ទំនាយឆ្នាំកំណើតតាមខែ: ឧសភរាសី (២០ មេសា – ២០ ឧសភា)


taurus

* ចរិតលក្ខណៈ​របស់​អ្នក​កើត​ក្នុង​ឧសភរាសី
– និមិត្តសញ្ញា : គោ​ជល់
– ធាតុ : ដី​
– ក្រុម : មនុស្ស​ចូលចិត្ត​ប្រើ​អារម្មណ៍​
– ពណ៌​ពេញនិយម : ផ្កាឈូក​
– ភព​ដែលមាន​ឥទ្ធិពល : ភព​ព្រះ​សុក្រ​
– ត្បូង​មានសំណាង : ត្បូង​មរកត​
– ពួក​អ្នក​កើត​ក្នុង​ឧសភរាសី​ឆុង​នឹង​វិច្ឆិករាសី។​
– ក្នុង​ក្បួន​ហោរា​អឺរ៉ុប ពួក​អ្នក​កើត​ក្នុង​ឧសភរាសី​គឺ​ស្មើនឹង​ឆ្នាំម្សាញ់​ក្នុង​ក្បួន​ហោរា​ចិន។​

* បុគ្គលិកលក្ខណៈ​របស់​មនុស្ស​កើត​ក្នុង​ឧសភរាសី
​អ្នក​កើត​ក្នុង​ឧសភរាសី គឺជា​មនុស្ស​ខ្លាំងក្លា និង​គួរ​ឲ្យ​ពឹង​ពាក់បាន។ បុគ្គល​កើត​ខែ​នេះ​តែង​រួសរាន់​ក្នុងការ​កើប​យក​ផលប្រយោជន៍​ពី​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់ខ្លួន ហើយ​បុគ្គល​នេះ​ស្រឡាញ់​តែ​អ្វីៗ​ដែល​ស្រស់ស្អាត និង​ល្អ​ឯក​ប៉ុណ្ណោះ ពោល​គឺជា​មនុស្ស​សម្ភារៈ​និយម​។ បុគ្គល​កើត​ខែ​នេះ​ជួនកាល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ក្បាលរឹង និង​ចចេស ប៉ុន្តែ​មនុស្ស​នេះ​តែងតែ​បញ្ចប់​រាល់​កិច្ច​ទាំងឡាយ​រហូត​ចប់​ចុង​ចប់​ដើម មិនដែល​ទុក​ឲ្យ​នៅ​សេសសល់​នោះទេ​។ ពួកគេ​គឺជា​មនុស្ស​ដែល​ពូកែ​ច្នៃប្រឌិត​ខ្ពស់ និង​ចូលចិត្ត​បង្កើត​អ្វីៗ​ដែល​ថ្មី​ដោយ​ដៃ​ខ្លួនឯង​។​
​- ចំណុចខ្លាំង : អាច​ពឹង​ពាក់បាន​, ពូកែ​អត់ធ្មត់​, ពូកែ​ខាង​តន្ត្រី និង​ចូលចិត្ត​អនុវត្តន៍​ជាក់ស្តែង ជាជាង​ផ្អែកលើ​ទ្រឹស្តី​
​​- ចំណុចខ្សោយ : ចចេស​រឹងរូស​, មិន​ងាយ​នឹង​ស្រុះស្រួល​ជាមួយ​នរណា​នោះទេ​, និង វាយឫក
​​- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : រឹងប៉ឹង​, មាន​ឆ្អឹង​ធំ​, និង​មាន​ទំនោរ​ចង់បាន​ឡើង​ទម្ងន់
​​- ចំណង់​ចំណូលចិត្ត : ថែ​សួន​, ចម្អិន​អាហារ​, ធ្វើការ​ងារ​ដោយ​ដៃ​, ស្តាប់​តន្ត្រី​មនោសញ្ចេតនា​, សម្លៀកបំពាក់​ថ្លៃៗ​
​​- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : ការផ្លាស់ប្តូរ​លឿនៗ​ដូច​ផ្លេកបន្ទោរ​, ភាពស្មុគស្មាញ​, ភាពអសន្តិសុខ​
​​- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : ផ្ទះ​ប្រណីត​ដែល​នៅជាប់​នឹង​ធម្មជាតិ​។ ចូលចិត្ត​អាហារ​ឆ្ងាញ់ៗ ចំណែក​រឿង​សម្ផស្ស និង​ភាពស្រណុកសុខស្រួល​គឺជា​រឿង​ដែល​មិនអាច​ខ្វះ​បាន​នោះឡើយ​។​

* ជីវិត​ស្នេហា
អ្នក​ត្រូវតែ​ត្រៀមខ្លួន​ចំណាយពេល​វេលា​ឲ្យ​បានយូរ​បន្តិច​នៅពេលដែល​អ្នក​គិត​ចង់​មាន​ស្នេហា​ជាមួយ​បុគ្គល​កើត​ក្នុង​ឧសភរាសី​។ បុគ្គល​កើត​ក្នុង​ឧសភរាសី​មិន​ងាយ​នឹង​ត្រូវបាន​ពង្វក់​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ងាយៗ​នោះឡើយ បុគ្គល​នេះ​តែងតែ​ចាត់ទុក​ទំនាក់ទំនង​មិត្ត​ភាពជា​រឿង​សំខាន់បំផុត​។ ដូច្នេះ​ប្រសិនបើ​អ្នកជា​មិត្តភក្តិ​ជិតស្និទ្ធ​បំផុត ហើយ​ចង់​សុំ​ស្នេហ៍​ពី​បុគ្គល​នេះ អ្នក​មិនត្រូវ​ប្រញាប់​សារភាព​ត្រង់​ចំពោះ​បុគ្គល​នេះ​ពេក​នោះទេ ព្រោះ​បុគ្គល​នេះ​មិន​ចូលចិត្ត​ស្នេហ៍​បែប​ឆក់កណ្ដៀត​នោះឡើយ និង​ម្យ៉ាងទៀត​បុគ្គល​នេះ​ខ្លាច​បំផុត​គឺ​ការបែកបាក់​ទំនាក់ទំនង​មិត្តភាព​។ លើសពីនេះ​ទៀត​បុគ្គល​កើត​ក្នុង​ឧសភរាសី​តែងតែ​ចង់បាន​គូស្នេហ៍​ដែលមាន​វណ្ណៈ និង​ឋានៈ​ស្មើគ្នា បើ​ខ្ពស់ជាង ឬ ទាប​ជាង បុគ្គល​នេះ​មិន​ខ្ចី​អើពើ​នោះឡើយ ។

* មិត្តភក្តិ និង គ្រួសារ
​បុគ្គល​កើត​ក្នុង​ឧសភរាសី​គឺជា​មនុស្ស​គួរ​ឲ្យ​ចង់​រាប់អាន​ជា​មិត្ត​បំផុត ព្រោះ​មនុស្ស​នេះ​ឲ្យ​តម្លៃ​ខ្លាំង​ទៅលើ​ទំនាក់ទំនង​មិត្តភាព ហើយ​លើសពីនេះ​ទៀត មនុស្ស​នេះ​តែង​ទទួលយក​នូវ​ការ​ទូន្មាន​ពី​មិត្តភក្តិ​របស់ខ្លួន​ជានិច្ច​។ បុគ្គល​កើត​ក្នុង​ឧសភរាសី​គឺជា​មិត្ត​ដ៏​ស្មោះត្រង់ គួរ​ចង់​រាប់អាន ហើយ​នៅពេល​មិត្តភក្តិ​មានទុក្ខ​លំបាក បុគ្គល​នេះ​តែង​ចេញ​ម​មកជួយ​មិត្តភក្តិ​គ្រប់ពេលវេលា​។​

ក្រៅពី​ចេះ​ជួយ​យកអាសា​មិត្តភក្តិ បុគ្គល​នេះ​ក៏​ជាម​នុស្ស​ដែល​ស្រឡាញ់ និង​ចេះ​ទុកដាក់​គ្រួសារ​បានល្អ​មួយរូប​ដែរ​។ បុគ្គល​នេះ​មាន​ចរិត​ពី​ធម្មជាតិ​មក​គឺ​ចូលចិត្ត និង​អាណិត​ស្រឡាញ់​កូនៗ​ជាង​ប្រពន្ធ​ឬ​ស្វាមី​របស់ខ្លួន​ទៅទៀត​។ បុគ្គល​កើត​ក្នុង​ឧសភរាសី​តែងតែ​នាំមក​នូវ​ក្តីសប្បាយ​រីករាយ ជាជាង​នាំមក​នូវ​រឿង​មិន​សប្បាយចិត្ត​ចូលមកក្នុង​គ្រួសារ ៕

* ការងារ និង លុយកាក់
​បុគ្គល​កើត​ក្នុង​ឧសភរាសី​គឺជា​មនុស្ស​ស្រឡាញ់​លុយ​ខ្លាំងណាស់ ពោលគឺ​គេ​ពុះពារ​ធ្វើ​គ្រប់​ការងារ​ទាំងឡាយ​ដោយ​មិន​ខ្វល់​ថា​ជា​ប្រភេទ​ការងារ​អ្វី​នោះឡើយ ឲ្យ​តែ​រកលុយ​បាន​ច្រើន​។ ការងារ​ដែល​ស័ក្តិសម​នឹង​បុគ្គល​កើត​ក្នុង​ឧសភរាសី មានដូចជាៈ កសិករ​, អ្នក​ធនាគារ​, គ្រូពេទ្យ​, គ្រូបង្រៀន និង អ្នក​សំណង់​។

​និយាយ​រឿង​លុយកាក់ បុគ្គល​កើត​ក្នុង​ឧសភរាសី​គឺជា​មនុស្ស​ពូកែ​ចាត់ចែង​រឿង​លុយកាក់​សម្បើម​ណាស់ ប៉ុន្តែ​មិនមែន​មានន័យថា​បុគ្គល​នេះ​មិនចេះ​ចាយ​ធំ​នោះដែរ​។ ទោះជា​យ៉ាងណា ការចាយ​ធំ​ទាំងនោះ​ធ្វើឡើង​ក្នុង​បំណង​តែមួយគត់​គឺ​ដើម្បី​ផ្គាប់ចិត្ត​គ្រួសារ និង មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ប៉ុណ្ណោះ​។​

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត, ទំនាយឆ្នាំកំណើតតាមខែ and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s