ទំនាយឆ្នាំកំណើត ឆ្នាំខាល (ខ្លា)


tiger
ឆ្នាំខាល ពង្សយក្ខិនី ធាតុឈើ
(១៩០២, ១៩១៤, ១៩២៦, ១៩៣៨, ១៩៥០, ១៩៦២, ១៩៧៤, ១៩៨៦, ១៩៩៨, ២០១០)

​ឆ្នាំ​ខាល (​ខ្លា​) ពង្ស​យក្ខិនី ត្រូវ​កាល​ព្រះ​សុវណ្ណ​សាម​ទៅ​ដងទឹក ជាមួយ​ពួក​សត្វ ។

​ឆ្នាំ​ខាល ជា​អ្នក​មាន​បុណ្យ​វាសនា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា និង​ប្រាសចាក​ញាតិ​កា ពឹង​បងប្អូន និង​ញាតិ​មិនបាន បើ​ពឹង​អ្នកដទៃ​ទើប​បាន​ល្អ ជា​មនុស្ស​អភ័ព្វ ធ្វើ​គុណ​ដល់​អ្នក ដទៃ​មិន​បាន​ផល​​ប្រយោជន៍​ទេ ! អាយុ​បាន ២ ឆ្នាំ មាន​គ្រោះអាក្រក់​ម្ដង , អាយុ ២០​ឆ្នាំ​ឡើង​ទៅ នឹង​បាន​តាំងខ្លួន​នៅក្នុង​ឋ​នៈ​​គ្រាន់បើ​ដោយ​ខ្លួនឯង​គ្រាក្រោយ​នឹង​មាន​បុណ្យ​វាសនា​ល្អ ។​

​កើត​ថ្ងៃ​អង្គារ ជា​មាត់ មាត់​នោះ ចរចា រម៉ោករ​ម៉ាំង ចូល​ចិត្ត​និយាយ​ស្រីៗ និង​ត្លុក​កំប្លែង​។ ព្រះ​ព្រហស្បតិ ​ជា​ចិត្ត ចិត្ត​នោះ​មិន​ដាច់ ចំណេះវិជ្ជា​ទន់ខ្សោយ ចូលចិត្ត​ព្រះសង្ឃ ។ ព្រះអាទិត្យ ជា​អាសន៍​ មាន​កាមរាគ​ខ្លាំង​។​ព្រះ​ពុធ​និង ព្រះ​សុក្រ ជា​ដៃ ដៃ​នោះ​មាន​ថ្វី​ល្អ ចូលចិត្ត​ក្នុងការ​ធ្វើ​ជាង ។ ព្រះ​សៅរ៍ និង ព្រះ​ច័ន្ទ ជា​ជើង ​នឹង​ត្រូវ​ដើរ​ច្រើន ។​​

ជោគជីវិត

​ឆ្នាំ​ខាល – រកា និស្ស័យ​ចិត្តថ្លើម​ទៀងត្រង់ និង​មិត្ត​ភ័ក្តិ តែ​និយាយ​ស្ដី​ច្រើន​គំរោះគំរើយ និង​ចូលចិត្ត​ ​និយាយ​ត្លុក​កំប្លែង ចំអក​ឡក​ឡើយ​អោយ​អ្នកដទៃ​រឿយៗ ជា​មនុស្ស​ជឿ​គេ​ងាយ ទោសៈ​ច្រើន មាត់​រឹង ​និយាយ​មិន​ព្រម​ចាញ់​អ្នកណា ប៉ុន្តែ​មិន​សូវ​ឈ្លាស​វាងវៃ​ប៉ុន្មាន ។ បើ​ជា​ស្ត្រី ច្រើន​ចិត្ត​ស្រាល តែ​មានជោគ​ល្អ​ ​បាន​ទទួល​ទ្រព្យ​មរតក​អំពី​ចៅហ្វាយនាយ និង​ញាតិ​មិត្រ ។​ ​ ​

និស្ស័យ​ចូលចិត្ត​ប្រកាន់ឫក​ជា​អ្នក​ខ្ពង់ខ្ពស់ ហើយ​ចូលចិត្ត​ខាង​តែងខ្លួន​ជា​អ្នកចេះដឹង​វិជ្ជា​ផ្សេងៗ​ ​បើ​លក់ដូរ​របស់​រឹងៗ មាន​ដែក​ជាដើម ឬ​ក៏​ធ្វើ​ជាងគំនូរ ជាងឈើ​ល្អ​ណាស់ ។

​ម្យ៉ាងទៀត ជា​អ្នក​ចូលចិត្ត​ដើរ​ឆ្ងាយ មិនសូវ​នៅផ្ទះ ឬ​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ កន្លែងធ្វើការ​រឿយៗ​ ​បើ​នៅ​តែ​មួយ​កន្លែង​មិនសូវ​បាន​សេចក្ដីសុខ​លាភ​ទេ បើ​លក់ដូរ​ផ្លូវទឹក នឹង​មានជោគ​ល្អ អាយុ ២៣-២៥-២៦- ២៧ នឹង​មាន​សេចក្ដី​ក្ដៅក្រហាយ​ចិត្តខ្លាំង ពុំនោះ​ទេ នឹង​ត្រូវ​ឃ្លាត​ចាក​ទីលំនៅ ឬ​បុត្រ​ភរិយា មាន​ជំងឺ​បណ្ដាល​ ​អោយ​ព្រាត់ប្រាស​គ្នា ឬ ក៏​ត្រូវ​ខូច​បង់​មាស​ប្រាក់​របស់​ជាទី​គាប់​ចិត្ត ។ តែ​បើ​គិត​អ្វី នឹង​បាន​សំរេច បើ​ធ្វើ​រាជ​ ​ការ នឹង​បាន​យសស័ក្ដិ ក្ដេរិ៍ឈ្មោះ​ល្អ ឡើង​ឋានន្តរ​តាម​លំដាប់ ។ អាយុ ៣១-៣៤-៣៥-៣៦ កើត​ក្ដៅក្រហាយ​ ​ចិត្ត​ជា​ច្រើន មាន​ឧបស័គ្គ​ទាស់ទែង​ខ្វែងគំនិត​គ្នា នឹង​ត្រូវ​រើរុះ​ភូមិលំនៅ​ផ្ទះសំបែង ពុំនោះ​ទេ កូន​ប្រពន្ធ នឹង​ ​មនុស្ស​បំរើ​មាន​ជំងឺ​ឈឺ​ស្លាប់ ឬក៏​ខូចខាត​ដាច់​ទី​ពំនាក់ បើ​ធ្វើ​រាជការ ក្តេរិ៍ឈ្មោះ​នឹង​ចុះ​អាប់ឱន ។ អាយុ​ ៤៥-៤៦-៤៧- បាន​សេដ្ឋី​ជោគ នឹង​បាន​ទីលំនៅ​ដ៏​ល្អ និង​សេចក្ដីសុខ បានរ​បស់​ជា​ទីស្រឡាញ់ បើ​ធ្វើការ​រាជ​ ​ការ នឹង​បានទទួល​កិត្តិយស ។ ដល់​ចុង​ឆ្នាំ ៤៨ នឹង​កើត​ក្ដៅ​ចិត្ត ដោយសារ​ខ្ញុំកំដរ ញាតិ មិត្រ ប្រពន្ធ​កូន​ ​ចិញ្ចឹម​មនុស្ស​មិនបាន​ល្អ ។ មានគូស្រករ​ច្រើន​ព្រាត់ប្រាស​គ្នា ។ ចិញ្ចឹម​កូន​បាន​ដោយ​លំបាក ជា​អ្នក​មាន​កូន​ ​ច្រើន បើ​ចិញ្ចឹម​កូនដៃ​ឯង​មិន​បាន​អាយុ​វែង​ឡើយ ។ ម្យ៉ាងទៀត​ទំនាយ​ថា អ្នក​នោះ​ច្រើន​អារឹះ​កូន​និង​អភ័ព្វ​ ​បើ​ស្រី​វិញ ច្រើន​តែ​មេ​ម៉ា​ញឹកញយ ។​

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s