ប្រទេស​កម្ពុជា​គ្រោង​នឹង​​សាងសង់​រាជធានី​ថ្មី


DSC01578-344x336
យោងតាម​ការចុះផ្សាយរ​បស់​កាសែត ឌឹ ខេ​ម​បូ​ឌា ដេលី បាន​ឲ្យ​ដឹងថា រាជធានី​ថ្មី​មួយ​របស់​ប្រទេស​កម្ពុជា ត្រូវគេ​គ្រោង​សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ៥០០០​ហិកតា នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន ដោយ​ដាក់ឈ្មោះថា «​ទីក្រុង​នាគ​សម្តេច​តេ​ជោ ហ៊ុន សែន​»​។​

កាសែត​បាន​ស្រង់​សម្តី​របស់លោក ភឿង សុភ័ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​មក​ចុះផ្សាយ​ថា គម្រោង​នេះ​បានទទួល​ការយល់ព្រម​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ ដោយ​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​សម្រាប់​ការសាងសង់​ទីក្រុង​ថ្មី​ប្រមាណ​៨០​ពាន់​លាន​ដុល្លារ(80,000,000,000.00 dollars)។​

​ចំពោះ​ផែនការ​នៃ​ការសាងសង់​ទីក្រុង​ថ្មី​នេះ លោក ភឿង សុភ័ណ បានធ្វើការ​ពន្យល់ថា តាម​ការសិក្សា​ពី​ប្រវត្តិសាស្ត្រ បន្ទាប់ពី​យើង​មានការ​រីកចម្រើន​យ៉ាងខ្លាំង និង​បន្ទាប់មក​មាន​ស្ថេរភាព​ទៀត នោះ​យើង​ត្រូវតែមាន​ទីក្រុង​ថ្មី​។​

​លោក សុភ័ណ បាន​ពិពណ៌នា​ទីក្រុង​ថ្មី​នោះ​ថា គឺជា​ទីក្រុង​ដែលមាន​អគារ​ធំៗ និង​អគារ​ខ្ពស់ៗ​រាប់រយ​សង់​ឡើង​តាម​រចនាបទ​អង្គរ ដោយមាន​បែងចែក​ជា​តំបន់​លំនៅដ្ឋាន តំបន់​ពាណិជ្ជកម្ម តំបន់​វប្បធម៌ តំបន់​អប់រំ និង​តំបន់​ទេសចរណ៍​ដែលមាន​ទ្រង់ទ្រាយ​ដូច​មុខ​នាគ ដែល​គេ​អាច​មើលឃើញ​យ៉ាងច្បាស់​នៅពេល​ធ្វើដំណើរ​តាម​ជើងយន្តហោះ​ចូលមកក្នុង​ ប្រទេស​កម្ពុជា​។​

​លោក ភឿង សុភ័ណ បញ្ជាក់ថា នៅ​ចំណុចកណ្តាល​នៃ​ទីក្រុង​នាគ​នោះ គឺមាន​អគារ​កម្ពស់​៦០០​ម៉ែត្រ​មួយ ដែល​វា​នឹង​ក្លាយជា​អគារ​ខ្ពស់បំផុត​ទី​២​ក្នុង​ពិភពលោក​។ ហើយ​នៅលើ​កំពូល​អគារ​នោះ​វា​គឺជា​ទីបញ្ជាការ​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​គំនិត​នៃ​ការកសាង​ទីក្រុង​ថ្មី​នេះ ត្រូវបាន​ក្រុមអ្នកវិភាគ​មួយចំនួន​ចាត់ទុកថា គឺជាគំនិត​ស្រមើស្រមៃ​ប៉ុណ្ណោះ ព្រោះ​មាន​គម្រោង​សាងសង់​ទីក្រុង​រណប​ដែលមាន​ទំហំ​តូច​ជាង​នេះ​ជាច្រើន​ បានចាប់ផ្តើម​សាងសង់ ប៉ុន្តែ​វា​មិនដែល​បានបញ្ចប់​ឡើយ​៕​

DSC01575
សូមមើល តើទឹកប្រាក់១ពាន់លានដុល្លារច្រើនប៉ុណ្ណាទៅ!
web-obd-4

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in គំនិតឡប់ and tagged , . Bookmark the permalink.

One Response to ប្រទេស​កម្ពុជា​គ្រោង​នឹង​​សាងសង់​រាជធានី​ថ្មី

  1. ទេវត្តាពាក់ឌួន និយាយថា៖

    បើយកលុយនោះទៅជិកប្រលាយបង្កើតប្រពន្ធ័ធារាសាស្រ្ត ប្រហែលជារាស្រ្តខ្មែរគ្មាននាក់ស្លាប់ដោយសាអត់បាយេ
    ឯឡូវរាស្រ្តខ្មែរមិនទាន់ស្លាប់ដោយសារអត់បាយទេ គាត់នូវសុំគេបាន មានអំណោយពីញើស ពីឈាម គាត់ខ្លះ(អំណោយរបស់អ្នកពុករលួយ)
    បន្តិចទៀតប្រហែលជាមែន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s