ប្រយ័ត្នធ្លាក់ខ្លួនដោយសារ Network Marketing


1003139_492620497481362_706346673_n

ភ្នំពេញៈ​ បច្ចុប្បន្ន​អាជីវកម្ម​ជា​លក្ខណៈ​បណ្ដាញ​ កំពុង​តែ​មាន​សកម្មភាព​ពុះកញ្ជ្រោល​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ដោយ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​មក​បោះទុន​រកស៊ី​ ហើយ​គៀងគរ​អតិថិជន​ឲ្យ​ចូលរួម​សហការ​រកស៊ី​ជាមួយ​ខ្លួន​ តាម​រយៈ​ការ​ផ្ដល់​នូវ​កម្រៃជើងសារ​ និង​មានឈ្មោះ​ជា​សមាជិក​ក្រុម​ខ្លួន​ជាដើម​។​ របរ​រកស៊ី​មួយ​នេះ​បាន​ទាក់ទាញ​ដល់​សិស្ស​ និស្សិត​ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឲ្យ​ប្រឡូក​យ៉ាង​ងងឹតងងល់​មិន​គិត​អំពី​ផលវិបាក​ និង​ផល​ប៉ះពាល់​របស់​វា​ឡើយ​ ព្រោះតែ​ភាព​ចង់​មាន​ចង់បាន​ខុស​ទំនង​។​
20120105-1639021125821382-600x400
ជាដំបូង​ដើម្បី​បាន​ចូល​ជា​សមាជិក​ ឬ​ដៃគូរ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ លោក​អ្នក​ត្រូវ​ចំណាយ​ប្រាក់​មួយ​ចំនួន​ដើម្បី​ទិញ​ផលិតផល​ក្រុមហ៊ុន​ បន្ទាប់​មក​ក្រុមហ៊ុន​នឹង​ផ្ដល់​គណនី​មួយ​ដល់​អ្នក​ ហើយ​លោក​អ្នក​នឹង​ទទួល​បាន​កម្រៃជើងសារ​ ឬ​ភាគលាភ​ នៅ​ពេល​ដែល​អ្នក​ណែនាំ​អតិថិជន​ដ៏​ទៃ​ទៀត​មក​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន​។​ នៅ​ពេល​ដែល​អ្នក​ណែនាំ​អតិថិជន​មក​ទិញ​ផលិតផល​ក្រុមហ៊ុន​ច្រើន​ នោះ​អ្នក​នឹង​បាន​ទទួល​កម្រៃជើងសារ​កាន់តែ​ច្រើន​ ហើយ​ របរ​រកស៊ី​មួយ​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ថ្វីមាត់​ និង​យុទ្ធសាស្ដ្រ​របស់​អ្នក​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ដ៏​ទៃ​ទៀត​ ចាប់អារម្មណ៍​ទៅ​លើ​ផលិតផល​របស់​ក្រុមហ៊ុន​ ក៏​ដូច​ជា​ចង់​ធ្វើ​ជា​ដៃគូរ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​។​

​ថ្វី​ត្បិត​តែ​របរ​មួយ​នេះ​មិន​មាន​លក្ខណៈ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ក្ដី​ ក៏​មាន​ប្រទេស​មួយ​ចំនួន​បាន​ធ្វើការ​ហាមឃាត់​មិន​ឲ្យ​មាន​ឡើយ​ ព្រោះ​វា​មាន​ផល​ប៉ះពាល់​ទាំង​ប្រយោល​ និង​មិន​ប្រយោល​ចំពោះ​សង្គម​ និង​សេដ្ឋកិច្ចជាតិ​ ហើយ​មាន​មតិ​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​ចំពោះ​របរ​រកស៊ី​មួយ​នេះ​ផង​ដែរ​ ។​

​គួរ​ឲ្យ​កត់សម្គាល់​ ដើម្បី​ទទួល​បាន​នូវ​កម្រៃជើងសារ​ច្រើន​ មាន​បុគ្គល​មួយ​ចំនួន​បាន​ធ្វើការ​គៀងគរ​បងប្អូន​សាច់ញាតិ​ និង​មិត្តភក្ដិ​របស់​ខ្លួន​ដើម្បី​ទៅ​ចូលរួម​ស្ដាប់​ការ​ពន្យល់​ណែនាំ​ពី​ ក្រុមហ៊ុន​ និង​ទិញ​ផលិតផល​ក្រុមហ៊ុន​ដើម្បី​មានឱកាស​ក្លាយជា​ដៃគូ​រកស៊ី​ជាដើម​។​ តាម​ការ​សង្កេត​តម្លៃ​ផលិតផល​របស់​ក្រុមហ៊ុន​ទាំងនោះ​គឺ​មាន​តម្លៃ​ខ្ពស់​ ខ្លាំង​ណាស់​ ប្រសិនបើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ទីផ្សារ​ធម្មតា​ ប៉ុន្ដែ​វា​មិន​មាន​អ្វី​ចម្លែក​ឡើយ​ចំពោះ​តម្លៃ​នេះ​ ត្បិត​ក្រុម​ត្រូវ​កាត់​នូវ​កម្រៃជើងសារ​ដល់​អ្នក​ណែនាំ​អតិថិជន​ទៅ​ទិញ​។​

​ដោយសារ​តែ​ការ​លោភលន់​ចង់​មាន​ចង់បាន​ហួសប្រមាណ​ មាន​បុគ្គល​មួយ​ចំនួន​ហាក់​ងងឹតងងល់​ក្នុង​ការ​គៀងគរ​អតិថិជន​ឲ្យ​ក្រុមហ៊ុន ​ តាម​គ្រប់​រូបភាព​ដែល​គេ​អាច​ធ្វើ​ទៅ​បាន​ រហូត​ដល់​បង្ក​ជា​ជម្លោះ​ជាមួយនឹង​សាច់ញាតិ​ ឬ​មិត្តភក្ដិ​ខ្លួន​ ក្នុង​គោលដៅ​ការពារ​ដល់​ការ​រកស៊ី​របរ​នេះ​ ហើយ​មាន​បុគ្គល​មួយ​ចំនួន​បាន​លះបង់​ការ​សិក្សា​ដោយសារ​តែ​ខ្មាស់​ដល់​ មិត្តភក្ដិ​ដ៏​ទៃ​ទៀត​នៅ​ពេល​ដែល​គេ​បរាជ័យ​ក្នុង​អាជីវកម្ម​នេះ​ ឬ​អាច​និយាយ​បាន​យ៉ាង​ខ្លី​ថា​ចាញ់បោក​ក្រុមហ៊ុន​ ។​

​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​មាន​លក្ខណៈ​បណ្ដាញ​ដូច​មាន​រៀបរាប់​ ខាងលើ​ ដោយ​ក្រុមហ៊ុន​បាន​ដំណើរការ​អាជីវកម្ម​តាម​រយៈ​ការ​លក់​សម្ភារៈ​ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ចូលរួម​សហការ​ចូលរួម​រកស៊ី​អាជីវកម្ម​នេះ​ ដែល​ពួក​គេ​បាន​គៀងគរ​សាច់ញាតិ​ និង​មិត្តភក្ដិ​របស់​ខ្លួន​ទៅ​ទិញ​សម្ភារៈ​ ពី​ក្រុមហ៊ុន​ នោះ​ដោយ​ហ៊ាន​ធានា​អះអាង​ថា​នឹង​ឆាប់​ក្លាយជា​អ្នកមាន​។​ ប៉ុន្ដែ​នៅ​ទីបំផុត​ ក្រុមហ៊ុន​បាន​បិត​សាប៊ូ​គូថ​រត់ចោលស្រុក​ខ្មែរ​ និង​ប្រមូល​នូវ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ហើយ​បន្សល់​នូវ​ជន​រង​គ្រោះជា​ច្រើន​អ្នកផង​ដែរ​ ដែល​អ្នកខ្លះ​បាន​ខ្ចីបុល​គេ​ ឬ​លក់​របស់ទ្រព្យ​ដើម្បី​បាន​ក្លាយជា​ដៃគូរ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ និង​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​រត់ចោលស្រុក​ ឬ​បញ្ឈប់​ការ​សិក្សា​របស់​ខ្លួន​ត្បិត​តែ​ទទួល​រង​នូវ​ភាព​អាម៉ាស​ខ្លាំង​ ពេក​។​

​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​តែ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​លើ ​អាជីវកម្ម​ជា​លក្ខណៈ​បណ្ដាញ​ ហើយ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ចូលរួម​ធ្វើ​ជា​ដៃគូរ​រកស៊ី​ជាមួយ​។​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក្ដី​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ធ្លាប់​បាន​រង​គ្រោះ​ដោយសារ​របរ​នេះ​ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ដែល​កំពុង​តែ​មានឈ្មោះ​ជា​ដៃគូរ​រកស៊ី​ជាមួយ​ ក្រុមហ៊ុន​ទាំងនោះ​ មេត្តា​ពិចារណា​ ពី​ការ​ប្រកប​អាជីវកម្ម​របៀប​នេះ​ ព្រោះ​លោក​អ្នក​នឹង​ទទួល​នូវ​ផល​អវិជ្ជមាន​ច្រើន​ជាង​ផល​វិជ្ជមាន​។​ បន្ថែម​ទៅ​ទៀត​នោះ​ របរ​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​សិក្សា​ សម្ព័ន្ធភាព​រវាង​សាច់ញាតិ​ និង​មិត្តភក្ដិ​របស់​អ្នកជា​ប្រយោល​ និង​មិន​ប្រយោល​ ហើយ​វា​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​បែកបាក់​ផង​ដែរ​។

ប្រភព៖ abcnonstop.net

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ត្រដាងការពិត and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s