ប៉ុស្តិ៍ហង្សមាស HDTV ទទួលបានសិទ្ធិផ្តាច់មុខលើកម្មវិធី Cambodian Idol និង Cambodia’s Got Talents


ទស្សនិកជន ច្បាស់ជាធ្លាប់បានទស្សនា និងស្គាល់រួចមកហើយ ជាមួយនិងកម្មវិធីប្រឡងចំរៀង
ដ៏ល្បីរបស់អាមេរិចគឺ American Idol ជាមួយនិងកម្មវិធីប្រលងបញ្ចេញស្នាដៃពិត American’s Got
Talent ជាដើម ។ កម្មវិធីទាំង ២ នេះពិតជាល្បីខ្លាំងណាស់ទូទាំងពិភពលោក ហើយទស្សនិកជន
ច្បាស់ជាធ្លាប់ប៉ងគិតស្រមៃចង់បាន កម្មវិធីនោះមានកម្ពុជាដែរ ។

Cambodia's Got Talents

Cambodia’s Got Talents

ឥលូវនេះក្តីស្រមៃរបស់ ទស្សនិកជនក្លាយជាការពិតហើយ បើយោងតាមគេហទំព័រ Fremantle
Media ដែលជាក្រុមហ៊ុនផលិតកម្មវិធីធំៗ ២ ខាងលើនោះបានប្រកាសថា ខ្លួនបានលក់និងផ្តល់
សិទ្ធិក្នុងការផលិតកម្មវិធី ទាំងនោះទៅកាន់ បណ្តាប្រទេសជាច្រើនក្នុងអាស៊ី ដែលក្នុងនោះក៏រាប់
មានកម្ពុជាយើងផងដែរ ។ ទស្សនិកជនអានត្រូវហើយ វាមិនមែនជាការយល់សប្តិទៀតឡើយ
ព្រោះប៉ុស្តិ៍ទូរទស្សន៍ ហង្សមាស HDTV របស់ផលិតកម្មហង្សមាស បានទទួលសិទ្ធិផ្តាច់មុខលើ
កម្មវិធីទាំង ២ នោះហើយដែលឈ្មោះថា Cambodian Idol និង Cambodian’s Got Talent ។ កម្ម
វិធីទាំង ២ នេះនឹងត្រូវចាប់ផ្តើមតំណើរការផលិតនិងថត នៅឆ្នាំក្រោយនេះ ដែលយើងមិនទាន់
ដឹងថាចាប់ផ្តើមក្នុងខែណានៅឡើយនោះទេ ។

ទស្សនិកជនជាច្រើន បានបញ្ចេញអារម្មណ៍សប្បាយរីករាយជាខ្លាំង ក្រោយពីបានដឹងដំណឹងមួយ
នេះ ហើយទស្សនិកជនខ្លះបាននិយាយចែកចាយគ្នាតាម Facebook ថា ៖ ទីបំផុតខ្មែរយើង មាន
កម្មវិធីល្បី ដែលមានគុណភាពខ្ពស់នឹងគេហើយ ។ ជាមួយនិងកម្មវិធី Cambodian Idol គេសង្ឃឹម
ថា នឹងអាចស្វែងរក តារាចំរៀងដែលមានសមត្ថភាពពិតប្រាកដ អោយលេចមុខក្នុងវិស័យចំរៀង
ហើយក៏ជួយកែប្រែ ទំលាប់ចំលងបទចំរៀងពីបរទេសផងដែរ ៕

FremantleMedia International has today ramped up its format sales activity in Asia with a number of firsts and a flurry of new deals across Cambodia, Singapore, The Philippines and Myanmar.

The sales see the first ever international talent formats travel to Cambodia and Myanmar. Multiple seasons of Cambodian Idol and Cambodia’s Got Talent will go into production from 2014 with Hang Meas Group which will re-version the global hit formats for Hang Meas HDTV – Cambodia’s first HDTV channel. Forever BEC-Tero has licensed the Got Talent format for Myanmar’s Channel 7 and MRTV-4 along with the classic family game show Family Feud, a further two seasons of which have also been licensed by the Philippine channel ABS-CBN.

In another first, Singapore’s Starhub has commissioned its first ever international gameshow, it will take two seasons of the fun, wacky studio format The Noise. To be produced locally by Very! Pte Ltd, Fuji TV’s The Noise challenges teams of friends to perform a host of tasks without making a sound. Two seasons of The Noise have also been commissioned by TV5 in The Philippines.

Haryaty Rahman, Vice-President, International Distribution and Home Entertainment Asia, who brokered the deals said, “The growing importance of Asia to businesses like FremantleMedia is evident in these significant MIPCOM deals. They also reflect the global appetite for our hallmark entertainment formats, which continue to appeal to – and resonate with – local audiences. I’m sure they will delight viewers in Asia as much as they have in other regions throughout the world.”

Visit FremantleMedia at MIPCOM 2013 at Stand No. RB1, Palais du Festival, 7 – 10 October.

ប្រភព ៖ fremantlemedia

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំរៀង, ទូរទស្សន៍, វីដេអូ [Video]។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s