាក់​ចុះខ្សោយ​យ៉ាងខ្លាំង ដោយសារតែ​និស្សិត​ម្នាក់នេះ មិនសូវ​ចូលរៀន។ វណ្ណា​ដេ​ត ទំនងជា​នៅ​មិនទាន់​ដឹង​បច្ច័យ​ចុងក្រោយ​ថា រូបគេ​អាច​នឹងមាន​លទ្ធផល​ដូច សុធា ជា​អ្នករត់ម៉ូតូឌុប និង​សុខា ជា​អ្នក​ប៉ះ​កង់​ម៉ូតូ ដែល​បាន​ពោល​ពាក្យ​សោកស្តាយ​នៅឡើយ​ទេ។ ដំរី​ជុះ កុំ​ជុះ​តាម​ដំរី៕

ចម្លងចេញពីគេហទំព័រថ្មីថ្មី

បានផ្សាយ​ក្នុង ចំនេះដឹង, ត្រដាងការពិត | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

មាននរណាពន្យល់បានអត់ ថាគេនិយាយពីអីខ្លះ?


 

បានផ្សាយ​ក្នុង កុមារ [Child], កុមារា, ក្មេងប្រស, រឿងហ្គេយ៍ [Gay] | បានដាក់ពាក្យ​គន្លឹះ , , , , | មតិ 2

ម៉ាក់ដឹងម៉ាក់វ៉ៃ!


img1img2img3img4img5img6img7img8img9img10img11img12img13img14

បានផ្សាយ​ក្នុង កុមារ [Child], កុមារា, ក្មេងប្រស, រឿងហ្គេយ៍ [Gay] | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ