ទំនាយឆ្នាំកំណើត ឆ្នាំ​រោង​ (នាគ)


Dragon

ឆ្នាំ​រោង ពង្សទេព្តា​ប្រុស ធាតុ​មាស​
(១៩០៤, ១៩១៦, ១៩២៨, ១៩៤០, ១៩៥២, ១៩៦៤, ១៩៧៦, ១៩៨៨, ២០០០, ២០១២)

​​​ឆ្នាំ​រោង (​ពស់​ធំ​) ពង្ស​ទេវតា​ប្រុស ត្រូវ​កាល​ព្រះ​មហោសថ​ដោះប្រស្នា​អោយ​ទេវតា​ស្ដាប់ ។​

​ឆ្នាំ​រោង បាន​កូន​ជា​ទី​ពំនាក់​អាស្រ័យ កូន​ទី ២ មាន​បុណ្យ​និង​មាន​ញាតិ​កា មាស​ប្រាក់​ខ្ញុំកំដរ​​ច្រើន ។​

កាល​អាយុ​បាន ១៥ ដល់ ១៩ ឆ្នាំ ច្រើ​តែ​ឃ្លាត​ចេញពី​ទីលំនៅ​ទៅ​ទី​ដទៃ អាយុ ៣០ ឆ្នាំ នឹង​បាន​ ​លាភ​ច្រើន អាយុ​បាន ៣៧_៥០​ឆ្នាំ មាន​គ្រោះអាក្រក់​ម្ដង ។​

កើត​ថ្ងៃ​ព្រហស្បតិ ជា​មាត់ មាត់​នោះ​ចរចា​ស្រស់ស្រាយ​ពីរោះ​ក្បោះក្បាយ ដឹង​គោល​អ្នកប្រាជ្ញ ។​ ​ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ​ទោសៈ​ច្រើន តែ​ឆាប់​បាត់ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ មាន​កាម​ ​រាគ​ខ្លាំង ច្រើន​តែ​មាន​ស្នាម​នៅក្នុង​កំបាំង ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជា​ដៃ ថ្វីដៃ​ទន់ខ្សោយ ធ្វើ​ការងារ​ ​ច្រើន​មិន​បាន​ផលប្រយោជន៍ ។​

ជោគជីវិត

ឆ្នាំ​រោង ជា​មនុស្ស​ទោសៈ​ច្រើន តែ​ចិត្តទន់ ខឹង​នឹង​គេ​មិន​យូរ​មិន​មាន​ការ​ព្យាបាទ​គំនុំ​គំគួន ជា​អ្នក​ ​ពេញចិត្ត​ខាង​កុសល ច្រើ​មាន​មេត្តា​អ្នកដទៃ ។ ធ្វើ​ពេទ្យ​ឬ​អ្នកបួស​ជា​សមណៈ​ល្អ មាន​អ្នកផង​រាប់អាន​ច្រើន ​កាល​នៅ​តូច ច្រើន​តែ​ឃ្លាត​ចាក​ទីលំនៅ ។​ ​ ​

និស្ស័យ​ចូលចិត្ត​ផ្លាស់​ផ្ទះសំបែង​រឿ​យៗ នៅនឹងកន្លែង មិនសូវ​សប្បាយ​បើ​ទៅ​ឆ្ងាយ​ពី​ញាតិ​មិត្រ ​ទើប​បាន​សេចក្ដីសុខ​សំរាន្ត ។ អាយុ​២៥-២៦-២៩ មាន​សេចក្ដី​ក្ដៅ​ចិត្តច្រើន ។ អាយុ​៣០-៣៦ នឹង​តាំងខ្លួន​បាន​ ​ហើយ​មាន​លាភ​ច្រើន មានបំណង​ធ្វើការ​អ្វី​រមែង​បានសំរេច ។ អាយុ ៣៧ ដល់ ៤៣ នឹង​មាន​សេចក្ដី​ក្ដៅ​ក្រ​ ​ហាយ​សោកសៅ​ជាច្រើន ទំនាយ​ថា រវាង​អាយុ​ប៉ុណ្ណេះ ជា​ទុក្ខ​លាភ ទោះ​បាន​លាភ ក៏​ត្រូវ​ក្ដៅចិត្ត​ជានិច្ច ។​ ​អាយុ​៤៤-៤៥ ល្អ នឹង​បាន​បុត្រ​បរិវារ​និង​វត្ថុ​ជាទី​ពេញចិត្ត បើ​លក់ដូរ នឹង​បាន​ចំណេញ​ច្រើន ដល់​អាយុ​៤៦ មិន​ ​ល្អ​ទេ ច្រើន​តែ​ផ្លាស់​ចាក​លំនៅ ឬ​មាន​ជំងឺ​ឈឺ​ខូច​បង់​ទ្រព្យសម្បត្តិ​បរិវារ ពុំនោះ​ទេ ត្រូវ​គេ​ប្ដឹង ឬ​មាន​ជំលោះ​ ​កូន​ប្រពន្ធ ។ អាយុ ៤៧ ល្អ នឹង​បាន​បុត្រ​បរិវារ អាយុ ៤៩-៥០-៥១ មាន​គ្រោះកាច​ម្ដងទៀត ត្រូវ​ខាត​របស់​ជា​ ​ទី​ស្រឡាញ់ កើត​សេចក្ដី​ក្ដៅក្រហាយ​ចិត្ត លុះត្រាតែ​ផុតពី​នោះ ទើប​ល្អ​រហូត ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s