ទំនាយឆ្នាំកំណើត ឆ្នាំ​រកា​ (មាន់)


rooster

ឆ្នាំ​រកា ពង្សយក្ស​ប្រុស ធាតុ​ដែក​
(១៩០៩, ១៩២១, ១៩៣៣, ១៩៤៥, ១៩៥៧, ១៩៦៩, ១៩៨១, ១៩៩៣, ២០០៥, ២០១៧)

​​ឆ្នាំ​រកា (​មាន់​) ពង្ស​យក្ខ​ប្រុស ត្រូវ​កាល​ព្រះ​វេស្សន្តរ នាំ​ព្រះ​អគ្គមហេសី និង ព្រះរាជបុត្រ​ទាំងពីរ​ ​ទៅ​ឯ​ភ្នំ​គិរី​វង្គ​ត ។​

 

ឆ្នាំ​រកា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា ញាតិ​កា​ទាំងឡាយ​ខាង​ក្រោយមក នឹង​មាន​បុណ្យ​វាសនា​ ​ធ្វើ​គុណ​ដល់​គេ ច្រើន​មាន​ទោស អាយុ ២០ ឆ្នាំ ពឹង​បានតែ​ខ្លួនឯង ពឹង​អ្នកដទៃ​មិន​បាន​ឡើយ ។​

 

កើត​ថ្ងៃ​អង្គារ អង្គារ​ជា​មាត់ មាត់​នោះ​ចរចា​សាហាវ ចូល​ចិត្ត​និយាយ​តែ​រឿង​ស្រីៗ ។ ព្រះ​ ​ព្រហស្បតិ៍ ជា​ចិត្ត ចិត្ត​មិន​សូវ​ដាច់​រៀនសូត្រ​ចំណេះវិជ្ជា​អ្វីមួយ ចាំ​មិន​បាន​យូរ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​​អាទិត្យ​ជា​អា​សន៍ មាន​កាមរាគ​ខ្លាំង ។ ព្រះ​ពុធ និង​ព្រះ​សុក្រ​ជា​ដៃ មាន​ថ្វីដៃ​ល្អ ចូលចិត្ត​ក្នុង​ការងារ​ធ្វើ​ជាង​។​ ​ ​ព្រះ​សៅរ៍​និង​ព្រះ​ច័ន្ទ​ជា​ជើង ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។​

ជោគជីវិត

ឆ្នាំ​រកា និស្ស័យ​ចូលចិត្ត​ខាង​ស្អាត លើក​កំពស់​បន្តិច ធ្វើ​រាជការ ធ្វើ​ជាង ច្រើន​ជា​អ្នកចេះដឹង​ ​វិជ្ជា​ផ្សេងៗ ។ អាយុ​រវាង ២៦-២៧-២៨ នឹង​មាន​សេចក្ដី​ក្ដួលក្ដៅ​ចិត្ត​ជា​ច្រើន ។ អាយុ ២៩-៣០ គិត​ធ្វើ​អ្វី នឹង​ ​បានសំរេច មាន​លាភ បាន​ទ្រព្យសម្បត្តិ ឬ​បាន​គូសង្សារ​នឹង​បាន​បូរាណ​វត្ថុ អំពី​ចាស់ទុំ ឬ មិត្រ​សំលាញ់ ; មាន​ ​កិត្តិ​ស័ព្ទ​ល្អ​តាំង​ពី ៣៥ រហូត​ទៅ ។​

 

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s