ទំនាយឆ្នាំកំណើត ឆ្នាំ​ម្សាញ់ (ពស់)


snake

ឆ្នាំ​ម្សាញ់ ពង្សមនុស្ស​ប្រុស ធាតុ​ភ្លើង
​(១៩០៥, ១៩១៧, ១៩២៩, ១៩៤១, ១៩៥៣, ១៩៦៥, ១៩៧៧, ១៩៨៩, ២០០១, ២០១៣)

​​​ឆ្នាំ​ម្សាញ់ (​ពស់​តូច​) ពង្សមនុស្ស​ប្រុស ត្រូវ​កាល​ព្រះ​ភូ​រិទ​ត្ត​កំពុង​ចាំសី​លលើដំបូក នាយ​អា​លំ​ ​ពាយ​ចាប់យក​បាត់ទៅ ។​​

​ឆ្នាំ​ម្សាញ់ ជា​អ្នក​មិន​ត្រូវ​ការពឹង​អ្នកដទៃ អាយុ​បាន ៥៦ ឆ្នាំ នឹង​មាន​គ្រោះកាច​ម្ដង ។​

បើ​កើត​ថ្ងៃ​សុក្រ ជា​មាត់ មាត់​នោះ​ចរចា​ឡែបខាយ ជាទី​គាប់ចិត្ត​ដល់​មនុស្ស​ទាំងឡាយ ។ ​ព្រះអាទិត្យ ជា​ចិត្ត ចិត្ត​នោះ​ច្រើនសា​ប់ឡាប់ មិន​ស្អាត មិន​នឹង​នួន ។ ព្រះ​ពុធ ជា​អាសន៍ មាន​កាមរាគ​ល្មម​ ​គួរសម​។​ព្រះ​សៅរ៍ និង ព្រះ​ច័ន្ទ ជា​ដៃ ធ្វើ​ការងារ​ច្រើន​សំរេច​ដូច​សេចក្ដីប្រាថ្នា​។​ព្រះ​អង្គារ​និង​ព្រះ​ព្រហស្បតិ៍​ ជា​ជើង​ជា​អ្នក​ចូលចិត្ត​ដើរ ។

ជោគជីវិត

ឆ្នាំ​ម្សាញ់ ជា​អ្នក​មាន​ចិត្ត​មិន​នឹង​នរ ចូលចិត្ត​ចាប់ធ្វើការ​ច្រើន​មុខ បើ​លក់ដូរ ពេទ្យ រាជការ​ក៏បាន​ ​និស្ស័យ​ចូលចិត្ត​ធ្វើ​រាជការ ប៉ុន្តែ​ធ្វើ​មិន​បាន​យូរ ច្រើន​តែ​គេ​បណ្ដេញ​ចេញ​ញយៗ ដោយ​សត្រូវ​បៀតបៀន ពុំនោះ​ទេ ​ជា​អ្នក​ប្រកប​ដោយ​រោគ​ច្រើន​ចូលចិត្ត​ខាង​ភាព​ខ្ពង់ខ្ពស់ មានគូស្រករ​ច្រើន ជា​អ្នក​បៀតបៀន​គេ​ធ្វើ​ ​ការងារ​ក្នុង​ទីណា រមែង​មិន​ស្បាយរីករាយ​ចិត្ត ។ ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។ អាយុ ៤៥-៤៦-៤៧-៤៨ ត្រូវ​ខូច​ ​បាត់​ទ្រព្យ ជា​ទីស្រឡាញ់ ឬ​ញាតិ​មិត្ត​ស្លាប់ចោល ។ រវាង​អាយុ ៤៩ ដល់ ៥៧ ល្អ​សំបូ​រណ៍​ដោយ​យសស័ក្តិ ​បាន​សេចក្ដីសុខ​ជានិច្ច ។​

 

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត and tagged , , , . Bookmark the permalink.

2 Responses to ទំនាយឆ្នាំកំណើត ឆ្នាំ​ម្សាញ់ (ពស់)

  1. តុង និយាយថា៖

    ខ្ញុំបានប្រពន្ធឆ្នាំម្សាញ់ពេលនេះបែកគ្នាហើយ។ចង់ដឹងថាតើអាចត្រូវគ្នាវិញទេ។បែកគ្នាបានមួយឆ្នាំហើយ។ខ្ញុំឆ្នាំខាល

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s