វិធី​ព្យាបាល​បែកញើស​នៅដៃ និងនៅ​ក្លៀក


ដៃជា​អវយវៈ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិតរ​ស់នៅ។ ការ​ប្រើប្រាស់ដៃ​សម្រាប់ចាប់​រលាក់​នៅពេល​ជួបគ្នា ជាការ​សំខាន់​មួយក្នុង​ការ​ទំនាក់​ទំនង​សង្គម។ ដូចនេះ​បញ្ហា​លើដៃ ដូចជា​ការ​បែកញើស​ខុសធម្មតា បានធ្វើ​ឱ្យបុគ្គល​ជួបបញ្ហា​នោះ មាន​លក្ខណៈ​ទន់ខ្សោយ​ក្នុងការ​ទំនាក់ទំនង និង​បាត់បង់​នូវភាព​ជឿជាក់​លើខ្លួន​ឯង នៅក្នុង​ការ​ប្រកប​ការងារ។

Sweating1

បែកញើស​នៅដៃ និង​ក្លៀក

ជម្ងឺ​បែកញើស​ច្រើន​លើសលប់​នៅលើ​ខ្លួន ក្លៀក និង​បាតដៃ ដែល​ភាសាអង់គ្លេស​ហៅ HYPER HIDROSIS ថា​ជាជម្ងឺ ម្យ៉ាងដែល​បណ្ដាល​ឱ្យមាន​ផលវិបាក​ដល់​មនុស្ស​ជាច្រើន។ ជម្ងឺនេះ​អាច​បណ្ដាល​ឱ្យមាន​ការ​បញ្ចេញញើស​ច្រើន​ខុសធម្មតា​នៅគ្រប់ទីតាំង​ នៃសរីរាង្គរបស់​លោកអ្នក​នាងកញ្ញា គឺ​ជើង ក្លៀក មុខ​ជាដើម។ បញ្ហា​ទាំងនេះ​ត្រូវបាន​គេគិតថា​បណ្ដាល​មកពី​ដំណើរ​ការ លើសលប់​នូវ​ប្រព័ន្ធ​សាំប៉ាតេទិក ដែល​ធម្មតា​មានតួនាទី​ក្នុងការ​ជំរុញ​ឱ្យក្រពេញ​បញ្ចេញ​ញើស​ចាំបាច់​សម្រាប់ ​សម្រួល​នូវប្រព័ន្ធ​កម្ដៅ ក្នុងខ្លួន​របស់​មនុស្សយើង​ម្នាក់ៗ។

មូលហេតុ​បង្កការ​បែកញើស​នៅដៃ និង​ក្លៀក

ជម្ងឺ​បែកញើស​នេះជាជម្ងឺ​តពូជ​ម្យ៉ាង​ដែលសង្កេត​ឃើញ​នៅលើ​មនុស្ស​ មួយក្រុម​តូចប៉ុណ្ណោះ ជាពិសេស​នៅលើ​មនុស្សមានស្បែក​ស្រអែម។ មនុស្ស​ទាំងឡាយ​ដែល​រងនូវ​ជម្ងឺនេះ ដឹង​យ៉ាងច្បាស់​អំពី​បញ្ហា​របស់ខ្លួន ហើយ​ព្យាយាម​ចៀសវាង​នូវ​សកម្មភាព​មួយចំនួន ដូចជាបន្ថយ​នូវ​ទំនាក់ទំនង​ក្នុង​សង្គម បន្ថយការ​បង្ហាញខ្លួន​ឬក៏​ចាប់រលាក់​ដៃជាដើម។ ទាំងនេះ​បង្កឱ្យ​អ្នកមាន​បញ្ហា​នូវការ​បាត់បង់​ជំនឿ​ចិត្ដ​ខ្លួនឯង និង​ប៉ះពាល់​ដល់​ដំណើរការ​នៃការ​ប្រកប​វិជ្ជាជីវៈ។ ការ​កត់សម្គាល់​ផងដែរ​ថា ជម្ងឺ​បែកញើស​លើសលប់ នៅលើដៃ​នេះច្រើន​រួមផ្សំ​ផងដែរ​ជាមួយ​ការបែកញើស​នៅក្លៀក ដែលអាច​បណ្ដាល​ឱ្យមាន​សភាព​ធុំក្លិន​អាក្រក់​នៅដិត​ដាមនៅលើ​សម្លៀក​បំពាក់។

ការ​ព្យាបាល​ជម្ងឺ​បែកញើស​នៅដៃ និង​ក្លៀក

ដោយមាន​ការ​ស្រាវជ្រាវ​ជាបន្ដ​បន្ទាប់ ផ្នែក​វេជ្ជសាស្ដ្រ​បាន​រកឃើញ​នូវវិធី​មួយចំនួន​ដែលអាច​ព្យាបាលបា​ននូវ​ បញ្ហា​នេះ ដោយ​ជោគជ័យ។ ការ​ព្យាបាលទាំ​ងនេះ​រួមមាន​ការ​ព្យាបាល​ដោយថ្នាំ ការ​ព្យាបាល​ដោយថ្នាំ​សម្រាប់​លាបបន្ថយ​ការ​បែកញើស ការ​ប្រើថ្នាំ​ចាក់​លើបាតដៃ និង​ក្លៀក​នូវថ្នាំ​ចាក់ម្យ៉ាង​ឈ្មោះ​បូតុក​​(BOTOX) ដើម្បី​ទប់ការ​បញ្ចេញ​ញើស និង​ការ​ព្យាបាល​មួយបែប​ដោយការ​វះកាត់ កាត់​ប្រព័ន្ធ​សាំប៉ាតេទិក។

គុណភាព​នៃការ​ព្យាបាល​គឺអាស្រ័យ​លើការ​ជ្រើសរើស។ ការ​ព្យាបាល​ដោយថ្នាំ​ជាជំរើសទី​១របស់​អតិថិជន ថ្វី​ត្បិតតែ​វិធីសាស្ដ្រ​នេះ​ពុំសូវ​ទទួល​លទ្ធផល​ល្អ​ដូចការ​វះកាត់ និង​ត្រូវការ​ព្យាបាល​ដោយថ្នាំ​ជាច្រើន​ដង​ជាបន្ដបន្ទាប់​ក៏ដោយ។ ការ​ព្យាបាល ដោយថ្នាំ​សម្រាប់​បន្ថយ​នូវការ​បញ្ចេញញើស​មានលទ្ធផល​ល្អ ដោយថ្នាំ​ទាំងនោះ​បន្ថយ​នូវការ​បញ្ចេញ​ញើស​ពីក្រពេញ បញ្ចេញ​ញើស ទាំងនោះ​នៅបាតដៃ និង​ក្លៀក។ ត្រាយសុល​(drysol) ជាថ្នាំ​ម្យ៉ាង​ដែលមាន​ជាតិ​អាលុយមីញ៉ូម​ក្លរីដ​២០%​ដែល​លាយក្នុង​អេទីល អាល់កុល​គឺជាថ្នាំ​ដែលអាច​ឱ្យ​ប្រើប្រាស់ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ប៉ុណ្ណោះ ដោយ​ហេតុថា​ពេលខ្លះ​ថ្នាំនេះ​អាចបង្ក​ឱ្យមាន​រោគ​រលាក រមាស់​ធ្ងន់ធ្ងរ​នៅលើ​កន្លែង​ដែលយើង​ប្រើប្រាស់។ ត្រាយសុល​ត្រូវលាប​លើកន្លែង​ដែលមាន​បញ្ហា ហើយ​ទុក​រយៈពេល​៦ម៉ោង​មុន នឹង​លាង​ជម្រះ​ចេញ។ ដូចនេះ​វាជាការ​ចាំបាច់​ដែលត្រូវ​លាប​នៅពេល​យប់​មុនចូល​គេង ដើម្បី​បាន​លទ្ធផល​នៅថ្ងៃ​បន្ទាប់។

ការ​ព្យាបាល​ដោយ​វះកាត់​កាត់ប្រព័ន្ធ​សាំប៉ាតេទិក​មាន​លទ្ធផល​យ៉ាងល្អ​ នៅលើ​បញ្ហានៃការ​បែកញើស​លើដៃ។ គ្រាន់តែ​ភ្ញាក់ ពីថ្នាំ​សន្លប់ភ្លាម​អ្នកជម្ងឺ​មាន​អារម្មណ៍​ថាដៃ​មានសភាព​ក្ដៅហើយ​ស្ងួត។ ការ​វះកាត់​នោះគឺ​ផ្ដាច់នូវ​ប្រព័ន្ធ​សាំប៉ាតេទិក ដែលមាន​ទីតាំង​នៅក្នុង​ខ្លួន​របស់​យើង។ ការ​វះកាត់​ទាំងនេះ​គឺធ្វើឡើង​តាម​រយៈ​ឧបករណ៍ពេ​ទ្យទំនើប​ម្យ៉ាង ដែល​តាមរយៈ​ប្រហោង​តូចមួយ នៅក្រោម​ក្លៀក យើងអាច​បញ្ចូល​ឧបករណ៍​ទាំងនោះ​ដើម្បី​កាត់ផ្ដាច់នូវ​ប្រព័ន្ធ​សាំប៉ាតេទិក​ បាន។

ការ​ព្យាបាល​ទំនើប​ម្យ៉ាងទៀត​ដែលយើង​បាន​អនុវត្ដ​ដោយ​ជោគជ័យ​នៅប្រទេស​ កម្ពុជា ដែលអាច​ចៀសបាន​ពីការ​វះកាត់​បាន គឺការ​ព្យាបាល​ដោយ​ចាក់ថ្នាំ​បូតុក ជាថ្នាំ​ដែល​យើងចាក់​បញ្ចូល​ទៅក្រោម​ស្បែក​នៅតំបន់​ដែលមាន​បញ្ហា​បែកញើស​ ទាំងនោះ។ បូតុក​មាន​តួនាទី​ទប់ស្កាត់​ការ​ជំរុញ​របស់​ប្រព័ន្ធ​សាំប៉ាតេទិក​ឱ្យមាន​ ការ​បញ្ចេញ​ញើស។

ការ​បន្ថយ​នូវការ​បញ្ចេញ​ញើស​នេះគឺ​កត់សមា្គល់​បាន​យ៉ាងឆាប់​រហ័ស​ ក្រោយការ​ចាក់ថ្នាំ​បូតុក​នេះ។ ប្រសិទ្ធភាព​ខ្ពស់​របស់វា គឺការ​បែកញើស​នៅក្លៀក។ ការ​ព្យាបាល​ដោយចាក់​បូតុក​នេះមាន​សារៈ​ប្រយោជន៍​ចំពោះ​ជម្ងឺ​ដែលមាន​ការ​ រអាការ​វះកាត់ ថ្វីត្បិត​តែការ​ព្យាបាលនេះ​ត្រូវការ​ធ្វើរាល់​ពី៦​ទៅ៩ខែ។ ការ​ព្យាបាល​ដោយ​បូតុក​ត្រូវមាន​ការ​ប្រុងប្រយ័ត្ន​នូវផល​វិបាក​នៃថ្នាំ។ ដូចនេះ​ក្នុងការ​ព្យាបាល​អ្នកជម្ងឺ​ត្រូវ​ស្វែងរក​វេជ្ជបណ្ឌិត​ឯកទេស​ដែលមាន ​បទពិសោធន៍​ក្នុងការ​ព្យាបាល​ជម្ងឺនេះ។

ក្រៅពី​វិធីសាស្ដ្រ​ដែលបាន​រៀបរាប់​ខាងលើ មានថ្នាំ​មួយចំនួន​ដែលអាច​ប្រើ​ក្នុងការ​ព្យាបាល​ជម្ងឺ​បែកញើស​ដៃ ក្លៀក​នេះដែរ គឺ​ពពួក​ថ្នាំប្រឆាំង​កូលី​នែហ្សី​ដែលមាន​តួនាទី​ទប់នូវ​ប្រព័ន្ធ​ សាំប៉ាតេទិក។ ប៉ុន្ដែ​ថ្នាំ​ទាំងនេះ​ពុំត្រូវ​បាន​ប្រើប្រាស់​ទូលំទូលាយ ដោយសារ​ផល​វិបាក​នៃការ​ប្រើប្រាស់​ថ្នាំមាន​សភាព​ធ្ងន់ធ្ងរ​ពេក​ធៀប​ជាមួយ​ ផល​ប្រយោជន៍​របស់វា។

ដំបូន្មាន​អ្នក​ជំនាញ

សរុប​មកជម្ងឺ​បែកញើស​ច្រើនលើស​លប់​នៅលើ​ដៃឬក្លៀក​ជាបញ្ហា​មួយដែល​បណ្ដាល​ បុគ្គលឱ្យ​ទទួល​រងការ​លំបាក​ក្នុងការ​ទំនាក់​ទំនង​សង្គម និងបាត់​ទំនុកចិត្ដ​ក្នុងការ​ប្រកប​វិជ្ជាជីវៈ។ ដំណោះ​ស្រាយ​គឺការ​ព្យាបាល​ត្រឹមត្រូវ ការ​ព្យាបាល​ដោយ​វះកាត់ សាំប៉ាតេទិក​ជាជំរើស​ល្អ។ ជំរើស​មួយផ្សេង​ទៀត​ដែលយើង​អាច​អនុវត្ដ​បានដោយ​ជោគជ័យ គឺការ​ព្យាបាល​ដោយ​បូតុក។

សូម​ធ្វើការ​ពិភាក្សា​ឱ្យបាន​ទូលំទូ​លាយ​ជាមួយ​វេជ្ជបណ្ឌិត មុនពេល​សម្រេច​ចិត្ដ​ទទួលការ​ព្យាបាល​ណាមួយ។
ដកស្រង់ពី ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, សុខភាព and tagged , , . Bookmark the permalink.

5 Responses to វិធី​ព្យាបាល​បែកញើស​នៅដៃ និងនៅ​ក្លៀក

  1. Panha និយាយថា៖

    ខ្ញុំជួបបញ្ហាទាំងនេះ😦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s