ទំនាយឆ្នាំកំណើតតាមខែ: មេសរាសី (21 មិនា-19 មេសា)


aries

* ចរិតលក្ខណៈ​របស់​អ្នក​កើត​ក្នុង​មេសរាសី
– និមិត្តសញ្ញា : សត្វ​ចៀម
– ធាតុ : ភ្លើង​
– ក្រុម : មនុស្ស​ចូលចិត្ត​ប្រើ​អារម្មណ៍​
– ពណ៌​ពេញនិយម : ក្រហម​
– ភព​ដែលមាន​ឥទ្ធិពល : ភព​ព្រះ​អង្គារ​
– ត្បូង​មានសំណាង : ត្បូង​ពេជ្រ​
– ពួក​អ្នក​កើត​ក្នុង​មេសរាសី​ឆុង​នឹង​មិថុនរាសី។​
– ក្នុង​ក្បួន​ហោរា​អឺរ៉ុប ពួក​អ្នក​កើត​ក្នុង​មេសរាសី​គឺ​ស្មើនឹង​ឆ្នាំរោង​ក្នុង​ក្បួន​ហោរា​ចិន​។​

* បុគ្គលិកលក្ខណៈ​របស់​មនុស្ស​កើត​ក្នុង​មេសរាសី
​ក្នុងនាម​ជា​និមិត្តសញ្ញា​នៃ​ខែសុរិយគតិ​ដំបូង​គេ​បង្អស់ អ្នក​កើត​ក្នុង​មេសរាសី ជានិច្ចកាល​តែងតែ​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​ពោរពេញ​ដោយ​ភាពស្វាហាប់ និង រវៀសរវៃ​។ ពួកគេ​គឺជា​មនុស្ស​ដែលមាន​ភាព​ឈ្មុសឈ្មុល រហ័សរហួន ពោរពេញ​ដោយ​ថាមពល និង​ភាព​ប្រកួតប្រជែង​។ នៅពេល​ឱកាស​មកដល់ បុគ្គល​កើត​ខែ​នេះ​តែងតែ​ជាម​នុស្ស​ដែល​ចេះ​ឆក់យក​ឱកាស​បាន​យ៉ាង​ល្អប្រសើរ​បំផុត​។ រាប់​ចាប់ពី​ការធ្វើ​កិច្ចការ​អ្វីមួយ​រហូតដល់​ការធ្វើ​ពិធីជប់លៀង បុគ្គល​នេះ​តែងតែ​ចេញមុខ​ដឹកនាំ​រហូត​។​
– ចំណុចខ្លាំង : ក្លាហាន​, ប្តេជ្ញា​មោះមុត​, មាន​ភាពជឿជាក់​លើ​ខ្លួនឯង និង ឈ្មុសឈ្មុល​
– ចំណុចខ្សោយ : ឆេវឆាវ​, ចូលចិត្ត​បង្កជម្លោះ រប៉ិលរប៉ូច និង ចូលចិត្ត​ឲ្យ​ការភ័យខ្លាច​មក​កំណត់​ការសម្រេចចិត្ត​របស់ខ្លួន​
​- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : ឥរិយាបថ​យុវវ័យ និង​ចូលចិត្ត​ដឹកនាំ​គេ​
​- ចំណង់​ចំណូលចិត្ត : សម្លៀកបំពាក់​ស្អាត​, ចេញមុខ​ដឹកនាំ​គេ​, ការប្រកួតប្រជែង​ដោយ​ប្រើ​កម្លាំង និង កីឡា​លក្ខណៈ​បុគ្គល​
– ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : ភាព​អសកម្ម​, ការអូសបន្លាយ​ពេល និង ការងារ​ដែល​មិន​ប្រើ​ភាព​ប៉ិនប្រសប់​
​- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : ស្ថានភាព​ណាក៏ដោយ​ឲ្យ​តែ​តម្រូវ​ឲ្យ​មាន​សកម្មភាព​, ភាពក្លាហាន​, ការប្រកួតប្រជែង និង​សេរីភាព​ក្នុងការ​ជ្រើសរើស​។ បុគ្គល​កើត​ក្នុង​មេសរាសី​ចូលចិត្ត​បរិយាកាស​នៅ​ខាងក្រៅ​ផ្ទះ​ជាង​នៅក្នុង​ផ្ទះ។​

* ជីវិត​ស្នេហា
បុគ្គល​កើត​ក្នុង​មេសរាសី មាន​ចរិត​ពូកែ​ខាង​ចែចង់​ខ្លាំងណាស់ និង​ជាម​នុស្ស​ដែល​តែង​ចាប់ផ្តើម​ទាក់ទង​អ្នក​ដែល​ខ្លួន​ចាប់អារម្មណ៍​ជាមុន ពោលគឺ​រវាសរវៃ​ណាស់​រឿង​ចែចង់​ស្រី ឬក៏​ប្រុស​។ នៅពេលដែល​នរណាម្នាក់​ដែល​ខ្លួន​ឈ្លក់​វង្វេង​ហើយ​នោះ បុគ្គល​នេះ​មិនដែល​បណ្តោយ​ឲ្យ​អ្នក​ដែល​ខ្លួន​ចាប់អារម្មណ៍​របូត​ពី​ដៃ​នោះឡើយ។ ប៉ុន្តែ​ដើម្បី​ឲ្យ​បុគ្គល​មេសរាសី​នៅតែ​ចាប់អារម្មណ៍​មនុស្ស​ផ្ទុយ​ភេទ​ដែល​ខ្លួន​ស្រឡាញ់ ទាល់តែ​មនុស្ស​នោះ​មាន​ភាព​ស្ទុះស្ទា និង ត្រេកត្រអាល​ដូច​បុគ្គល​មេសរាសី​ដែរ បើ​មិន​ដូច្នោះ​ទេ មនុស្ស​នោះ​មិន​ងាយ​នឹង​នៅ​ជាមួយ​បុគ្គល​មេសរាសី​បានយូរ​អង្វែង​នោះឡើយ។ ប៉ុន្តែ​នៅពេលដែល​បុគ្គល​កើត​ក្នុង​មេសរាសី​បាន​ជួប​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ដូច​ខ្លួន​ហើយ​នោះ ទំនាក់ទំនង​ស្នេហា​របស់​បុគ្គល​នេះ​នឹង​ថិ​ត​ថេរ​ជា​អមតៈ។​

* មិត្តភក្តិ និង គ្រួសារ
​បុគ្គល​កើត​ក្នុង​មេសរាសី​ជា​មនុស្ស​ងាយ​នឹង​រាប់អាន​ជា​មិត្ត​ខ្លាំងណាស់ ប៉ុន្តែ​បើ​ចង់​ធ្វើជា​មិត្តភក្តិ​យូរអង្វែង​ជាមួយ​បុគ្គល​នេះ​បាន​ទាល់តែ​មនុស្ស​នោះ​មាន​ភាពស្វាហាប់​, រវាសរវៃ និង​អំណត់​អត់ធន់។ ចំពោះ​រឿង​គ្រួសារ មនុស្ស​កើត​ក្នុង​មេសរាសី​តែងតែ​ទុក​ពួកគេ​ក្នុង​បេះដូង​ជានិច្ច និង​តែង​បង្ហាញ​ពី​ភាពស្មោះត្រង់​ជានិច្ច​ចំពោះ​គ្រសារ​របស់ខ្លួន។​

* ការងារ និង លុយកាក់
​ដោយ​កើតមក​មាន​ចរិត​ជា​អ្នកដឹកនាំ បុគ្គល​កើត​ក្នុង​មេសរាសី​តែងមាន​អនាគត​ត្រចះ​ត្រង់​ជាង​បុគ្គល​ណាៗ​ទាំងអស់ ជាពិសេស​នៅ​កន្លែង​ការងារ។ បុគ្គល​នេះ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត មហិច្ឆតា និង ភាព​ប៉ិនប្រសប់​បំផុត។ សមត្ថភាព​ក្នុងការ​មើលឃើញ​ពី​ទស្សនវិស័យ​ក្នុងពេល​អនាគត​ដែល​អ្នកដទៃ​មើលមិនឃើញ បានធ្វើ​ឲ្យ​បុគ្គល​នេះ​បោះជំហាន​ទៅមុខ​មុនគេ​រហូត​នៅក្នុង​កន្លែង​ការងារ។ បុគ្គល​នេះ​មិនសូវ​ជា​ចូលចិត្ត​ធ្វើការ​ក្រោមបង្គាប់ ឬ​ធ្វើ​អ្វីមួយ​តាម​គំនិត​អ្នកដទៃ​នោះទេ ជាពិសេស​បុគ្គល​នេះ​តែងតែ​ធ្វើ​អ្វី​តាម​មនសិការ​របស់ខ្លួន​ជានិច្ច។ ការងារ​ដែល​ស័ក្តិសម​នឹង​បុគ្គល​នេះ​មានដូចជា ភ្នាក់ងារ​អចលនទ្រព្យ​, ភ្នាក់ងារ​លក់​, អ្នកគ្រប់គ្រង​, អ្នករៀបចំ​ផែនការ​, និង ម្ចាស់​ក្រុមហ៊ុន។​

​និយាយ​រឿង​លុយកាក់​វិញ បុគ្គល​កើត​ក្នុង​មេសរាសី​មិនដែល​ខ្វល់​រឿង​រកលុយ​កាក់​នោះឡើយ ព្រោះ​គេ​អាចមាន​សមត្ថភាព​រក​លុយ​បាន​ប៉ុន្មាន គឺ​បាន​ប៉ុណ្ណឹង។ ប៉ុន្តែ​បើ​និយាយ​រឿង​ចាយលុយ​វិញ បុគ្គល​នេះ​គឺជា​មនុស្ស​ចាយលុយ​ធំ​ណាស់ ពោល​គឺជា​មនុស្ស​ដៃ​ទូលាយ។ និយាយ​ម្យ៉ាងទៀត បុគ្គល​នេះ​រកបាន​ក៏​ច្រើន ចាយ​វិញ​ក៏​ច្រើន​ដែរ៕

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត, ទំនាយឆ្នាំកំណើតតាមខែ and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s