ចម្លាក់ខ្មែរមានប៉ុន្មានប្រភេទ?


ចម្លាក់​ខ្មែរ​បុរាណ​​មាន ប្រភេទ​គឺៈ ចម្លាក់​លិប​រឺចម្លាក់​រាក់ ចម្លាក់​លៀន​​រឺចម្លាក់​ជ្រៅ និង​ចម្លាក់​លោត(រូបបដិមាករ)​ ។

១. ចម្លាក់​លិប ឬ​ចម្លាក់​រាក់ (Bas-relief)

dec_24_4639_bas_relief_1

គេ​ឆ្លាក់​ក្បាច់​នេះ​នៅ​លើ​ផ្ទាំង​ថ្ម​ដោយ​លូក​ចូល​ទៅ​ក្នុង​ផ្ទៃ​ផ្ទាំង​ថ្ម មើល​ទៅ​មិន​សូវ​ឃើញ​ខ្ពស់​ឬ​ផុស​ចេញ​ពី​ផ្ទៃ​ផ្ទាំង​ថ្ម​ប៉ុន្មានទេ ។ គេ​ច្រើន​ប្រើ​ចម្លាក់​លិប​នៅ​លើ​ជញ្ជាំង​ប្រាសាទ ។ ឧ. ក្បាច់​លិប​ជា​រឿង​នៅ​តាម​ថែវ​(១)ជាន់​ទី​១​នៃ​ប្រាសាទ​អង្គរវត្ត។

(១)ថែវ ( ន. ) រោង​ជួរ​មាន​សណ្ឋាន​វែង, បរិវេណ ។ កុដិ​ថែវ កុដិ​វែង​មាន​ល្វែង​ច្រើន បាំង​ជញ្ជាំង​ខណ្ឌ​ដោយ​សង្កាត់​ៗ មាន​ទ្វារ​ខាង​ទទឹង ។
 

២. ចម្លាក់​លៀន (Haut-relief)

416px-Banteay_Srei_Kala

គឺ​ជា​ចម្លាក់​ដែល​គេ​ឆ្លាក់​លៀន​ចេញ​ពី​ផ្ទៃ​ផ្ទាំងថ្មផុស​ក្រឡោត អណ្តែត ។ គេ​ច្រើន​ឆ្លាក់​ចម្លាក់​លៀន​នៅ​លើ​ផ្ដែរ(២)​ លើ​សរសរ​ពេជ្រ និង​លើ​ជញ្ជាំង ។

(២)ផ្ដែរ   ជើង ដ ( ន. ) ក្ដារ​រនាំង​បាំង​រាំង​ចន្លោះ​ដំបូល​ដែល​មាន​ជាន់​ពីរ : ផ្ដែរ​វិហារ, ផ្ដែរ​សាលា ។៣. ចម្លាក់​លោត (Ronde-bosse)Ancient-Khmer-statues2-e1368218433573

គេ​ឆ្លាក់​រូប​សត្វ ឬ​មនុស្ស​ពុំ​មែន​នៅ​លើ​ជញ្ជាំង​ទៀត​ទេ គឺ​ដាច់​ពី​ជញ្ជាំង ប៉ុន្តែ​ផ្អែក​នឹង​ជញ្ជាំង​ដោយ​យក​ជញ្ជាំង​ធ្វើ​ជា​ទម្ររ ។ លុះ​ក្រោយ​មក​ទៀត​គេ​ឆ្លាក់​រូប​បដិមាករ​ដោយ​ពុំ​ចាំ​ចាប់​មាន​ទម្រ​ទៀត​ ទេ ។

ឯកសារយោង៖ ឈូកខ្មែរ

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s