ខ្ជិល ឡើងខាតហើយ


ប៉ុន្មានថ្ងៃនេះ និយាយថាខ្ជិលនោះខ្ជិល ខ្ជិលទាំងបោកខោអាវ កក់សក់ បោសផ្ទះ ព្រោះឮថាគេប្រកាន់ណាស់ ហើយនិងកាត់លាភស្អីឯណានួក!
មកនេះក៏ចង់និយាយប៉ុន្មានម៉ាត់ថា ព្រោះថាចូលឆ្នាំអីចេះ រាល់ដង មិនដែលរវីរវល់ដាក់ប្រកាសស្អីទេ បើឆ្នាំមុនៗវិញ ដាក់ប្រកាសទុកមុន ឲ្យវាដាក់ដោយស្វ័យប្រវត្តិ តែឆ្នាំនេះ ម្ចាស់ប្លក់អត់មានបានលេងល្បែងប្រជាប្រិយអីបន្តិចសោះ សូម្បីតែគំនូរក៏មិនគូរផង ចឹងហើយបានជាមានពេលមកសរសេរក្នុងយប់នេះ។
និយាយឲ្យត្រង់ទៅ ឆ្នាំនេះដូចជាសោះកក្រោះ ជាងឆ្នាំមុនៗ ព្រោះអត់មានឮសំលេងផាវ និងមិនសូវមានគេលោតម៉ុងសាយ ហើយឆ្នាំនេះក៏អត់បានទៅវិហារអ្នកតាចិនស្អីដែរ។ គិតទៅមើលថាសោះក្រោះយ៉ាងណា?
កាលពីថ្ងៃទី៩ គេខំមកលេងតាំងពីបាំងកក មកដល់ភ្នំពេញ ឯងឯណេះអត់ដូចជាអត់ចិត្តយ៉ាង​ម៉េច​មិនដឹង មុនដំបូងថាបបួលគេថតពីរទៅបីប៉ុស្តិ៍ ដល់តែគិតសព្វៗទៅ ជ្រួសគ្នារហូត ឯប៉ារបស់គេហើយក៏មកធ្វើការខំជូនកូនមកលេងភ្នំពេញទៀត  មកធ្វើស្អី ប្រូដយូសសឺរស្អីគេនោះ ម្ដងថតពាណិជ្ជកម្មអី (អត់បានសួរ)  គេហ្នឹងឈ្មោះកំសាន្ត (Komsan) មកជាមួយប៉ាគេនៅ​សណ្ឋាគារស្អី Green House បឹងត្របែក។  ដល់ឥឡូវគេទៅវិញ បាត់ (ទៅថ្ងទី១១ ម៉ោង១កន្លះរសៀល)  ហាស់ហាអត់បានជួប អត់បានថត តែយ៉ាងហោចណាស់ ក៏គេឲ្យលេខទូរស័ព្ទទុកទាក់ទងដែរ (អត់មានខាតផង🙂 ) ។ មកពីអីគឺមកពីខ្ជិល ​ខ្ជិលហ្នឹងខ្ជិលអី គឺច្រអូសយកតែមែនទែន ។ មិនមែនមកពីអត់ចិត្តហេ តែដៃជើងស្ពឹកអស់ហើយ ។
ខ្ញុំអត់ប្រកាន់ទេ ជនជាតិអីក៏ដោយ រាប់អានមិនប្រកាន់  តែសូមរើសអើងជនជាតិស្បែកខ្មៅ (ជាពិសេសអាព្រិច) ហ្នឹងតែម្ដង មិនចូលចិត្តសោះ  បើចិនកាន់តែល្អ😀
យប់នេះអាកាសធាតុក្ដៅអត់មានខ្យល់ ផ្សែងធូបចូលច្រមុះ ហុយៗឈួល🙂

មកពីខ្ជិលបានអត់មានបានចំនេញអីសោះ   តែចាំមើលសិនថាដាច់ខែកុម្ភៈនេះ នឹងមានអ្វីកើតឡើង រឺក៏នៅដដែល  បើនៅដដែលគឺថា នៅតែខ្ជិលចឹង :lol:  ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s