Postរិះគន់ប៉ូលីស ក្លាយជារឿងបរិហាកេរ្តិ៍ទៅវិញ


មតិរិះគន់ដែលគេបានធ្វើការរិះគន់នោះ មានដូចតទៅនេះ ៖

530824_10200506819581363_693740854_n
រូបថតពី Khemarak Phearun Phel Picheymongku

ជួយពិចារណា ពីនីតិវិធីប៉ូលិសខណ្ឌចំការមន

ល្ងាចមិញខ្ញុំបានយកម៉ូតូដែលទើបនិងទិញ (ទិញល្ងាចម្សិលមិញ) ទៅបិទស្គុត ដោយមិនបានដាក់ឯកសារម៉ូតូតាមខ្លួននោះទេ។ នៅម៉ោង ៦:៩០នាទី ខណៈជិះដល់វត្តមហាមន្ត្រី ក៏ត្រូវប៉ូលិសពីរនាក់ឃាត់ឪ្យឈប់ ហើយសួរនាំ អំពីមូលហេតុដែលម៉ូតូគ្មានស្លាកលេខ ។
ខ្ញុំក៏ប្រាប់ថា ម៉ូតូនេះទើបនិងទិញល្ងាចម្សិលមិញទេ មិនទាន់បានធ្វើស្លាកលេខ ។
បន្ទាប់មកប៉ូលិសនោះក៏សួរ រកឯកសារ បើគ្មាន ត្រូវយកម៉ូតូនេះទៅខណ្ឌ
ខ្ញុំប្រាប់វិញថា “ឯកសារខ្ញុំមានទាំងអស់ តែមិននៅនិងខ្លួនទេ ឥឡូវ ។ សូមចាំបន្តិច ខ្ញុំនិងទូរស័ព្ទឲ្យមិត្តភ័ក្ដិខ្ញុំយកមកឲ្យ ” ។
តែប៉ូលិសនោះ មិនព្រមចាំ ដោយលេសថាការងារគាត់ច្រើនណាស់ គ្មានពេលចាំទេ ហើយទាមទារយកម៉ូតូខ្ញុំទៅខណ្ឌឲ្យតែបាន
បន្ទាប់ខ្ញុំមក ជិះម៉ូតូនេះជាមួយប៉ូលិស មកខណ្ឌចំការមន ។ មកដល់ខណ្ឌ ប៉ូលិសបានរក្សាទុកម៉ូតូខ្ញុំ និងព្រមទាំងយកសោទុកទៀតផង ហើយឲ្យទៅជួបប៉ូលិសម្នាក់ទៀត ។ គាត់ក៏ប្រាប់ខ្ញុំថាឲ្យទៅយកឯកសារមក ។
-ខ្ញុំបានទូរស័ព្ទ ឲ្យប្អូន យកឯកសារទាំងអស់មក និងបានប្រគល់ឲ្យប៉ូលិសម្នាក់នោះត្រួតពិនិត្យ ហើយក៏ឃើញថាត្រឹមត្រូវទាំងអស់ ។ តែប៉ូលិសនោះ បែរឲ្យខ្ញុំយកឯកសារទាំងនេះទៅ photocopy ១ច្បាប់ រួចយកមកឲ្យគាត់វិញ។
-ខ្ញុំនឹកហួសចិត្ត គិតថា ម៉េចពេលប្រាប់ឲ្យយកឯកសារ មិនឲ្យ photocopy ឲ្យហើយមក ??? គ្មានវិធី ក៏ត្រលប់យកឯកសារទាំងអស់ ទៅរកកន្លែង copy ហើយប្រគល់ឲ្យប៉ូលិសនោះវិញ ។
– ប៉ូលិសនោះ បានឯកសារហើយ … រួចទូរស័ព្ទសួរនិយាយជាមួយនរណាម្នាក់មួយភ្លែត រួចក៏ប្រាប់ខ្ញុំថា ម៉ូតូនេះ ចាំព្រឹកម៉ោង ៩ សឹមមកជួបម្ដងទៀត ។
ខ្ញុំឆ្ងល់ណាស់ ថា “ឯកសារគ្រប់អស់ហើយ ម៉េចបានចាំព្រឹកបានឲ្យមកជួបម្ដងទៀត?? ហើយបើចាំព្រឹកស្អែក ចាំមកជួបទៀតដ៏ដែល ម៉េចចាំបាចឲ្យរត់ទៅឯកសារផង copy ផងពីរបីត្រឡប់ធ្វើអី ???? ”
ខ្ញុំទទូចសូមយកមកវិញ តែប៉ូលិសនោះនៅតែនិយាយថា ម៉ូតូនេះ គេគង់តែឲ្យទេ តែចាំស្អែក ។

ដោយគ្មានវិធី ខ្ញុំក៏ស្នើឲ្យគាត់ធ្វើលិខិតបញ្ជាក់មួយថា បានដកហូតម៉ូតូខ្ញុំទុកមែន ។ ខ្ញុំបានផ្ដិតមេដៃក្នុងលិខិតនោះ ហើយសូមឲ្យគាត់ផ្ដិតដែរ …. តែគាត់មិនព្រមផ្ដិត ហើយមានប៉ូលិសម្នាក់ទៀតនិយាយដដែលថា មកដល់ស្អែកគេឲ្យម៉ូតូនិងវិញហើយ ។

អស់តម្រិះក៏ខុសចិត្តដើរចេញពីខណ្ឌ ដោយក្ដីបារម្មណ៍ ត្បិតអីទាំងម៉ូតូ ទាំងសោនៅគេទាំងអស់ ។ តើគេទុកម៉ូតូយើងធ្វើអ្វី បើឯកសារដែលទាមទារប្រគល់ឲ្យអស់ហើយនោះ ??? មានតែចាំអ៊ុតមើលថ្ងៃស្អែក **បានម៉ូតូទាំងមូល** មកវិញចុះ ។

ខ្ញុំឆ្ងល់ថា តើនេះជានីតិវិធីអ្វីទៅ បើចាប់ម៉ូតូហើយ យកឯកសារមកឲ្យមិនព្រមចាំ , ដល់ខណ្ឌក៏ទាមទារឯកសារទាំងនោះ ហើយបានយកឲ្យពិនិត្យមើលថាត្រឹមត្រូវហើយ ក៏នៅតែមិនព្រមឲ្យយកម៉ូតូមកផ្ទះ …. នៅទាមទាររក្សាម៉ូតូទុក ចាំស្អែក សឹមមកជួយម្ដងទៀត ។ តើទៅជួបធ្វើអ្វីទៀត ? រកឯកសារអ្វីទៀត ? បែបនិងប្រហែលស្អែកត្រូវខាតការងារមួយព្រឹកទៀតហើយ ។

ដូចករណីខ្ញុំខាងលើនេះ ខ្ញុំយល់ឃើញថា នីតិវិធីរបស់ប៉ូលិសចាត់ឡើងដោះស្រាយករណីខ្ញុំដូចជាត្រឡប់ត្រឡិនមិនមានភាពរលូនសោះ គឺកាន់តែបង្កតែជាបញ្ហា។
តើប៉ូលិសអាចសម្រួលនីតិវិធីការងារឲ្យប្រសើរ ដើម្បីសម្រួលដល់អ្នកដែលគោរពច្បាប់ខ្លះផងបានទេ ?

ដល់តែប៉ូលីសយកលិខិតអញ្ជើញដល់ផ្ទះឲ្យមកបំភ្លឺករណីបរិហារកេរ្តិ៍នៅខណ្ឌចំការមន

882208_440300386048443_818624886_o
រូបថតពី Socheat Ly

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង and tagged . Bookmark the permalink.

6 Responses to Postរិះគន់ប៉ូលីស ក្លាយជារឿងបរិហាកេរ្តិ៍ទៅវិញ

  1. សុខហេង និយាយថា៖

    នេះ​គឺ​ជា​ការ​គំរាម​មួយ​ដល់​អ្នក​ទាំង​ឡាយ​ដែល​ហ៊ាន​បង្ហាញ​ពី​ការ​ពិត​របស់​សមត្ថកិច្ច​សព្វ​ថ្ងៃ បើ​ទោះ​ជា​គេ​រក​មិន​ឃើញ​កំហុស​ក៏​ដោយ ក៏​គេ​បាន​គំរាម​កំហែង​រួច​ទៅ​ហើយ​ដល់​ជន​នោះ និង​ដល់​អ្នក​ដទៃ​ទៀត​ឲ្យ​ខ្លាច​រអា។​ ការ​នេះ​មាន​តែ​បំផ្លាញ​ដល់​សេរីភាព​បញ្ចេញ​មតិ​ក្នុង​ស្រុក​ខ្មែរ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

  2. Pingback: លែង​យល់​ប៉ូលិស​ស្រុក​ខ្មែរ | សុខហេង

  3. lyly និយាយថា៖

    ប៉ូលីស​អស់​នឹង​សមតែ​ស្លាប់​អោយ​អស់​ទៅ​ទើប​សម​

  4. សុភា និយាយថា៖

    ខ្ញុំក៏ធ្លាប់ដែរ គេទុកដើម្បីបូមសាំង និង ស៊ីគ្រឿង នេះហើយដែលជានិតិវិធីរបស់គេ តែមិនមែនទាំងអស់ទេសូមនិយាយតែអ្វីដែលខ្ញុំបានជួប។ តាមពិតទៅបើសិនជាអោយលុយគេ អ្វីៗនឹងប្រក្រតី មិនចាំបាច់វែងឆ្ងាយ តែវាដូចជាជ្រុលហួសពេកដែលទាមទារហួសព្រំដែន ជាមន្ត្រីរាជការស៊ីប្រាក់ខែរដ្ឋដូចគ្នា មិនគួរណាដល់ថ្នាក់ហ្នឺង តើលោកជាខ្មែរ ឫ មិនមែន? ជាចុងបញ្ចប់សូមសំណូមពរដល់លោកស្នងការថ្មី ជួន សុវណ្ណ មេត្តាជ្រាបនឹងជួយអន្តរាគមន៍ដល់អ្នកដែលគ្មានយសសក្កិផង។ តែខ្ញុំជឿថាលោកបានដឹង និង គំរាមដកមន្រ្តីលេមលឿមដែលយកតួនាទីដើម្បីគាបសង្កត់ប្រជាជនយកលុយ។ សូមទោសដែលខ្ញុំនិយាយទៅប៉ះពាល់ដល់ បងៗមន្រ្តីដែលល្អ តែនេះខ្ញុំនិយាយតែលើមន្រ្តីមួយចំនួនទេ។

  5. sythieng និយាយថា៖

    នេះជាការរំលោភសិទ្ធមនុស្សហើយ គាត់ជាមន្ត្រីសារធារណៈយើ់ងមានសិទ្ធរិះគន់ជាសាធារណៈចំពោះការងារសារធារណៈរបស់គាត់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s