ទំនាយឆ្នាំកំណើត ឆ្នាំឆ្លូវ (គោ)


Cow

ឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី

(១៩០១, ១៩១៣, ១៩២៥, ១៩៣៧, ១៩៤៩, ១៩៦១, ១៩៧៣, ១៩៨៥, ១៩៩៧, ២០០៩)

​ឆ្នាំ​ឆ្លូវ (​គោ​) ពង្សមនុស្ស​ប្រុស ត្រូវ​កាល​ព្រះ​មហាជន​កលា​មាតា​ទៅរក​អាចារ្យ សំពៅ​បែកធ្លាយ​កណ្ដាល​សមុទ្រ​ ​បាន​នាង​មេខ​លា នាំយក​ទៅ​ទុក​ក្នុង​ឧទ្យាន ។

​ឆ្នាំ​ឆ្លូវ បើ​ធ្វើ​ជំនួញ នឹង​មាន​លាភ​ច្រើន មានកូន ៤ នាក់ បាន​កូន​ម្នាក់​ជាទី​ពំនាក់​អាស្រ័យ ម្នាក់​ទៀត​ចូល​ចិត្ត​ធ្វើការ​ ​រាជការ ។​

បើ​កើត​ថ្ងៃ​ច័ន្ទ ជា​មាត់ មាត់​នោះ​ឆុត​ណាស់និយាយស្ដី​ស្រស់ស្រាយរៀនសូត្រ​វិជ្ជា​បានល្អ ចរចា​មិន​ចាញ់​ប្រៀប​គេ​ទេ! ព្រះ​ពុធជា​ចិត្ត ចិត្ត​នោះ​ត្រូវការ​តែ​ពាក្យ​ណា​ដែលមាន​ប្រយោជន៍​ចូល ចិត្ត ​សេពគប់​ព្រះសង្ឃ និង​ចៅហ្វាយនាយ នា​ម៉ឺន​ ​មុខមន្ត្រី ។ ព្រះ​សៅរ៍​ជា​អាសន៍ មាន​កាមរាគ​ខ្លាំង បើ​មនុស្ស​ប្រុស នឹង​មាន​ប្រពន្ធ​ច្រើន បើ​ស្រី​នឹង​មាន​ស្នាម​ក្នុង​ទី​កំបាំង ។​ ព្រះអាទិត្យ​និង​ព្រហស្បតិ៍ជា​ដៃ ធ្វើការ​មិន​សូវ​ខូចខាត ។ ព្រះ​អង្គារ និង ព្រះ​សុក្រ ជា​ជើង មិន​ត្រូវ​ការដើរ ។​

ជោគជីវិត

​ឆ្នាំ​ឆ្លូវ និង ឆ្នាំ​វក និស្ស័យ​ចិត្តថ្លើម​សុភាព​ទន់ភ្លន់ តែ​មិនសូវ​អើពើ​នឹង​ញាតិ សន្ដាន​ឆ្លាត​ខាង​និយាយ​ ​ត្លុក​កំប្លែង និង​សាកសួរ​ដេញដោល​អំពី​រឿង​ផ្សេងៗ ។ សេព​គប់​ជាមួយ​សមណព្រាហ្មណ៍​ល្អ បើ​ធ្វើ​ឈ្មួញ​- ​ពេទ្យ​-​គ្រូ ស​មណៈ មាន​កិត្តិ​ស័ព្ទ​ល្អ បាន​សេចក្ដីសុខ​ច្រើន ។ អាយុ​២៨-២៩ មាន​គ្រោះកាច ទទួល​ទុក្ខ​ក្ដៅ​ ​ក្រហាយ​ចិត្ត​ជា​ច្រើន ។ អាយុ ៣០ រហូតដល់ ៤៥ បាន​សុខ​ចំរើន​ជា​ដរាប ។ តាំងពី​អាយុ ៤៥ ឡើ​ទៅ ជោគជតា​ ​ចុះថយ លុះដល់ អាយុ ៦០ ឡើងទៅ នឹង​ចំរើន​ឡើងវិញ បាន​ទទួល​កិត្តិយស​ម្ដងទៀត ។ ចិញ្ចឹម​ ​មនុស្ស​ល្អ ប៉ុន្តែ​សេពគប់​មនុស្ស​មិនសូវ​បាន​យូរ​ច្រើន​តែ​ត្រូវ​ញាតិ​មិត្ត​តិះដៀល ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s