ទំនាយឆ្នាំកំណើត ឆ្នាំ​វក​ (ស្វា)


monkey
ឆ្នាំ​វក ពង្សយក្ស​ប្រុស ធាតុ​ដែក​
(១៩០៨, ១៩២០, ១៩៣២, ១៩៤៤, ១៩៥៦, ១៩៦៨, ១៩៨០, ១៩៩២, ២០០៤, ២០១៦)

ឆ្នាំ​វក (​ស្វា​) ពង្សយក្ស​ប្រុស ត្រូវ​កាល​ព្រះ​ធូរ ដែល​អសុរ​នវ​យក្ខ ចាប់​ចង​នឹង​កន្ទុយ​សេះ ហើយ​ ​នាំយក​ទៅ​នគររាជ ។​

ឆ្នាំ​វក បើ​ជា​ឈ្មួញ នឹង​បាន​លាភ​ច្រើន មានកូន ៤ នាក់​ជា​ទីពឹង​នាក់​អាស្រ័យ កូន​ម្នាក់​នឹង​បាន​ធ្វើ​ ​រាជការ ។​

កើត​ថ្ងៃ​ច័ន្ទ ជា​មាត់ មាត់​នោះ​ចរចា​ផ្អែម​ល្អែម ស្គាល់​គោលបំណង​អ្នកប្រាជ្ញ​រៀនសូត្រ​ចំណេះ​ ​វិជ្ជា​ល្អ​ណាស់ ជាទី​គាប់ចិត្ត​របស់​សមណៈ និង​នាយ​ចៅហ្វាយ ។ ព្រះ​ពុធ​ជា​ចិត្ត​នោះ​ ស្រឡាញ់​តែ​ ពាក្យពេចន៍​ ​ពិរោះ​ក្បោះក្បាយ ។ ព្រះ​សៅរ៍ ជា​អាសន៍ មាន​កាមរាគ​ខ្លាំង ចូល​ចិត្ត​ធ្វើ​សេចក្ដី​សិទ្ធ​ស្នា​ជាមួយនឹង​ស្ត្រី ហើយ​ច្រើន​តែ​មាន​ប្រពន្ធ​ច្រើន បើ​ស្ត្រី​វិញ ចូលចិត្ត​បេះបួយ និយាយ​ ​ដើម​គេ​នឹង​មាន​ស្លាកស្នាម​ក្នុង​ទី​កំបាំង ។ ព្រះ​អង្គារ និង​ព្រះ​ព្រហស្បតិ៍​ជា​ដៃ ធ្វើការ​អ្វី​មាន​ថ្វីដៃ​មិន​ទន់ខ្សោយ​ ​ប៉ុន្តែ​យឺតយូរ​បន្តិច ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជាដើម មិនសូវ​ដើរ​ពេក ។​

ជោគជីវិត

ឆ្នាំ​វក ជា​មនុស្ស​កណ្ដាល ចិត្ត​មិន​សូវ​នឹង​នួន ធ្វើការ​រាជការ​បានល្អ​តែ​មុនដំបូង ដល់​យូរ​ទៅ ច្រើន​ ​តែ​ផ្លាស់ប្ដូរ​ញយៗ សេព​គប់មិត្រ មិន​បាន​យឺនយូរ បើ​សេពគប់​សមណៈ​ល្អ បួស​ជា​សមណៈ ឬ​ធ្វើ​គ្រូ​ល្អ នឹងមាន​ ​គេ​រាប់អាន​ច្រើន ។ បើ​លក់ដូរ ឬ​ធ្វើការ​ដទៃទៀត មិនសូវ​បាន​ផល ។ អាយុ ២៧-២៨-២៩ នឹង​ត្រូវ​វិបត្តិ​ដោយហេតុ​ ​ច្រើនយ៉ាង ។ អាយុ ៣០-៤០ ល្អ​តាំង​ពី ៤៦ ដល់ ៥០ មាន​គ្រោះកាច​លំបាក​ច្រើន ត​ពី​នោះ​ទៅ ទើប​បាន​ល្អ​ខ្លះ ។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s