តើទឹកថ្នាំខ្មៅជ្រលក់ដៃក្នុងការបោះឆ្នោតអាចលុបជ្រះឬទេ?


Election ink

ក្នុងការបោះឆ្នោត​អាណត្តិ​ទី​៥​មាន ទឹកខ្មៅ​ចំនួន​៤​ម៉ឺន​ដប ដែល​មាន​តំលៃ​ជាង ៨៧ម៉ឺន​ដុល្លារ​។

សាប៊ូនិងទឹកតែម៉្យាងមិនអាចធ្វើទឹក​ថ្នាំ​ខ្មៅត្រូវបានកម្ចាត់ចេញពីផ្ទៃភាគច្រើននៃម្រាមដៃ​នោះ​ឡើយ​ បើទោះបីនៅពេលដែលទឹកថ្នាំទើបជ្រលក់ថ្មីៗយ៉ាងណាក្ដី។ ទោះជាយ៉ាងណាទឹក​ថ្នាំ​ខ្មៅបោះឆ្នោតពិតជាមានភាពទន់ខ្សោយរបស់ខ្លួន – ជាសំណាងល្អសម្រាប់ការដោះស្រាយជាមួយនឹងនរណាម្នាក់ស្នាមប្រឡាក់ទឹកថ្នាំមួយ ទឹកថ្នាំនេះគឺមិនមែនជាការនៅរហូត ព្រោះថាវាហាក់បីដូចជាអាចលុបចេញបាន។ ជាមួយនឹងប្រភេទនៃផលិតផលត្រឹមត្រូវអ្នកអាចជ្រលក់ ក្តាប់ទឹកថ្នាំនៅលើឈើ ប្លាស្ទិច, ក្រណាត់និងស្បែក។

ពិតមែនហើយ ក្រោយពីជ្រលក់ទឹក​ថ្នាំ​ខ្មៅក្នុងពេលបោះឆ្នោតហើយ វានឹងឡើងពណ៌ក្លាយជា​ពណ៌ស្វាយ និងមានសភាពពណ៌ខៀវចាស់ជាប់នឹងម្រាមរបស់អ្នក។

និយាយចំពោះស្បែកមនុស្ស៖
ពេលដែលទឹកថ្នាំបោះឆ្នោតនេះ ត្រូវបានជ្រលក់នឹងម្រាមដៃនៅពេលបោះឆ្នោតហើយ វានឹងត្រូវការរយៈពេល៤ខែ ទើបជ្រះ និងរលុបទឹកថ្នាំនេះ។

-ត្រូវចាក់អាកុលលើម្រាមដៃ ត្រដុសជាមួយនឹងក្រដាសអនាម័យដុំ ក្រណាត់ និង កន្សែងជូតដៃ
ជូតម្រាមដៃ បើសិនជាជូតមិនទាន់ជ្រះ ត្រូវប្ដូរក្រណាត់ ឬកន្សែងជូតដៃផ្សេងទៀត។
ប្រសិនបើប្រឡាក់ក្នុងទំហំតូច យើងអាចប្រើសំឡីដុំ ឬសំឡីត្បាលត្រចៀកបាន ដោយជ្រលក់អាកុលជូតបរិវេនដែលប្រឡាក់។
-មួយទៀតគេប្រើទឹកលាងថ្នាំក្រចក (អ្នកខ្លះហៅថាអាស់ស្ទន Acetone) Nail polish remover​ដើម្បីលុបស្នាមថ្នាំប្រឡាក់គែមក្រចក ដែលជាប់នៅពេលជ្រលក់ម្រាមដៃចូលក្នុងទឹកថ្នាំ យើងត្រូវប្រើសំឡីផ្ដិតនឹងអាស់ស្ទនជូតស្នាមប្រឡាក់ បរិវេនក្រចកដៃត្រូវប្រើសំឡីត្បាល​ត្រចៀក។
– អាចប្រើថ្នាំធ្វើឲ្យស្បែកស (bleach powder ) ឬទឹក Phenyl ប៉ុន្តែសូមប្រើដោយប្រុងប្រយ័ត្ន

-អាចប្រើប្រដាប់ឆូកក្រចក ប៉ុន្តែវិធីនេះអាចធ្វើឲ្យដាច់ស្បែក រឺរលាត់បាន។

បើអ្នកដឹងថាមានវីធីផ្សេងទៀតដែលអាចធ្វើបាន សូមប្រាប់ផង 🙂

បញ្ជាក់៖
បើអ្នកអនុវត្តន៍បានជោគជ័យ ១ ឬ២ វិធីដែលបានប្រាប់នេះ សូមអ្នកកុំមានគំនិត និងធ្វើទង្វើអាក្រក់ឲ្យសោះ  បោះឆ្នោតតែម្ដងបានហើយក្នុងមួយលើក ។
ហើយសូមផ្ដាំថា វិធីនេះ ចំពោះអ្នកមិនចង់ទុកស្នាមប្រឡាក់ ឬអ្នកដែលមិនចូលចិត្តប្រឡាក់ដៃ។

អត្ថបទ៖ Monyrinataro
រូបភាព៖ ពីអ៊ីនធើណេត

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s