មុខ​វិជ្ជា​ថ្មី​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា


130528_11
ភ្នំពេញៈ
ក្រសួង​ទេសចរណ៍ និង​ក្រសួង​អប់រំ​សម្រេច​ដាក់​មុខ​វិជ្ជា​ទេសចរណ៍​ក្នុង​កម្មវិធី សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍ និង​ធនធាន​មនុស្ស។

កម្មវិធី​សិក្សា​នេះ​នឹង​បញ្ចូល​ពី​ថ្នាក់​ទី​១១ ដល់ ទី១២ ហើយ​មាន​១៥២​ម៉ោង ដោយ​ផោ្តត​សំខាន់​ទៅ​លើ​ការ​សិក្សា​ឧស្សាហកម្ម​ទេសចរណ៍​ភ្នាក់ងារ​ទេសចរណ៍​ មគ្គុទេ្ទសក៍​ទេសចរណ៍​សណ្ឋាគារ​ភោជនីយដ្ឋាន រមណីយដ្ឋាន​ទេសចរណ៍ ទី​កន្លែង​ទស្សនាចរណ៍​ក្នុង​ប្រទេស​។ នេះ​បើ​តាម​សៀវភៅ​ណែនាំ។

មន្ត្រី​និង​វិស័យ​ឯកជន​ជឿ​ជាក់​ថា កម្មវិធី​សិក្សា​ថ្មី​នេះ​នឹង​ជួយ​លើក​កម្ពស់​ធនធាន​មនុស្ស​ក្នុង​ ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា។

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​អ្នក​បម្រើ​ការងារ​ដោយ​ផ្ទាល់​ក្នុង​ វិស័យ​ទេសចរណ៍​មាន​ប្រមាណ​៤០ ម៉ឺន​នាក់​ហើយ​តម្រូវ​ការ​ការងារ​ក្នុង​វិស័យ​នេះ​នឹង​កើន​ដល់​៨០​ម៉ឺន​នាក់ ​នៅ ២០២០ ពេល​ដែល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​៧​លាន​នាក់​។ លោក​បន្ត​ថា៖ «​ក្តី​ស្រមៃ​របស់​ខ្ញុំ​គឺ​ថា​ពេល​ដែល​វិស័យ​ទេសចរណ៍​យើង​មាន​ជំនាញ​ច្រើន​ គុណភាព​វិស័យ​ទេសចរណ៍​នឹង​ត្រូវ​បាន​លើក​ស្ទួយ។ យើង​ចង់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់​យើង​ឲ្យ​មាន​និរន្តរភាព​។ បើ​មិន​មាន​ធនធាន​គ្រប់​គ្រាន់​ក្នុង​វិស័យ​ទេសចរណ៍​ទេ​យើង​មិន​អាច​ឈាន​ដល់ ​ដំណាក់កាល​លើក​ស្ទួយ​គុណភាព​នោះ​ទេ​»។

លោក​បន្ថែម​ថា​នៅ ២០១៥ អាស៊ាន​នឹង​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ពេល​នោះ​មាន​កម្មវិធី​មួយ​ដែល​ឲ្យ​ឈ្មោះ​ថា «ចល័តភាព​អ្នក​ជំនាញ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ដែល​គេ​តម្រូវ​ឲ្យ​ បុគ្គលិក​មាន​ជំនាញ​ស្តង់ដារ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ដូច​នេះ​កម្មវិធី​ សិក្សា​នេះ​ក៏​នឹង​ជួយ​ជំរុញ​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង ​វិស័យ​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។ លោក​បន្ត​ថា​៖ «​យុវជន​អាច​តម្រង់​ទិស​ដៅ​សំដៅ​ទៅ​រក​វិស័យ​ទេសចរណ៍​បន្ទាប់​ពី​ការ​បញ្ចប់ ​ថ្នាក់​ទុតិយភូមិ ព្រោះ​យើង​មាន​តម្រូវ​ការ​ច្រើន​ក្នុង​វិស័យ​នេះ​។ យើង​ត្រូវ​ការ​បណ្តុះ​បណ្តាល​មួយ​ឆ្នាំ​៥០ ០០០ នាក់»។

លោក អាង គឹមអៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា​លោក​សាទរ​ចំពោះ​ដំណើរ​វិវត្តន៍​នេះ​។ លោក​បន្ត​ថា៖ «​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មាន​ដំណើរការ​ល្អ ហើយ​ប្រាង្គប្រាសាទ​របស់​ខ្មែរ​នៅ​តែ​មាន​ការ​ទាក់ទាញ​។ កម្មវិធី​សិក្សា​នេះ​នឹង​ជួយ​បំពេញ​បន្ថែម​នូវ​អ្វី​ដែល​ខ្វះ​ខាត​»។ លោក​ថ្លែង​ថា មុខវិជ្ជា​នេះ​នឹង​ជួយ​បង្កើន​ការ​ទាក់ទាញ​ឲ្យ​សិស្ស​ចូល​ចិត្ត​មុខ​វិជ្ជា​ ផ្សេង​ទៀត មាន​ប្រវត្តិសាស្រ្ត​ជាដើម ព្រោះ​ភ្ញៀវ​ចូល​ចិត្ត​ដឹង​ពី​ប្រវត្តិសាស្រ្ត។

លោក អ៊ឹម សិទ្ធី រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​និយាយ​ថា​មន្រ្តី​ជា​ច្រើន​ នៅ​ក្នុង​ក្រសួង​ទាំង​ពីរ​បាន​ប្រើ​រយៈ​ពេល​យូរ​ដើម្បី​ដាក់​បញ្ចូល​មុខ​ វិជ្ជា​សិក្សា​នេះ​។ លោក​បន្ត​ថា៖ «យើង​ដាក់​បញ្ចូល​វា​សម្រាប់​ពួក​គេ​យល់​ដឹង​ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះ»។

និស្សិត​ឆ្នាំ​ទី​ពីរ​នៅ​សាកល​វិទ្យាល័យ​បៀល​ប្រាយ​នៅ​ភ្នំពេញ ឈ្មោះ កែម សម្បូ អាយុ​២៣​ឆ្នាំ ដែល​បាន​សិក្សា​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​បាន​និយាយ​ថា ការ​ដាក់​បញ្ចូល​មុខ​វិជ្ជា​នេះ​នៅ​ថ្នាក់​ទី១១​និង​ទី​១២​អាច​នឹង​ជួយ​ឲ្យ​ យុវជន​មាន​ជម្រើស​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។

លោក​និយាយ​ថា លោក​មិន​បាន​ដឹង​អ្វី​ទាំង​អស់​អំពី​ទេសចរណ៍​នៅ​ពេល​លោក​សិក្សា​នៅ វិទ្យាល័យ​ប៉ុន្តែ​លោក​ជ្រើស​រើស​មុខ​វិជ្ជា​នេះ​ដោយ​សារ​លោក​ស្រឡាញ់​មុខ​ វិជ្ជា​នេះ​។ លោក​បន្ត​ថា៖ «មុខ​វិជ្ជា​នេះ​នឹង​ប្រាប់​ដល់​យុវជន​ទាំង​អស់​អំពី​ការ​អភិវឌ្ឍ​វិស័យ ទេសចរណ៍​ហើយ​មុខ​វិជ្ជា​នេះ​នឹង​មាន​ប្រយោជន៍​សម្រាប់​យុវជន​កម្ពុជា​ទាំង​ អស់​គ្នា​»៕

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, ដំណឹងពិសេស and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s