រឿងដែលធ្វើឲ្យខ្ញុំជ្រិញ និងមិនចូលចិត្ត


តើមានដឹងទេ ថាពេលដែលខ្ញុំពឹងអ្នកបន្តិចបន្តួច ឲ្យជួយរាយការណ៍ពីគណនី នៅ facebook ដែលដាក់រូបអាសអាភាស  អ្នកបែរជាសើច ហើយថា« វាគ្មានពាក់ព័ន្ធអីនឹងខ្ញុំ ហើយខ្ញុំមិនចាំបាច់​អីធ្វើអីចឹង  នោះជារឿងរបស់គេទេ»។ គ្រាន់តែឮពាក្យនេះភ្លាម ខ្ញុំពិតជាអស់សង្ឃឹមនឹងអ្នក ហើយប៉ុន្មានលើក ដែលខ្ញុំពឹង គឺមិនដែលចាត់ទុកពាក្យខ្ញុំ ជាបានការម្ដងណាឡើយ មានតែខ្ញុំ ដែលតែងតែរាយការគណនី facebook អាសអាភាស (ដាក់រូបអាសអាភាស)  ហើយពេលនេះ ខ្ញុំបានរាយការណ៍បានជិត១០០០គណនីហើយ  ខ្ញុំមិនដឹងថាអ្នកគិតរឿងចាស់ នឹកឃើញរឺក៏អត់​នោះទេ ប៉ុន្តែខ្ញុំនៅតែធ្វើដរាបណា ពួកជនអនាមិកនៅតែដាក់រូបអាសអាភាស ទោះជាពេលនេះ រឺពេលក្រោយមានច្រើនក៏ដោយចុះ។ រឿងមួយដែលខ្ញុំមិនចូលចិត្តអ្នក គឺអ្នកតែតែសើច និងចំអក រាល់ពេលដែលខ្ញុំសំណូមពរឲ្យជួយរាយការណ៍ ការពិតអ្នកពិតជាមិនរវល់មែន ខ្ញុំដឹងថាការងារអ្នករវល់  ខ្ញុំក៏រវល់ជាងអ្នកទៅទៀត ប៉ុន្តែខ្ញុំនៅតែឆ្លៀតបាន ចុះអ្នកវិញ?
គ្រាន់តែជារឿងកំប៉ិចកំប៉ុក កំប៉ិកឡិសោះ ធ្វើមើលតែពឹងខ្ចីលុយរាប់ម៉ឺនដុល្លារ។
មានរឿងមួយទៀតដែលខ្ញុំជ្រិញនឹងអ្នក (មាន២ទៅ៣នាក់ ដែលខ្ញុំកំពុងនិយាយនេះ)
តាំងពីស្អីគេ វិភាគទានកុមារគន្ធបុប្ជា (មូលនិធិជួយពេទ្យគន្ធបុប្ជា)ហ្នឹងមក ខ្ញុំមានការគិតអវិជ្ជមាន ចំពោះអ្នករួចជាស្រេចទៅហើយ ព្រោះមិនដឹងពីគំនិតអ្នក ប៉ុន្តែនោះគ្រាន់តែជាការគិតរបស់ខ្ញុំ ។
ម្នាក់ទៀតក៏ខ្ញុំមិនសូវចូលចិត្តប៉ុន្មានដែរ ចេះដឹងដល់ថ្នាក់ណាថ្នាក់ណីដែរ តែដូចជាមានចរិកអាត្មា​និយម ហើយចូលចិត្តចំអកគេ។ ជ្រិញយកតែមែនទែន  ព្រោះសំបកក្រៅធ្វើដូចជាចិត្តល្អណាស់ ជួយគេគ្រប់ទីកន្លែង  ដល់តែក្នុងចិត្តវិញដូចផ្លែល្វា។
អ្វីៗកើតឡើងដោយសារ facebook  មានវិជ្ជមាន និងអវិជ្ជមាន មិនគិតថាមានផលតបស្នងឬយ៉ាង​ណានោះទេ។

មនុស្សពិតនៅខាងក្រៅពិភពសំដែង វាមិនដូចជាពិភពសំដែងដែលអាចឲ្យមនុស្សដើរតួ​ម្ដងជាតួចិត្តល្អ  ​និងម្ដងជាតួចិត្តអាក្រក់ផងនោះទេ។ មនុស្សនៅខាងក្រៅបើអាក្រក់ គឺអាក្រក់ហើយ វាដូចជាចោរប្លន់អីចឹង   បើល្អគឺល្អ វាដូចជាព្រះសង្ឃសូត្រធម៌ក្នុងវត្តដូច្នោះ។
ខ្ញុំមិនធ្វើជាមិត្តនឹងអ្នក នោះជាជំរើសត្រឹមត្រូវក្នុងការគិតរបស់ខ្ញុំ។
ខ្ញុំមិនចូលចិត្តអ្នក តែមានអ្នកផ្សេងចូលចិត្តអ្នក ហើយសរុបមកវិញ  អ្នកនិងខ្ញុំសុទ្ធតែមានទស្សនៈរៀងៗខ្លួន ហើយក៏មានផ្លូវដើររៀងៗខ្លួនផងដែរ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s