ទំនាយឆ្នាំកំណើតតាមខែ: មិថុនរាសី (២១ ឧសភា – ២០ មិថុនា)


gemini

* ចរិតលក្ខណៈ​របស់​អ្នក​កើត​ក្នុង​មិថុនរាសី

– និមិត្តសញ្ញា : មនុស្ស​ភ្លោះ
– ធាតុ : ខ្យល់​
– ក្រុម : មនុស្ស​ចូលចិត្ត​ប្រើ​អារម្មណ៍​
– ពណ៌​ពេញនិយម : បៃតង​
– ភព​ដែលមាន​ឥទ្ធិពល : ភព​ពុធ​
– ត្បូង​មានសំណាង : ត្បូង​ចរណៃ​
– ពួក​អ្នក​កើត​ក្នុង​មិថុនរាសី​ឆុង​នឹង​ធ្នូ​រាសី​។​
– ក្នុង​ក្បួន​ហោរា​អឺរ៉ុប​ពួក​អ្នក​កើត​ក្នុង​មិថុនរាសី​គឺ​ស្មើនឹង​ឆ្នាំមមី​ក្នុង​ក្បួន​ហោរា​ចិន​។​

* បុគ្គលិកលក្ខណៈ​របស់​មនុស្ស​កើត​ក្នុង​មិថុនរាសី
​បុគ្គល​កើត​ខែ​នេះ​គឺជា​មនុស្ស​ពូកែ​សព្វបែបយ៉ាង ពោល​គឺជា​មនុស្ស​ប្រសប់​ធ្វើ​គ្រប់​កិច្ចការងារ​ទាំងឡាយ​។ ដោយសារតែ​និមិត្តសញ្ញា​ខែ​នេះ​គឺជា​មនុស្ស​ភ្លោះ បុគ្គល​កើត​ខែ​នេះ​បង្ហាញ​លក្ខណៈ​ប្លែកៗ​គ្នា​ចំនួន​ពីរ​។ ទីមួយ បុគ្គល​នេះ​ពូកែ​ម្ញ៉ិកម្ញ៉ក់ រួសរាយ ពូកែ​ទំនាក់ទំនង និង​ចូលចិត្ត​ការសប្បាយ​។ ទី​ពីរ បុគ្គល​នេះ​គឺជា​មនុស្ស​ចេះ​គិតគូរ​ពិចារណា​, ហ្មត់ចត់​, មមាញឹក​, និង​រារែក ។ សរុប​ជារួម មនុស្ស​ភ្លោះ​នេះ​គឺ​តំណាង​ឲ្យ​បុគ្គល​ដែល​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ និង ជា​មនុស្ស​ដែល​គេឯង​ចង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​។​ ​
​- ចំណុចខ្លាំង : ស្ទុះស្ទា​ចង់ដឹង ចង់ឃើញ​, មាន​សមត្ថភាព​ក្នុងការ​ចែករំលែក​គំនិត​យោបល់​, ពូកែ​សម្រប​ខ្លួន​, ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ចិត្តល្អ
​- ចំណុចខ្សោយ : ចូលចិត្ត​ចំណាយ​កម្លាំង​ទៅគ្រប់​ទីកន្លែង​ក្នុងពេល​តែមួយ​ឥតប្រយោជន៍​, សាវា​ក្នុង​រឿង​ស្នេហា​, ឆាប់​ភ័យខ្លាច​, និង​ពុំ​សូវ​ចេះ​ផ្តោតអារម្មណ៍​នោះទេ
– លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : កែវភ្នែក​ពូកែ​ទាក់ទាញ​, រហ័សរហួន​, និង​ភាគច្រើន​មាន​ឆ្អឹង​តូច​
​- ចំណង់​ចំណូលចិត្ត : តន្ត្រី​, ទស្សនា​វ​ដ្តី​, សៀវភៅ​, វេ​ប​សាយ​, ជជែក​លេង​ជាមួយ​អ្នកដទៃ និង ចូលចិត្ត​ដំណើរ​កម្សាន្ដ​នៅ​ទីជិតៗ​
​- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : អ្វីៗ​ដែល​ច្រំ​ដែល​, ភាព​ឯកា និង​ការដែល​ត្រូវគេ​គ្រប់គ្រង​
– បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : ចូលចិត្ត​កន្លែង​ដែល​សម្បូរ​មនុស្ស​អ៊ូអរ និង មមាញឹក ជាពិសេស​កន្លែង​ដែលមាន​មនុស្ស​ចូលចិត្ត​និយាយ​ខ្សឹបខ្សៀវ ឬ​និយាយដើម​គេ​។ ក្រៅពីនេះ​ចូលចិត្ត​បណ្ណាគារ និង​សារមន្ទីរ​។​

* ជីវិត​ស្នេហា
​បុគ្គល​កើត​ក្នុង​មិថុនរាសី​គឺជា​មនុស្ស​ចាត់ទុក​ស្នេហ៍​ដូចជា​រឿង​កម្សាន្ត​ដ៏​រីករាយ​ក្នុង​ជីវិត​។ បុគ្គល​នេះ​មុននឹង​រកបាន​ដៃគូ​ជីវិត​ពិតប្រាកដ គឺ​គេ​បាន​ទាក់ទង​ជាមួយ​ដៃគូ​ស្នេហ៍​ជាច្រើន​នាក់​រួចមកហើយ ព្រោះ​គេ​ធ្វើបែបនេះ​គឺ​ដើម្បី​ស្ទាបស្ទង់ និង​សម្រិតសម្រាំង​រកម​នុស្ស​ដែល​ស័ក្តិសម​នឹង​សមត្ថភាព និង​យសស័ក្តិ​របស់ខ្លួន​បំផុត ។ ម្យ៉ាងទៀត បុគ្គល​នេះ​ចូលចិត្ត​ប្រឡូក​រឿង​ស្នេហ៍ និង​ចង់ដឹងថា​វា​មាន​ភាព​ល្វីង​ជូរចត់ និង​ផ្អែមល្ហែម​បែបណា​។ ប៉ុន្តែ​ល្គឹកណា​បុគ្គល​នេះ​រកបាន​អ្នក​ដែល​ខ្លួន​ពេញចិត្ត​ហើយ​នោះ បុគ្គល​នេះ​តែងតែ​លះបង់​គ្រប់​អ្វីៗ​ទាំងអស់​ដើម្បី​រក្សា​ចំណងស្នេហា​របស់ខ្លួន​ឲ្យ​ឋិតថេរ​ជា​អមតៈ ។​

* មិត្តភក្តិ និង គ្រួសារ
​បុគ្គល​កើត​ក្នុង​មិថុនរាសី​គឺជា​មនុស្ស​ដែល​ចូលចិត្ត​ចំណាយពេល​វេលា​ជាមួយ​មិត្តភក្តិ​និង​គ្រួសារ​។ ពេលណា​ក៏ដោយ​ឲ្យ​តែ​មិត្តភក្តិ ឬ​គ្រួសារ​បបួល​ទៅណា​មក​ណា បុគ្គល​នេះ​តែងមាន​ពេលទំនេរ​សម្រាប់​ពួកគេ​ជានិច្ច ។ បុគ្គល​កើត​ក្នុង​មិថុនរាសី​ចាត់ទុក​គ្រួសារ​ជា​រឿង​សំខាន់​ជាងគេ ឲ្យ​តែ​គ្រួសារ​ជួប​បញ្ហា បុគ្គល​នេះ​តែង​ចេញមុខ​ជួយ​ដោះស្រាយ​ជានិច្ច ពោលគឺ​គេ​មិនដែល​ធ្វើ​ឲ្យ​គ្រួសារ​មានរឿង​រ៉ាវ​នោះឡើយ ។​

* ការងារ និង លុយកាក់
​បុគ្គល​កើត​ក្នុង​មិថុន​រា​ស៊ី​ចូលចិត្ត​តែ​ប្រភេទ​ការងារ​ណា​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​ប៉ុណ្ណោះ និង​មិន​ចូលចិត្ត​ទាល់តែសោះ​ចំពោះ​ការងារ​ណា​ដែលមាន​លក្ខណៈ​គួរ​ឲ្យ​ធុញទ្រាន់​។ មុខ​អាជីព​ដែល​ស័ក្តិសម​នឹង​បុគ្គល​កើត​ក្នុង​មិថុនរាសី​មានដូចជា គ្រូបង្រៀន​, អ្នករាយការណ៍​ព័ត៌មាន​, អ្នកនិពន្ធ ឬ​មេធាវី​។ ក្រៅពីនេះ​បុគ្គល​កើត​ក្នុង​មិថុនរាសី​ក៏​ជា​មនុស្ស​ពូកែ​ខាង​ដោះស្រាយ​បញ្ហា​ផងដែរ​ក្នុង​រឿង​ការងារ ។ និយាយ​ពី​រឿង​លុយកាក់ បុគ្គល​កើត​ក្នុង​មិថុនរាសី​ជា​មនុស្ស​ពូកែ​រកលុយ​ខ្លាំងណាស់ ប៉ុន្តែ​បើ​ចាយ​វិញ​គេ​មិនដែល​ចំណាយ​ខ្ជះខ្ជាយ​ឥតប្រយោជន៍​នោះឡើយ គឺ​ចេះ​គិតគូរ​ល្អិតល្អន់​ខ្លាំងណាស់ និង​មិនមែនជា​មនុស្ស​ម៉ៅ​ស្វិត​នោះឡើយ ៕

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត, ទំនាយឆ្នាំកំណើតតាមខែ and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s