ទំនាយឆ្នាំកំណើត ឆ្នាំជូត (កណ្ដុរ)


RAT
ឆ្នាំជួត ពង្សទេវតាប្រុស ធាតុទឹក

(១៩០០, ១៩១២, ១៩២៤, ១៩៣៦, ១៩៤៨, ១៩៦០, ១៩៧២, ១៩៨៤, ១៩៩៦, ២០០៨)

ឆ្នាំជូត (កណ្ដុរ) ពង្សទេវតាប្រុស ត្រូវកាលនាយសារថី នាំយកព្រះតេមិយ ជាមនុស្ស គ ទៅកប់ ។

ឆ្នាំជូត កាលនៅពីតូច អភ័ព្វ ពំនាក់អាស្រ័យនឹងញាតិកា មិនបាន បើអ្នកដទៃទើបពឹងបាន ដល់មកគ្រាក្រោយ នឹងមានបុណ្យវាសនា ធ្វើរាជការ យកអាសាចៅហ្វាយនាយ នឹងបានជា ឃុននាងចូលចិត្ត ជេរកូនប្រពន្ធ និងបរិភោគវត្ថុណាដែល ជាសត្រូវដល់ខ្លួនស្រឡាញ់តែ​ទ្រព្យសម្បត្តិរបស់ខ្លួន ស្រឡាញ់រាប់អានសមណព្រាហ្មណ៍ ដាក់ទានដល់មនុស្សទីទ័លក្រ ។ បើ ស្ត្រីវិញ នឹងបានកូន ២ នាក់ ជាទីពឹង ពំនាក់អាស្រ័យ ។ អាយុបាន ១ ឆ្នាំ បីបាច់ថែរក្សាលំបាកណាស់ ព្រោះមានរោគច្រើន ។ អាយុបាន ១៥ ឆ្នាំ ត្រូវចេញពីលំនៅ ទៅនៅទីដទៃ ទើបមានលាភ ។

អាយុ ១១ _១២ _១៣ នឹងមានគ្រោះកាចម្ដង ប្រស្រ័យនឹងអ្នកធំបានល្អ ។ ព្រះអង្គារ ជាចិត្ត ចិត្តនោះច្រើនតែឃ្លេងឃ្លោងមិននឹងធឹង ចូលចិត្តរៀនចំណេះវិជ្ជា ការចេះដឹង មធ្យមល្មមចិញ្ចឹមខ្លួនបាន ។ ព្រះព្រហស្បត្តិ ជាអាសន៍ មានតណ្ហានឹងរាគ ច្រើន ។ ព្រះចន្ទ្រនិងព្រះពុធជាដៃ ធ្វើការងារច្រើនតែមិនសំរេចប្រយោជន៍ តែមានសេចក្ដីឧស្សាហ៍ ។ ព្រះសុខនិងព្រះសៅរ៍ ជាជើងច្រើនតែជាមនុស្សចូលចិត្តដើរ។

ជោគជីវិត

បុគ្គល​ណា​កើត​ឆ្នាំជូត ឬ ឆ្នាំ​មមែ ជា​មនុស្ស​ទោសៈ​ចរិក​មាត់​រប៉ិញរបុញ រអ៊ូ​រទាំ ពូកែ​ខាង​ជេរ ​ប្រើ​បរិវារ​មិន​បាន​យូរ ចិត្ត​សទ្ធា​ខាង​កុសល មាន​សេចក្តី​ករុណា​ដល់​បុគ្គល​ដទៃ ពេលណា​ចិត្តល្អ​ក៏​ល្អ​ណាស់​ ​បើ​លោតែ​ខឹង​ជេ​រស្តី​គេ​គ្មាន​ញញើត បើ​គិត​ចងអាឃាដ​អ្នកណា​មិនបាន​សំរេច មិនចេះ​សាបរលាប​ឡើយ ។ ច្រើន​ព្យាបាទ​មនុស្ស​ដែល​ស្រដី​ជាន់​ខ្លួន បើ​មាន​ស័ក្តិយស​ខ្ពស់​បន្តិច​ផង មិន​ងាយ​គោរព​អ្នកដទៃ​ទេ ។ មាន​ ​សតិបញ្ញា​ល្មម​ចិញ្ចឹម​ខ្លួន​បាន ។ ធ្វើការ​យកអាសា​ចៅហ្វាយនាយៗ​ច្រើន​មាន​មេត្តា ។ កាល​នៅ​តូច ច្រើន​ ​ព្រាត់ប្រាស​មាតាបិតា​ថ្ងៃក្រោយ​ទើប​បាន​ល្អ ។ ឆ្នាំជូត​អាយុ ២១ និង ២៥​ឆ្នាំ នឹង​មាន​ជោគវាសនា​ល្អ​នឹងមាន​ ​គូ បាន​លាភ​យសស័ក្តិ ល្មម​ទីពឹង​បាន ។ គិត​ការ​អ្វី​ឈ្លាសវៃ​ល្អ ។ ដល់​ចុង​ឆ្នាំ ២៥-២៦-២៧-២៨-៣១ នឹង​ ​មាន​ជំងឺ​ឈឺ ហើយ​ត្រូវ​ឃ្ល​ត​ចាក​លំនៅ ពុំ​នេះ​សោត នឹង​ត្រូវ​ខូច​បង់​វត្ថុ​ជា​ទីស្រឡាញ់ ឬ​មាន​កើតក្ដី​ក្ដាំង ឬ​មាន​ ​ទុក្ខ​ក្ដៅក្រហាយ , ព្រោះ​បុត្រ​ភរិយា អាយុ​រវាង​៤៤​ដល់​៤៩​ឆ្នាំ នឹង​បាន​នាយ​ចៅហ្វាយ​ប្រោស​ប្រាណ​ ​បាន​លាភ​ច្រើន ពុំនោះសោត នឹង​បានទទួល​កិត្តិ​ស័ព្ទ ។ អាយុ ៥០-៥១​ឆ្នាំ កើត​ឈឺចាប់ ក្តេរិ៍ឈ្មោះ​អន់ថយ​ ​ដល់​ចាស់ ទើប​បាន​សេចក្ដីសុខ ។​ ​ ​

ឆ្នាំ​ជូត – ឆ្នាំ​មមែ ពីរ​នេះ លោក​ថា ច្រើន​មាន​រោគ​ក្នុង​មាត់​ដូចជា​ឈឺ​អណ្ដាត ធ្មេញ ។ ជា​មនុស្ស​ ​មាត់​អាក្រក់ បើ​កំចាត់​ទោស​ខាង​មាត់​បាន នឹង​ទៅ​ជា​មនុស្ស​ល្អ មាន​គេ​គោរព​រាប់អាន​ច្រើន ។​

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s