ផលអវិជ្ជមានរបស់មីកញ្ចប់


_1371436886

មី​កញ្ចប់​ ឬ​ មី​ស្រុស​ត្រូវ​បាន​ក្លាយជា​អាហារ​ដែល​ពេញ​និយម​ ជា​អាហារ​ដែល​យើង​ចូល​ចិត្ត​ញ៉ាំ​ ដោយសារ​វា​មាន​រសជាតិ​ឆ្ងាញ់​ ហើយងាយស្រួល​ក្នុង​ការ​ចម្អិន​ សម្រាប់​មនុស្ស​រាល់គ្នា​យក​មក​ទទួលទាន​ជា​រៀងរាល់ថ្ងៃ​ ។​ ដោយសារ​តែ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ និង​ ភាព​ងាយស្រួល​ក្នុង​ការ​ចំអិន​ វា​ត្រូវ​បាន​គេ​យក​ មក​ជំនួស​អាហារ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​មនុស្ស​។​ ក្រៅពី​នេះ​ទៀត​ វា​ថែម​ទាំង​អាច​ផ្តល់​គ្រោះថ្នាក់​ ដល់​សុខភាព​អ្នក​ថែម​ទៀត​ផង​ ប្រសិនបើ​អ្នក​ឧស្សាហ៍​ទទួលទាន​វា​ ញឹកញាប់​ពេក​នោះ​ ។​ ​តាម​ពិត​ទៅ​ បើ​ញ៉ាំ​វា​លើស​ពី​មួយ​កញ្ចក់​ ក្នុង​១​ថ្ងៃ​ អាច​ប៉ះពាល់​ដល់​សុខភាព​ ព្រោះ​មី​កញ្ចប់​ ភាគច្រើន​ធ្វើ​ពី​ម្សៅ​ អង្ករ​សាលី​ ៦០-៧០%​ រីឯ​ខ្លាញ់​ ១៥-២០%​ (​ផ្សំ​នៅ​ក្នុង​គ្រឿង​)​ ចំណែក​ ៥-៦%​ ជា​អំបិល​ និង​ប៊ី​ចេ​ង​ ។​ដូច្នេះ​ រាង​កាយ​ទទួល​បរិមាណ​សូ​ដ្យូ​ម​ លើស​ពី​តម្រូវការ​ រហូត​ដល់​ទៅ​ ៥០%​ ទៅ​ ១០០%​ ដែល​អាច​បង្ករ​គ្រោះថ្នាក់​ដល់​តម្រងនោម​ និង​ធ្វើ​អោយ​សម្ពាធ​ឈាម​ ឡើង​ខ្ពស់​ (​លើសឈាម)​ ទៀត​ផង​ ។​

​វិធី​កែខៃ​ គឺ​ឆុង​មី​ លាយ​ជាមួយ​ពងមាន់​ ឬ​ពង​ទា​ បន្លែ​ ឬ​សាច់​ផង​ ដើម្បី​បង្កើន​សារធាតុ​អាហារ​ និង​ការពារ​កុំអោយ​រាង​កាយ​ ទទួលយក​សូ​ដ្យូ​ម​ ច្រើន​ហួសហេតុ​ពេក​ ។​ពេល​ទិញ​មី​ គួរ​ជ្រើស​យក​មី​ណា​ ដែល​សរសេរ​ផ្លា​ក​ នៅ​កញ្ចប់​ថា​ បន្ថែម​សារធាតុ​អ៊ី​យ៉ូ​ដ​ ជាតិ​ដែក​ និង​វីតាមីន​ A​ ។​គួរ​ចៀសវាង​ ទទួលទាន​មី​ឆៅ​ ព្រោះ​សរសៃ​វា​រីក​នៅ​ក្នុង​ក្រពះ​ អាច​នាំ​អោយ​ឆ្អល់ពោះ​ ។​អ្វី​ដែល​សំខាន់​បំផុត​ គឺ​មិន​គួរ​ញ៉ាំ​មី​ លើស​ពី​១​កញ្ចប់​ ក្នុង​១​ថ្ងៃ​ឡើយ​ ។​

ខាងក្រោម​នេះ​ គឺជា​មូលហេតុ​១០​យ៉ាង​ ដែល​អ្នក​គួរ​ចៀសវាង​ធ្វើការ​ទទួលទាន​មី​កញ្ចប់​ ប្រសិនបើ​អាច​ ៖

១.​ទប់ស្កាត់​ដល់​ការ​បឺត​ស្រូប​របស់​ពពួក​សារធាតុចិញ្ចឹម​
​ស​សៃ​មី​ អាច​រារាំង​ទៅ​ដល់​ ការ​បឺត​ស្រូប​យក​ សារធាតុចិញ្ចឹម​នៅ​ក្នុង​រាង​កាយ​ សម្រាប់​កុមារ​ ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ​។​

២.​ អាច​បង្ក​អោយ​មាន​ជំងឺមហារីក​
​គ្រឿងផ្សំ​នៅ​ក្នុង​មី​កញ្ចប់​ មាន​សមាសធាតុ​ម្យ៉ាង​ ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ styrofoam​ និង​ ត្រូវ​បាន​គេ​ស្គាល់​ថា​វា​ ជា​ភ្នាក់ងារ​ដែល​បង្ក​អោយ​មាន​ជា​ ជំងឺមហារីក​បាន​ ។​

៣.​ មានការ​ប្រឈម​នឹង​ការ​រលូត​កូន​
​ស្ត្រី​មាន​ផ្ទៃពោះ​ ដែល​ឧស្សាហ៍​ធ្វើការ​ញាំ​មី​កញ្ចប់​ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ គឺ​អាច​មានការ​ប្រឈម​នឹង​ ការ​រលូត​ នេះ​ដោយសារ​តែ​វា​មាន​ ឥទ្ធិពល​ជា​អវិជ្ជមាន​ទៅ​ដល់​ការ​លូតលាស់​របស់​គភ៌​ ។​

៤.​ ជា​ប្រភេទ​អាហារ​ដែល​មិនល្អ​ចំពោះ​សុខភាព​
​មី​កញ្ចប់​ គឺជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ​ កាបូ​អ៊ី​ដ្រា​ត​យ៉ាងច្រើន​ និង​ គ្មាន​វីតាមីន​,​ជាតិ​ស​សៃ​ និង​ ជាតិ​រ៉ែ​នោះ​ទេ​។​ នេះ​ជា​មូលហេតុ​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មី​កញ្ចប់​ មិនមែន​ជា​អាហារ​ល្អ​ ចំពោះ​សុខភាព​ឡើយ​ ។​

៥.​ជាតិ​សូ​ដ្យូ​ម​
​មី​កញ្ចប់​ គឺជា​អាហារ​ម្យ៉ាង​ ដែល​ស្តុក​ទៅ​ដោយ​ជាតិ​សូ​ដ្យូ​ម​ ក្នុង​កម្រិត​ដ៏​ខ្ពស់​។​ ការ​ទទួលទាន​ អាហារ​ដែល​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​ពេក​ នឹង​អាច​បណ្តាល​អោយ​អ្នកមាន​ជំងឺ​ បេះដូង​,​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​,​ លើសឈាម​ និង​ មាន​ផល​រំខាន​ដល់​តម្រងនោម​ផង​ដែរ​ ។​

៦.​ មាន​សមាសធាតុ​ Monosoduim​ Glutamate​ (MSG)
Monosoduim​ Glutamate​ (MSG)​ គឺជា​សមាសធាតុ​ ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បង្កើន​រសជាតិ​ក្នុង​ មី​កញ្ចប់​នេះ​ ។​ មាន​មនុស្ស​មួយ​ចំនួន​ គឺ​មាន​ប្រតិកម្ម​នឹង​សារធាតុ​នេះ​ ដែល​អាច​នឹង​ធ្វើ​អោយ​គេ​មាន​ អាកា​រៈ​ឈឺក្បាល​,​ ឡើង​កន្ទួល​ក្រហម​លើ​មុខ​,​ មាន​អារម្មណ៍​ឈឺចាប់​ និង​ ក្តៅ​ផ្សា​។​

៧.​ លើស​ទម្ងន់​ ឬ​ ធាត់​ជ្រុល​
​ការ​ញាំ​មី​កញ្ចប់​ច្រើន​ពេក​ គឺ​អាច​ជា​មូលហេតុ​ ដែល​នឹង​ធ្វើ​អោយ​អ្នក​ធាត់​បាន​ ។​ នៅ​ក្នុង​ស​សៃ​មី​ គឺ​មាន​ផ្ទុក​នូវ​ខ្លាញ់​ និង​ ជាតិ​សូ​ដ្យូ​ម​ជា​ច្រើន​ ដែល​នេះ​ជា​មូលហេតុ​មួយ​ផ្សេង​ទៀត​ ដែល​នឹង​ធ្វើ​អោយ​ជាតិ​ ទឹក​ត្រូវ​ស្តុក​ទុក​ នៅ​ក្នុង​រាង​កាយ​ ហើយ​វា​ប្រាកដ​ណាស់​ នឹង​ធ្វើ​អោយ​អ្នក​ក្លាយជា​ធាត់​ ។​

៨.​ ធ្វើ​អោយ​ការ​រំលាយ​អាហារ​ដំណើរការ​ទៅ​មិន​បាន​ល្អ​
​មី​កញ្ចប់​ គឺ​មិនល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​ របស់​អ្នក​នោះ​ទេ​ ។​ការ​ទទួលទាន​ មី​កញ្ចប់​ជាប់​ជា​ប្រចាំ​ នឹង​ធ្វើ​អោយ​ចលនា​ពោះវៀន​មាន​ភាព​មិន​ប្រក្រតី​ និង​ បង្ក​ជា​អាកា​រៈ​ហើមពោះ​បាន​ ។​

៩.​ មាន​ផ្ទុក​សារធាតុ​ Propylene​ Glycol
​ធាតុ​ផ្សំ​ម្យ៉ាងទៀត​ ដែល​មាននៅ​ក្នុង​ មី​កញ្ចប់​នេះ​ ត្រូវ​បាន​គេ​ហៅ​ថា​ Propylene​ Glycol​ វា​ជា​សារធាតុ​ម្យ៉ាង​ ដែល​ប្រឆាំង​នឹង​ការ​ កក​។​ សមាសធាតុ​នេះ​ ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​ជួយ​ការពារ​ស​សៃ​មី​ ពី​ការ​ស្ងួត​រឹង​ នៅ​ពេល​ខ្វះ​ជាតិ​សំណើម​ ។​ផល​រំខាន​របស់​វា​ គឺ​វា​អាច​ធ្វើ​អោយ​ប្រព័ន្ធ​ភាព​សាំ​ របស់​រាង​កាយ​មនុស្ស​ចុះ​ខ្សោយ​ ។​ ម្យ៉ាងវិញទៀត​ វា​ត្រូវ​បាន​បឺត​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន​ បាន​យ៉ាង​ងាយស្រួល​ ហើយ​វា​នឹង​ ក្លាយជា​ មូលហេតុ​ ដែល​នឹង​បង្ក​អោយ​អ្នកមាន​ជំងឺ​ បេះដូង​,​ថ្លើម​ និង​ តម្រងនោម​។​ វា​អាច​នឹង​ បង្ក​អោយ​មាន​ភាព​មិន​ប្រក្រតី​ នៅ​ក្នុង​តំបន់​ទាំងនេះ​ នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​ ។​

១០.​ រំខាន​ដល់​កត្តា​មេតាបូលីស​
​ការ​ញាំ​មី​ស្រុស​ជាប់​ជា​ប្រចាំ​ នឹង​ផ្តល់​ផល​រំខាន​ដល់​ ប្រព័ន្ធ​មេតាបូលីស​ នៅ​ក្នុង​រាង​កាយ​ នេះ​ក៏​ដោយសារ​តែ​ សមាសធាតុ​គីមី​ដែល​មាននៅ​ក្នុង​នោះ​មាន​ដូច​ជា​ ការ​បង្កើន​រសជាតិ​,​ ភាព​ញៀន​,​ ពណ៌​ និង​ ការ​ថែរក្សា​ទុក​អោយ​បាន​យូរ​ជាដើម​ ៕​

ដោយ៖ សុខភាពយើង

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, ត្រដាងការពិត, សុខភាព and tagged , , . Bookmark the permalink.

One Response to ផលអវិជ្ជមានរបស់មីកញ្ចប់

  1. Artitude និយាយថា៖

    ខ្ញុំ​ឈប់​ញុំា​មី​កញ្ចប់​ទៀតហើយមើលទៅ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s