ទំនាយឆ្នាំកំណើត ឆ្នាំ​ច (សុន​ខ)


dogឆ្នាំច ពង្សយក្ស​ស្រី ធាតុ​ដី​
(១៩១០, ១៩២២, ១៩៣៤, ១៩៤៦, ១៩៥៨, ១៩៧០, ១៩៨២, ១៩៩៤, ២០០៦, ២០១៨)

ឆ្នាំច (​សុន​ខ​) ពង្ស​យក្ខិនី ត្រូវ​កាល​ព្រះបាទ​បារិ​សាទ មាន​ដុះ​ចង្កូម ត្រូវ​គេ​បណ្ដេញចេញ​ពី​នគរ​។​

ឆ្នាំច ត្រង់​មុខ​ច្រើន​កើត​ដំបៅ និង​រោគ​មុន មាន​ខ្ញុំកំដរ និង​ទ្រព្យសម្បត្តិ​គួរសម បើ​ធ្វើ​ស្រែចំការ​ ​បាន​ផល​ល្អ នឹង​មាន​លាភ​មាន​កូន​ម្នាក់​ជាទី​ពំនាក់​អាស្រ័យ អាយុ ១១-១៣-២៥​ឆ្នាំ មាន​គ្រោះ​ម្ដង ។

​បើ​កើត​ថ្ងៃ​ពុធ ពុធ​ជា​មាត់ មាត់​នោះ​អភ័ព្វ និយាយ​លួងលោម មិនសូវ​ប្រសប់ តែ​ល្មម​ចិញ្ចឹម​ខ្លួន​ ​បាន ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ​ក្លាហាន ចូលចិត្ត​យកអាសា​ចៅហ្វាយនាយ ជា​ទី​ស្រឡាញ់​ រាប់អាន​នៃ​ជន​ ​ទាំងឡាយ តែ​ខ្លួនឯង​អភ័ព្វ ។ ព្រះ​ច័ន្ទ​ជា​អាសន៍​មាន​កាមរាគ​តិច មិន​គាប់​ចិត្តនឹង​តណ្ហា ។ ព្រះ​ព្រហស្បតិ៍​ ​និង​ព្រះ​សៅរ៍​ជា​ដៃ ថ្វីដៃ​ល្អ ស្ទាត់​ជំនាញ​ក្នុងការ​ធ្វើ​ជាង ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​ជា​ជើង មិនសូវ​ដើរ​ចាក់​ ​ទីលំនៅ ។​

ជោគជីវិត

ឆ្នាំច និស្ស័យ​ចិត្តគំនិត​សុភាព​ទៀងត្រង់ ទោសៈ​ខ្លាំង ក៏​ឆាប់​បាត់ ; ច្រើនលើក​ខ្លួន​នឹង​និយាយ​ត្លុក​ ​កំប្លែង​, ពេញចិត្ត​នឹង​ទាន​សីល ។ សតិបញ្ញា​មធ្យម ជា​មនុស្ស​មិន​ប្រកាន់​ខ្លួន ចូលចិត្ត​ខាង​សប្បាយ​និង​ការ​ ​ត្រាច់ចរ​ទៅកាន់​ស្រុក​ផ្សេងៗ ចិត្ត​ជា​អ្នកក្លាហាន​ឆ្លៀវឆ្លាស់​ក្នុង​ការគ្រប់គ្រង​សង្គម ។ បើ​ធ្វើ​ពេទ្យ ធ្វើ​ទាហាន​ ​ឬ​បួស​ជា​សមណៈ ល្អ យកអាសារ​នាយ​ចៅហ្វាយ ល្អ​ណាស់ ។ ច្រើន​គប់​ស្មាគម​នឹង​មនុស្ស​ស្រី ឬ​សមណៈ​ ​ប្រា​ហ្ម​ណ៍ ឬ​ជន​បរទេស ប្រសើរ ។ ត្រូវ​ចេញ​ទៅ​នៅ​ស្រុក​ក្រៅ ទើប​បាន​ល្អ ។ អាយុ ១៧ ក្ដៅក្រហាយ​ចិត្ត​ ​ទាល់តែ​ដល់​ចុងឆ្នាំ ទើប​បាន​ល្អ ។ អាយុ ២១ ២២ មាន​សេចក្ដី​ក្ដៅក្រហាយ ។ អាយុ​២៣-២៤ នឹង​មាន​លាភ​ ​ច្រើន​ប៉ុន្តែ​ត្រូវ​ឃ្លាត​ទីលំនៅ​ទៅ​ដោយ​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល ។ អាយុ ២៤-២៥ ក្ដៅ​ចិត្ត ព្រោះ​មិត្រ​ឆបោក ។ ​អាយុ ២៧ មាន​សត្រូវ​បៀតបៀន ពុំនោះ​ទេ នឹង​ត្រូវ​ឈឺចាប់ ។ អាយុ ២៩ នឹង​ធ្វើការ​អ្វី​ក៏បាន​សំរេច​ដូច​ចិត្ត​ ​បំណង ។ តាំងពី ៣០ កន្លងទៅ នឹង​មាន​សេចក្ដីសុខ​ចំរើន អាយុ ៣៨ នឹង​មាន​កេរ្តិ៍ឈ្មោះ ល្អ អាយុ ៤០ ក្ដើ​ក្ដៅ​ ​ចិត្ត​ខូច​បង់ប្រាក់ ព្រោះ​បុត្រ​បរិវារ នឹង​ត្រូវ​កើត​ប្ដឹង​ផ្ដល់ ។​

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s