ជំងឺខ្សោយ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​រពិស​ (ADHD)


ADHD

Attention​ Deficit​ Hyperactivity​ Disorder,​ ADHD​ ជា ​ស្ថានភាព​ជំងឺ​មួយ​ដែល​អ្នកជំងឺ​មានការ​ពិបាក​ក្នុង​ ការ​យកចិត្តទុកដាក់​ និង​ផ្តោតអារម្មណ៍​លើ​ប្រធានបទ​ណាមួយ​ ហើយ​មនុស្ស​នេះ​ចេះ​តែ​ចង​ធ្វើ​អ្វីៗ​ដោយ​គ្មាន​ការ​គិតគូរ​អី​ទេ​ ហើយ​បើ​អង្គុយ​គឺ​មិន​ចេះ​នៅ​ស្ងៀម​ទេ​ ។​ វា​អាច​ជា​សញ្ញា​មួយ​ដែល​ចាប់​ ផ្តើម​កាលពី​កុមារភាព​ ហើយនឹង​បន្ត​ដល់​វ័យ​ជំ​ទង​ ។​ បើសិនជា​គ្មាន​ការ​ព្យាបាល​ទេ​ អ្ន​ជំងឺ​ADHD​ នឹង​ បង្ក​បញ្ហា​នៅ​ ផ្ទះ​ សាលារៀន​ កន្លែងធ្វើការ​ និង​ទំនាក់​ទំនងជា​ច្រើន​ទៀត​ ។​ កាលពី​មុនគេ​ហៅ​ ADHD​ ថា​ Attention​ Deficit​ Disorder​ (ADD)​ ។​

មូលហេតុ​អី្វ​ដែល​ធ្វើ​អោយ​កើតជា​ ADHD​ ?

ចំពោះ​បញ្ហា​នេះ​គឺ​មិន​ទាន់​ដឺ​ង​ច្បាស់​នោះ​ទេ​ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា​ ADHD​ អាច​ឆ្លង​ទៅ​សមាជិកគ្រួសារ​ ដែល​រស់នៅ​ជាមួយ​គ្នាបាន​ ។​

តើ​ ADHD​ មាន​រោគ​សញ្ញា​សំគាល់​អី្វ​ខ្លះ​ ?

ADHD​ មាន​រោគ​សញ្ញា​ចំនួន​ 3​ប្រភេទ​៖
-​ពិបាក​ក្នុង​ការ​ យកចិត្តទុកដាក់​ (Trouble​ Paying​ Attention):​ អ្នកជំងឺ​ ADHD​ ងាយ​នឹង​មានចិត្ត​ រាយមាយ​ ហើយ​កម្រ​ចាប់​អរ​ម្ម​ណ៍​របស់​អ្វីមួយ​ណាស់​ ។​
– ​ពិបាក​ក្នុង​ការ​អង្គុយ​អោយ​ស្ងៀម​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ​:​ ត្រង​ចំនុច​នេះ​ អ្នកជំងឺ​ ADHD​ មាន​ សកម្មភាព​ច្រើន​ពេក​ ។​ កូន​ក្មេង​ដែល​មាន​ ADHD​ ហាក់បីដូចជា ​ ដង្កូវ​រុក​គូថ​ នៅ​មិន​សុខ​ ឬ​រត់​ ចុះឡើង​ខុស​ទំនង​ ។​ ចំពោះ​មនុស្ស​ពេញវ័យ​ និង​វ័យ​ជំទង់​ មាន​អាម្ម​ណ៍​ថា​ ចេះ​តែ​ចង់​ធ្វើការ​ ទៀត​ នៅ​មិន​សុខ​ ហើយ​មនុស្ស​នេះ​មិន​អាច​អង្គុយ​ អាន​សៀវភៅ​ ឬ​នៅ​អោយ​ស្ងៀម​បាន​នោះ​ ទេ​ ។​
– ​ធ្វើ​អី្វៗ​គ្មាន​ចេះ​គិត​ទុក​មុន​ទេ​:​ អ្នកជំងឺ​ ADHD​ ពេល ​នេះ​គឺ​ចូល​ចិត្ត​ និយាយ​ខ្លាំងៗ​ សើច​ខ្លាំងៗ​ ឬ​ឆាប់​ខឹង​ខុស​ទំនង​ ។​ ចំពោះ​កូន​ក្មេង​វិញ​វា​មាន​កាយវិការ​ដូច្នេះ​មាន​ន័យ​ថា​វា​ មិន​អាច​ទទួល​ នូវ​ការ​រង​ចាំ​ ឬ​ចែករំលែក​អី្វ​មួយ​ទេ​ ។​ នេះ​ក៏​ជា​សញ្ញា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ចរិត​របស់​ក្មេង ​ដែល​មិន​ចូល​ចិត្ត​លេង​ជាមួយ​ក្មេង​ដទៃ​ដែរ​ ។​ បើ​និយាយ​ពី​មនុស្ស​ពេញវ័យ​ និង​វ័យ​ជំទង់​វិញ​ វាបី​ដូច​ជា​ ពួក​គេ​ លោត​មុន​មើល​ ព្រោះថា​ពួក​គេ​ធ្វើការ​សំរេចចិត្ត​លឿន​ពេក​ ដូច្នេះ​ពួក​អាច​ត្រូវ​ចំណាយ​ ថវិការ​ ឬ​ការងារ​ជា​ច្រើន​កន្លែង​ ។​

តើ​ធ្វើ​ដូច​មេ្ត​ច​ទើប​កំណត់រោ​វិនិច្ឆ័យ​ជំងឺ​ ADHD​ បាន​ ?

យើង​អាច​វិនិច្ឆ័យ​ថា​មនុស្ស​ម្នាក​មាន​ជំងឺ​ ADHD​ គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​ ៦​ ទៅ​ ១២​ ឆ្នាំ​ មក​ម្ល៉េះ​តាម​រយៈ​ការ​សំគាល់​រោគ​សញ្ញា​របស់​ក្មេង​ ។​
ដំបូង ​ក្មេង​ នោះ​ត្រូវ​ធ្វើការ​ពិនិត្យ​លើ​រាង​កាយ​ ដើម្បី​អោយ​ប្រាកដ​ថា​ ពួក​គេ​មិន​មាន​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា​ រៀន​មិន​ចេះ​ បាក់ទឹកចិត្ត​ ឬ​ការ​ភ័យ​ខ្លាច​ខុស​ពី​ធម្មតា​ ។​ គ្រូពេទ្យ​ ដើរតួ​ជា​អ្នក​ពិនិត្យ​នូវ​របាយ​ការ​ណ៏​សរសេ​របស់​ ឪពុក​ម្តាយ​ គ្រូបង្រៀន​ និង​អ្នក​ដែល​មាន​ទំនាក់​ទ​ន​ង​ ជា​ទៀងទាត់​ជាមួយ​អ្នកជំងឺ​ ដើម្បី​វាយតំលៃ​ពិ​ចា​រិ​ត​លក្ខណៈ​ ។​

តើ​ ADHD​ ព្យាបាល​យ៉ាងដូច​ម្តេចទៅ​ ?

ជំងឺ​ ADHD​ មិន ​អាច​ព្យាបាល​បាន​នោះ​ទេ​ តែ​អាច​រារាំង​រោគ​សញ្ញា​របស់​វា​បាន​ ។​ ការ​ព្យាបាល​មាន​ផ្សំគ្នា​ ដូច​ជា​ ការ​ប្រើប្រាស់​ថ្នាំ​ និង​ការ​ព្យាបាល​អត្ត​ចរិត​ ។​ ដូច្នេះ​ ឪពុក​ម្តាយ​ និង​អ្នក​ផ្សេងៗ​ទៀត​ ត្រូវ​ធ្វើការ​ តាមដាន​អោយ​បាន​ដិត​ដល់​ ក្រោយ​ពេល​អ្នកជំងឺ​បាន​ប្រើប្រាស់​ថ្នាំ​ សំរាប​ជំងឺ​ ADHD​ ។ ​ ផលវិបាក​របស់​ថ្នាំ​មាន​ដូច​ជា​ អត់ឃ្លាន​អាហារ​ ឈឺក្បាល​ ឬ​ឈឺក្រពះ​ ញាក់​សាច់ដុំ​ រឺ​រឹង​សាច់ដុំ​ និង​មាន​បញ្ហា​ក្នុង​ ការ​ដេក​ ។​ ផលវិបាក​ទាំងនេះ​ជា​ធម្មតា​នឹង​បាត់​ទៅ​វិញ​ បន្ទាប់​ពី​ ២​ ទៅ​ ៣​ ស​ប្តា​ហ៍​ក្រោយ​ ។​ ប្រសិនបើ​ មិន​បាត់​ គ្រូពេទ្យ​ដែល​អោយ​ថ្នាំ​ត្រូវ​បន្ថយ​កំរិត​ថ្នាំ​ ។​
ការ ​ព្យាបាល​នេះ​ គឺ​ផ្តោត​លើ​ ធ្វើ​យ៉ាងណា​ផ្លាស​ប្តូ​រប​ជ្ឍ​ដ្ឋា​ន​ដែល​ក្មេង​រស់នៅ​ ដើម្បី​អោយ​ចរិតលក្ខណៈ​គេ​អោយ​បាន​ប្រសើ​មក​វិញ​ ។​ ការ​ប្រឹក្សា​ និង​ ការ​ជំរុញ​បន្ថែម​ទាំង​ក្នុងផ្ទះ​ និង​ សាលារៀន​អាច​ជួយ​ ក្មេង​ទទួល​បាន​ជោ​ជ័យ​ក្នុង​សាលា​ និង​មាន​អាម្ម​ណ៍​ថា​ល្អ​ប្រសើ​វិញ​ចំពោះ​ពួក​គេ​ផ្ទាល់​ ។​

តើ​ ADHD​ ប៉ះពាល់​ដល់​មនុស្ស​វ័យ​ជំទង់​ដូច​មេ្ត​ច​ទៅ​ ?

មាន​មនុស្ស​វ័យ​ជំទង់​ជា​ច្រើន​មិន​មាន​សម្តែង​ចេញ​ថា​ពួក​គេ​មាន​ជំងឺ​ ADHD​ ទេ ​ លុះត្រាតែ​កាលពី​ក្មេង​ គេ​បាន​វិនិច្ឆ័យ​ថា​មាន​ ។​ ក្នុង​វ័យ​នេះ​អ្នកជំងឺ​ មានការ​ពិបាក​ក្នុង​ការ​ផ្តោតអារម្មណ៍​ សំគាល់​ និង​បញ្ចប់​ ការងារ​អ្វីមួយ​ណាស់​ ។​ ពួក​គេ​តែង​មានការ​ភ្លេចភ្លាំង​ ប៉ុន្តែ​ពួក​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​បង្កើត​អ្វី​ថ្មីៗ​ និង​ចូល​ចិត្ត​ចង​ដឹង​ចង​លឺ​ ។​ លើស​ពី​នេះ​ពួក​គេ​ចូល​ចិត្ត​សួរ​សំនួរ​ និង​ស្រលាញ់​ការ​រៀនសូត្រ​ ។​ មនុស្ស​វ័យ​ជំទង់​ដែល​មាន​ជំងឺ​ ADHD​ គឺ ​មានការ​សិក្សា​ពី​របៀប​នៃ​ការ​គ្រប់​គ្រង់​នូវ​ការ​រស់នៅ​របស់​ពួក​ គេ​ និង​រក​ការងារ​ណា​ដែល​ធ្វើ​អោយ​ពួក​គេ​មាន​អារម្មណ៍​ថា​ប្លែក​ ។​
ប៉ុន្តែ ​មាន​មនុស្ស​ជា​ច្រើន​កើតជា​បញ្ហា​នៅ​តាម​ផ្ទះ​ និង​កន្លែងធ្វើការ​ជាដើម​ ក្នុង​នោះ​អត្រា​នៃ​ការ​លែង​ លះ​មាន​ខ្ពស់​ ព្រោះ​ពួក​គេ​ចូល​ចិត្ត​ជក់បារី​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ ច្រើន​ជាង​អ្នក​គ្មាន​ជំងឺ​ ។​ ការ​ព្យា​ បាល​ដោយ​ប្រើ​ថ្នាំ​ ការ​ប្រឹក្សា​ និង​ ការ​កែ​ទំលាប់​ អាច​ជួយ​ពួក​គេ​បាន​ ។​

ចំនុច​ដំបូង​ត្រូវ​គិត​ថា​ ADHD​ ជា​ neuro-behavior​ ដែល ​ធ្វើ​អោយ​មនុស្ស​មានការ​ពិ​បា​ក្នុង​ការ​អង្គុយ​អោយ​ស្ងៀម​ ឬ​ផ្ចង់អារម្មណ៍​លើ​ប្រធានបទ​សំខាន់​ណាមួយ​ ហើយ​ជំងឺ​នេះ​មាន​ ៣​ ទៅ​៥%​ កើត​លើ​កូន​ ក្មេង​ ហើយ​៣0%​ ទៅ​ ៧0%​ នឹង​បន្ត​កើត​មាន​ជំងឺ​នេះ​ទៀត​ដល់​វ័យ​ជំទង់​ប្រសិនជា​គ្មាន​ការ​ព្យាបាល​។ ​ បើ ​និយាយ​ពី​ក្មេង​វិញ​ គេ​មិន​អាច​គោរព​តាម​ទិស​ដៅ​ ឬ​យកចិត្ត​ទុក​ក្នុង​សាលារៀន​ទេ​ ហើយ​នៅ​ពេល​ធំ​ឡើង​ហាក់បីដូចជា​ រឹតតែ​កា្ល​យ​ជា​មនុស្ស​ពិបាក​ និង​មិន​ចូល​ចិត្ត​ធ្វើការ​អី​ទេ​ ។​ ក្មេង​ប្រុស​តែង​បដិសេធ​ ក្នុង​ការ​អង្គុយ​អោយ​ស្ងៀម​ ហើយ​ក្មេង​ស្រី​តែង​មាន​អារម្មណ៍​រវើរវាយ​ និង​ចូល​ចិត្ត​សម្តែង​ ពី​គំនិត​គ្មាន​គោលដៅ​ ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], សុខភាព and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s