ទំនាយឆ្នាំកំណើត ឆ្នាំថោះ (ទន្សាយ)


Rabbit
ឆ្នាំ​ថោះ ពង្សមនុស្ស​ស្រី ធាតុ​ឈើ​
(១៩០៣, ១៩១៥, ១៩២៧, ១៩៣៩, ១៩៥១, ១៩៦៣, ១៩៧៥, ១៩៨៧, ១៩៩៩, ២០១១)

​​ឆ្នាំ​ថោះ (​ទន្សាយ​) ពង្សមនុស្ស​ស្រី ត្រូវ​កាល​ព្រះ​នេមិរាជ​យាង​ទៅ​ឋានសួគ៌ និង​ឋាននរក ។​

​ឆ្នាំ​ថោះ​ ​អ្នក​នោះ​ត្រង់ មុខមាត់​ដៃជើង ច្រើន​តែ​មាន​ដំបៅ​ជានិច្ច មាន​ខ្ញុំកំដរ​និង​ទ្រព្យសម្បត្តិ​ ​គួរសម បើ​ធ្វើ​ស្រែ​ចំការ​ល្អ បាន​កូន​ម្នាក់​ជា​ទីពឹង​ពំនាក់​អាស្រ័យ អាយុ ១១ _ ១៣ _១៥​ឆ្នាំ មាន​គ្រោះថ្នាក់​។​

​កើត​ថ្ងៃ​ពុធ ជា​មាត់ មាត់​នោះ​អភ័ព្វ ចរចា​មិនសូវ​ពិរោះ តែ​ប៉ិនប្រសប់​និយាយ​ប្រលោម​លួង​ ​លោម ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ រម៉ោករ​ម៉ាំង ចូលចិត្ត​យកអាសារ​ចៅហ្វាយនាយ ខ្លួនឯង​អភ័ព្វ តែមាន​ ​មនុស្ស​រាប់អាន​ច្រើន ល្មម​ចិញ្ចឹម​ខ្លួន​បាន ។ ព្រះ​ច័ន្ទ​ជា​អាសន៍ មាន​កាមរោគ​ស្ដួចស្ដើង មិន​ចូល​ចិត្ត​ក្នុងការ​ ​ចង់​ស្រី ។ ព្រះ​ព្រហស្បតិ និង ព្រះ​សៅរ៍​ជា​ដៃ ធ្វើ​ការងារ​មាន​ថ្វីដៃ​ល្អ ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​រ​ជា​ជើង​ ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។

ជោគជីវិត

ឆ្នាំ​ថោះ និស្ស័យ​ចិត្តថ្លើម​សុភាពរាបសារ តែ​មាត់រឹង និយាយ​មិន​ព្រម​ចាញ់​គេ ជោគវាសនា​ល្មម​ ​ចិញ្ចឹម​ខ្លួន​បាន ធ្វើ​គុណ​ដល់​គេ​ច្រើន​អភ័ព្វ ត្រូវ​ញាតិ​មិត្តបៀតបៀន ច្រើន​យកអាសា​ចៅហ្វាយនាយ មិត្ត​ភ័ក្តិ​។​ ​ធ្វើ​ការលក់ដូរ​ល្អ អាយុ ២០​ឆ្នាំ នឹង​បាន​គូ ២១-២២-២៣ នឹង​មាន​សេចក្ដី​ក្ដៅក្រហាយ​ចិត្ត ឬ ខូច​បង់​វត្ថុ​ជាទី​ ​គាប់​ចិត្ត ជា​អ្នក​ចូលចិត្ត​ដើរចេញ​ពី​លំនៅ​ដើម ។ អាយុ ២៥-២៦-២៨ ច្រើន​តែ​ឃ្លាត​ចាក​ទីលំនៅ អាយុ ៣០- ៣១ ល្អ នឹង​បាន​ទីពឹង ។ អាយុ ៣៤-៣៥-៣៦ នឹង​ឈឺ ឬ​ខូច​ទ្រព្យ​មាសប្រាក់​បុត្រ​បរិវារ​នឹង​បាន​យសស័ក្ដិ បើ​ ​មិន​ខូចខាត​អ្វី​ទេ បុត្រ​បរិវារ នឹង​ឈឺចាប់​ហើយ​និង​បាន​កូន ជា​ទីស្រឡាញ់ ។ អាយុ ៣៦​កណ្ដាល​ឆ្នាំ​ឡើង​កន្លង​ ​ទៅ នឹង​បាន​សេចក្ដីសុខ​ចំរើន ដោយ​លាភ​ជានិច្ចកាល ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s