ឧក្រិដ្ឋជនអាយុ១៧ឆ្នាំ រំលោភសំលាប់ស្ត្រីអាយុ២៤ឆ្នាំ ដូចកុមារអាយុ១១ឆ្នាំ


196957_40562683285329

កំពង់ធំៈ ជន​សង្ស័យ​ម្នាក់​ ត្រូវ​បាន​តុលា​ការ​ឃុំ​ខ្លួន បន្ទាប់​ពី​សមត្ថ​កិច្ច​នគរបាល​ស្រុក​បារាយណ៍​ចាប់​ខ្លួន ពាក់​ព័ន្ធ​ករណី​រំលោភ សម្លាប់​នារី​មិន​គ្រប់​ទឹក​ម្នាក់​កាល​ពី​ថ្ងៃទី​៨ វិច្ឆិកា នៅ​ចំណុច​ខាង​លិច​ព្រៃ​ចម្ការ​ចន្ទី​ភូមិ​ត្នោតជុំ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។

អធិការនគរបាល​ស្រុក​បារាយណ៍ លោក សួង ថេន បាន​ឲ្យ​ដឹង លោក​ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​មាន​ឈ្មោះ​តាំង ចន្នី​ អាយុ​១៧​ឆ្នាំ​លំ​នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ខែ​មករា ឆ្នាំ​២០១៣​ដោយ​អនុវត្ត​ដីកា​នាំ​ខ្លួន​របស់ សាលា​ដំបូង​ខេត្ត ក្រោយ​ពី​ធ្វើ​ការ​ស៊ើប​អង្កេត មាន​ការ​សង្ស័យ​ថា ជន​នេះ មាន​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​រំលោភ​សម្លាប់​ស្ត្រី​មាន​សតិ​មិន​ ប្រក្រតី​ឈ្មោះ​ឈុំ ស័ន អាយុ​២៤​ឆ្នាំ លំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី៨ វិច្ឆិកា ២០១២។

7d6bf3e6-3e91-4a45-8fef-b7cd2cb129da

លោក បាន​ឲ្យ​ដឹង​ថា ក្រោយ​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ជន​រងគ្រោះ​ត្រូវ​បាន​ជន​ដៃ​ដល់​រំលោភ​សម្លាប់​បំបិទ​មាត់ ​ដោយ​សារ​ជា​មនុស្ស​ស្គាល់​គ្នា។

លោកបាន​ឲ្យ​ដឹង​ថា៖ «ជន​សង្ស័យ​បាន​បញ្ជូន​ទៅ​តុលាការ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​តុលាការ​ក៏​បាន​ឃុំ​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​នោះ​ផងដែរ។ ខ្ញុំ​ចោទ​ជា​បឋម​ពី​បទ​រំលោភ និង​សម្លាប់ តែ​មិន​ដឹង​ថា​តុលាការ​ចោទ​ពីបទ​អី​នោះ​ទេ»។

លោកអធិការ​បន្ថែម​ថា បន្ទាប់​ពី​ធ្វើ​ការ​សាក​សួរ ជន​សង្ស័យ​រូប​នេះ​បាន​សារភាព​នៅ​ឯ​ការិយា​ល័យ​ប៉ូលិស ហើយ​ព្រម​ធ្វើ​សកម្មភាព​បង្ហាញ​ឡើង​វិញ​អំពី​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ​នាពេល​កន្លង​មក។

b369edaf-a173-4eda-974a-7a820166f266

លោកបានថ្លែងថា៖ «ដោយ​មាន​ភស្តុតាង​គ្រប់​គ្រាន់ យើង​ក៏​បាន​ឃាត់​ខ្លួន​គាត់​តែ​ម្តង»។

ស្ត្រី​រងគ្រោះ​ខាងលើ​បាន​បាត់​ខ្លួន​ពី​ផ្ទះ នៅ​ថ្ងៃ​ទី​២៧​ វិច្ឆិកា ២០១២ នៅ​ពេល​ដែល​ម្តាយ​បាន​ប្រើ​ឲ្យ​ទៅ​ច្រូត​ស្រូវ។ បើ​តាម​ប្អូន​ប្រុស​នារី​រង​គ្រោះ​បាន​និយាយ​ថា ​ពេល​ទៅ​ច្រូ​ត​ស្រូ​វនោះ​បង​ស្រី​ដើរ​ទៅ​មុន​ហើយ​គេ​ដេញ​គោ​ទៅ​តាម ក្រោយ ហើយ​នៅ​ពេល​ចេញ​ផុត​ពី​ភូមិ​គេ​បាន​ឮ​បង​ស្រី​ស្រែក​ហៅ​តែ​គេ​មិន​ចាប់ អារម្មណ៍​នៅ​តែ​បន្ត​ច្រូត​​ស្រូវ ម្នាក់​ឯង រហូត​ដល់​ព្រលប់​ទើប​នាំ​គ្នា​ដើរ​រក​បង​ស្រី​តែ​រក​មិន​ឃើញ។

ក្រោយពីបាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ម្នាក់ តាំង ចន្នី អាយុ​១៧​ឆ្នាំ​លំនៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៣ ដោយ​អនុវត្ត​ដីកា​នាំ​ខ្លួន​របស់ សាលា​ដំបូង​ខេត្ត ពាក់​ព័ន្ធ​ក្នុង​ករណី​រំលោភ​សម្លាប់​ស្ត្រី​មាន​សតិ​មិន​ប្រក្រតី ឈ្មោះ​ឈុំ សន អាយុ​២៤​ឆ្នាំ​មាន​លំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​៨វិច្ឆិកា ២០១២មក សមត្ថកិច្ច​ស្រុក​បារាយណ៍ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ទៀត កាល​ពី​ម្សិល​មិញ​ (១០ មករា)បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន ជន​សង្ស័យ​ម្នាក់ កាល​ពី​សប្តាហ៍​មុន ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​រំលោភ សម្លាប់​នារី​វិកល​ចរិត​ម្នាក់ កាល​ពី​ខែ​វិច្ឆិកា នៅ​ចំណុច​ខាង​លិច​ព្រៃ​ចម្ការ​ស្វាយ​ចន្ទី​នៅ​ក្នុង​ភូមិ​ត្នោត ជុំ ឃុំត្នោតជុំ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។

អធិការនគរបាល​ស្រុក​បារាយណ៍ លោក សួង ថេន បាន​ឲ្យ​ដឹង​ថា៖ «ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៣ នោះ ឈ្មោះ លន់ ឈឿន អាយុ​១៧​ឆ្នាំ ដោយ​អនុវត្ត​ដីកា​នាំ​ខ្លួន​របស់​សាលា​ដំបូង​ខេត្ត។ លោក សួង ថេន បាន​ឲ្យ​ដឹង​ថា៖ «ជន​សង្ស័យ​បាន​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត កាល​ពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​នីតិវិធី»។

គួររំឭកថា សព​ស្ត្រី​រងគ្រោះ ត្រូវ​បាន​ក្រុម​សាច់ញាតិ​ប្រទះ​ឃើញ កាល​ពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា ដេក​ស្លាប់​ក្នុង​ភក់ ថ្លុក​ក្របី​ក្រោម​ដើម​ស្វាយ​ចន្ទី ក្នុង​ស្ថាន​ភាព​រាង​កាយ​អាក្រាត នៅ​ខាង​លិច​ព្រៃ​ចម្ការ​ចន្ទី​តាអេន ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បន្ទាប់​ពី​ស្ត្រី​រងគ្រោះ​ខាង​លើ​បាន​បាត់​ខ្លួន​ពី​ផ្ទះ នៅ​ថ្ងៃទី ២៧ ខែ​វិច្ឆិកា​២០១២។

ក្នុង​ ហេតុការណ៍​នេះ​ក្រុម​គ្រួ​សារបាន​ អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ កាលពី​ព្រឹក​ ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ម្ដាយ​ ប្រាប់​នារី​រង​គ្រោះ​ និង​កូនប្រុស​ថា​ គាត់​ចង់​ហូប​អំបុក​ ម្យ៉ាង​ជិត​បុណ្យអុំទូក​អក​ អំបុក​ផង​ ហើយ​ក៏​បាន​ប្រើ​នារី​រង​គ្រោះ​ និង​កូនប្រុស​ឱ្យទៅ​រក​ច្រូតស្រូវ​នៅ​ជិត​ កន្លែង​កើតហេតុ​ ដើម្បី​យក​មក​ដាល់​ អំបុក​ ។​ ប្អូនប្រុស​នារី​រង​ គ្រោះ​បាន​ បន្ដ​ថា​ ពេល​ម្ដាយ​ប្រើ​នារី​រង​គ្រោះ​ក៏​ បាន​ ដើ​ទៅ​មុន​ ហើយ​ខ្លួន​ក៏​ដេញគោ​ តាម​ក្រោយ​ ។​ ក្រោយ​ចេញ​ផុត​ពី​ភូមិ​ បាន​បន្ដិច​ ខ្លួន​ក៏​បានឮ​សំឡេង​បងស្រី​ ស្រែកហៅ​ តែ​ខ្លួន​មិន​ចាប់អារម្មណ៍​ ក៏​ បន្ដ​ចង​គោ​និង​ច្រូតស្រូវ​តែ​ម្នាក់ឯង​ រហូត​ដល់​ព្រលប់​ ទើប​នាំ​គ្នា​ដើរ​ក​ តែ​មិនឃើញ​ ។​ លុះ​ព្រឹក​ឡើង​ក៏​បាន​ប្រទះ​ ឃើញ​នារី​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ភក់​ ថ្លុក​ក្របី​ក្រោម​ដើម​ស្វាយចន្ទី​ក្នុង​សភាព​អាក្រាត​ ដែល​រូបភាព​នេះ​ត្រូវ​បាន​ សមត្ថកិច្ច​សង្ស័យ​ថា​ ជន​រង​គ្រោះ​ត្រូវ​ បាន​ជនសង្ស័យ​រំលោភ​សម្លាប់​ ដោយ​ សារ​ជា​ មនុស្ស​ស្គាល់គ្នា​ទើប​គេ​សម្លាប់​បំបិទ​ភស្ដុ​តាង​ ។

ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើត​ឡើង សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ជន​រងគ្រោះ​អាចត្រូវ​បាន​ជន​ដៃ​ដល់​រំលោភ​សម្លាប់​បំបិទមាត់ ដោយ​សារ​ជា​មនុស្ស ស្គាល់គ្នា៕

រូបភាពពីកោះសន្តិភាព
អត្ថបទ ពី ភ្នំពេញប៉ុស្តិ៍ និងនគរវត្ត

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ក្មេងប្រស, ដំណឹងពិសេស and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s