ទំនាយឆ្នាំកំណើត ឆ្នាំ​កុរ​ (ជ្រូក)


pig

ឆ្នាំ​កុរ ពង្សមនុស្ស​ស្រី ធាតុ​ទឹក​
(១៩១១, ១៩២៣, ១៩៣៥, ១៩៤៧, ១៩៥៩, ១៩៧១, ១៩៨៣, ១៩៩៥, ២០០៧, ២០១៩)

ឆ្នាំ​កុរ (​ជ្រូក​) ពង្សមនុស្ស​ស្រី ត្រូវ​ត្រង់​កាល​ព្រះ​សុភ​មិត្រ​នាំ​នាង​កែវ​គ្រឹះ​ស្នា​ទៅ​ព្រៃ ។​

​ឆ្នាំ​កុរ កាល​អាយុ​បាន ១៩​ឆ្នាំ ត្រូវ​ឃ្លាត​ចាក​ទីលំនៅ នឹង​មាន​បុត្រ​ពីរ​នាក់ បុត្រ​ទី​ពីរ មាន​បុណ្យ​ ​មាន​ពួកក្រុម​មិត្រភ័ត្តិ​ច្រើន ព្រមទាំង​មាន​ទ្រព្យសម្បត្តិ​មាសប្រាក់ បរិបូរណ៌​ដោយ​ទាសា​ទាសីជាច្រើន។

​កើត​ថ្ងៃ​ព្រហស្បតិ៍ ព្រហស្បតិ៍​ជា​មាត់ មាត់​នោះ​ចរចា​ត្រឹមត្រូវ ស្គាល់​គោល​អ្នកប្រាជ្ញ ប៉ុន្តែ​គេ​ ​មិនសូវ​ស្គាល់ ។ ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ ក្ដៅក្រហាយ​ទោសោ​ច្រើន តែ​ឆាប់​បាត់ មិនចេះ​ចងគំនុំ​គុំគួន​អា​ ​ឃាដ​ព្យាបាទ​គេ ចិត្ត​ប្រកបដោយ​បុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ ច្រើន​មាន​ស្លាកស្នាម​ទី​កំបាំង ។ ព្រះ​សុក្រ​ ​និង​ព្រះអាទិត្យ ជា​ដៃ ត្រូវធ្វើ​ការនឿយហត់​ណាស់ ។ ព្រះ​ច័ន្ទ និង​ព្រះ​ពុធ ជា​ជើង ជា​អ្នក​ចូលចិត្ត​ដើរ​ច្រើន​។​

ជោគជីវិត

ឆ្នាំ​កុរ និស្ស័យ​ចិត្តគំនិត​មិនសូវ​សុភាពរាបសារ ជា​មនុស្ស​អួតអាង​បន្តិច ប៉ិន​ប៉ាវ​ខាង​និយាយ ប៉ុន្តែ​ ​អ្នកផង គេ​មិនសូវ​ស្ដាប់​ពាក្យ ទោសៈ​ខ្លាំង តែ​ឆាប់​បាត់ ជា​មនុស្ស​ឫក​ខ្ពស់ មាន​គូ​ច្រើន ។ អាយុ ២០-២១ ​ល្អ នឹង​បាន​លាភសក្ការៈ មាន​ទីពឹង​ពំនាក់ ។ អាយុ ២១ ដល់ ២៧ មិនសូវ​បាន​សេចក្ដីសុខ​ប៉ុន្មាន​ទេ ច្រើនតែ​ ​មាន​រឿងរ៉ាវ​ជាមួយ​ស្វាមីភរិយា ។ អាយុ ២៨ កើត​ឈឺចាប់​ភ្នែក​ច្រមុះ និង​ក្ដៅ​ចិត្តច្រើន ។ អាយុ​២៩ នឹង​បាន​ ​ទីពឹង​មាំមួន ធ្វើការ​យកអាសារ​ចៅហ្វាយនាយ ល្អ ។ អាយុ ៣៨ គ្រោះ​កាច​ណាស់​លុះ​ឆ្លង​អាយុ ៣៨ ទៅ​ ​ហើយ នឹង​បាន​ល្អ​រហូត ។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s