មកហើយ


ក្រោយពីមានអ្នករញ៉ៃរញ៉ៃមក ពេលនេះ មានអារម្មណ៍ធូរស្រាលមកវិញ ទោះបីជាភាពតានតឹងចំពោះនយោបាយក្ដី នោះក៏មិនមែនជាបញ្ហារបស់ខ្ញុំដែរ។
រឿងដែលខ្ញុំចង់និយាយថ្ងៃនេះ គឺជារឿងដែលខ្ញុំត្រូវសរសេរបន្ដ ទោះបីមិនសូវជាមានពេលគ្រប់គ្រាន់សំរាប់ការសរសេរបន្តក្ដី ក៏គិតថាសរសេរឲ្យហើយៗ ទៅ ព្រោះគង់តែសរសេរដដែល ។ បើនិយាយទៅ ដូចជាយូរក្រែលដែលហើយ ដែលមិនបានដាក់រឿងអ្វីសោះ អត់សោះតែម្ដង :)  ចឹង គិតថាត្រូវសរសេរបន្តរឿងរបស់ខ្ញុំ។

ដោយសារខ្ញុំត្រូវបកប្រែសៀវភៅរូបថ្លុក (Manga) ដែលជាមួយនឹងអត្ថាធិប្បាយ។ តែមិនមែណដាក់នៅប្លក់នេះទេ គឺប្រហែលជាដាក់នៅប្លក់ផ្សេង។

ចឹងមកនេះ គឺគ្មានអ្វីរៀបរាប់ច្រើនទេ មកគឺបានតែមក  មកហើយ🙂
ខែកក្កដា ទើបមានពេលទំនេរខ្លះ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

24 Responses to មកហើយ

  1. singha121 និយាយថា៖

    មានបានបកប្រែmangaណាខ្លះហើយជួយshareអោយផងNataro. Lol

  2. singha121 និយាយថា៖

    ចូលទៅមើលហើយៗ ប្លុកហ្វេសប៊ុកលោកល្អ សុទ្ធតែពីកិច្ចការសង្គមទាំងអស់។ បើគិតសព្វៗទៅប្លុកញ៉ុមវិញអត់ប្រយោជន៍អីតិច…..។

    • Nataro និយាយថា៖

      គេមិនហៅថាប្លក់ទេនៅហ្វេសប៊ុក គេហៅថាទំព័រ ហើយវាក៏មិនជាល្អអ្វីដែរ ​គ្រាន់តែនឹកឃើញអ្វី រឺឃើញអ្វី និយាយហ្នឹង ។ ចង់ add ខ្ញុំ គ្រាន់តែ ស្វែងរកពាក្យ Vesley Wong ហើយមើលម្នាក់ដែលមានឈ្មោះវែងជាងគេទៅ ខ្ញុំ គឺម្នាក់នោះហើយ🙂 តែខ្ញុំមិនចេះអ្វីនោះទេ​😀

  3. singha121 និយាយថា៖

    សូមអធ្យាស្រ័យតើលោកអាចប្រាប់ខ្ញុំពីអាយុលោកបានទេ? ហើយរឿងហ្គេយនៅក្នុងប្លុកលោកជារបស់ឬអត់? បើសួរទៅខុសឆ្គងសូមអាធ្យាស្រ័យផង សួរនេះព្រោះចាប់អារម្មណ៍ប៉ុណ្ណោះ។

    • Nataro និយាយថា៖

      🙂 អាយុម្ភៃជាង រឿងក្នុងប្លក់គឺជារបស់ខ្ញុំ

      • singha121 និយាយថា៖

        អញ្ចឹងលោកបងខ្ញុំហើយ សួស្តីបងប្រុស! តែខ្ញុំអារម្មណ៍ឃើញថាប្លុកបងមុនៗអត់ផ្តោតលើនយោបាយទេ
        ហើយប្លុកនីមួយៗ ក៏មិនសូវមានអ្នកដាក់មតិដែរ ប៉ុន្តែរឿងរបស់លោកប្លែកៗណាស់ ដូចជា កុមារអានាចារជាដើម។

        • Nataro និយាយថា៖

          🙂 មកពីពេលនេះជិតបោះឆ្នោត ក៏ជួយឈឺឆ្អាលសង្គមខ្លះទៅ ហើយខ្ញុំ បំបែកប្លក់ច្រើនចឹង គឺមិនចង់ឲ្យវាពាក់ព័ន្ធនឹងគ្នា ក៏ដូចជាអត្ថបទរួមគ្នា នាំឲ្យរញ៉េរញ៉ៃ។ 🙂
          ប៉ុន្តែតែពីចូលដល់ឆ្នាំ២០១៣មក ការងារក៏ច្រើន រវល់នោះរវល់ មិនមានពេលច្រើនសំរាប់ wordpress ទេ តែហ្វេសប៊ុក គឺសឹងរាល់ថ្ងៃ ។ ដូចនេះមិនសូវបានសរសេររឿង និងស្រាវជ្រាវដាក់ឯកសារផ្សេងឲ្យបានជាប់លាប់ទេ🙂

          • singha121 និយាយថា៖

            សូមសសើរដែលបងមានទឹកចិត្តស្រលាញ់ខ្មែរយើង។ អូសង្ស័យញ៉ុមរំខានហើយមើល
            សុំទោសផងប្អូនសួរដេញដោលច្រើនពេកហើយ។

            • Nataro និយាយថា៖

              កុំសរសើខ្ញុំពេក តិចលខ្ញុំបានចិត្តដេកញញឹមមិនឈប់😆
              និយាយពីទឹកចិត្តនោះ ខ្ញុំមានតែបន្តិចបន្តួចប៉ុន្មានសំរាប់ជាតិ ប៉ុន្មានឆ្នាំនេះមានរឿងស្មុគស្មាញ ធ្វើឲ្យខ្ញុំមិនឈឺឆ្អាលមិនកើត ចង់នៅសុខ សង្ងំក្នុងបន្ទប់ក៏មិនកើត ឲ្យតែបើអ៊ីនធើណេតមក ដឹងតែឮប្រជាជនស្រែកយំ កើតទុក្ខមិនខុសចិត្ត រួមផ្សំនឹងអំពើពុករលួយ និងអំពើអយុត្តិធម៌សង្គម ក៏តាំងនៅមិនសុខ និងខ្លួន ចង់តែដើរប្រមូលពត៌មាន ដើម្បីកំចាត់ពួកអាបាតសង្គម ឈ្លើងសង្គមអស់នោះ ឲ្យរលាយផុតពីកម្ពុជាយើង។

              សួរអ្វីសួរទៅ ខ្ញុំមិនប្រកាន់ទេ តែរឿងឆ្លើយរួចមិនរួចនោះគឺជារឿងផ្សេង។🙂

  4. រ៉េន និយាយថា៖

    សួស្តីខ្ញុំក៏គិតអញ្ចឹងដែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s