​ស្រា​បៀរ​ Chang​ ផ្សព្វផ្សាយ​រង្វាន់​ជា​លក្ខណៈ​បោកប្រាស់​ ត្រូវ​រង្វាន់​ម៉ូតូ​មិន​បើក​ឱ្យ​


picture_001

ភ្នំពេញ​ ៖​ បុរស​ តាន់​ សុ​ផា​ណា​រិ​ទ្ធ​ អាយុ​៣០​ឆ្នាំ​ រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ ជាតិ​លេខ​២​ ភូមិ​ព្រែក​តា​នូ​ សង្កាត់​ចាក់​ អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​មក​កាន់​ការិយាល័យ​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ដ​ ដែល​កាន់​ភ្ជាប់​មក​ជា​ មួយ​នូវ​ក្រដាស​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ស្រា​បៀរ​ Chang​ និង​ក្រ​វឹល​កំប៉ុង​ដែល​ ខ្លួន​ត្រូវ​រង្វាន់​ ដែល​ខាង​តំណាង​ក្រុមហ៊ុន​ មិន​ព្រម​បើក​ឱ្យ​ ដោយ​យក​លេស​ថា​ ក្រ​វឹល​កំប៉ុង​នេះ​ខុស​លក្ខណៈ​បច្ចេកទេស​។​

​តាន់​ សុ​ផា​ណា​រិ​ទ្ធ​ បានឱ្យ​នគរវត្ដ​ដឹង​ ថា​ ពេល​ដែល​ខ្លួន​រួម​នឹង​ក្រុម​គ្រួសារ​ ទទួល​បាន​ព័ត៌មាន​ពី​ការ​ផ្សព្វផ្សាយ​ ពាណិជ្ជកម្ម​របស់​ស្រា​បៀរ​Chang​ថា​ មាន​រង្វាន់​នៅ​ក្រោម​គម្រប​កំប៉ុង​ ខ្លួន​ក៏​ បាន​ព្យាយាម​ជាវ​ស្រា​បៀរ​Chang​ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​នៅ​ខេត្ដ​ បន្ទាយ​មាន​ជ័យ​ ប៉ុន្ដែ​ការ​ហូប​ស្រា​បៀរ​ ទាំងនេះ​អស់​ជា​ច្រើន​កេស​មិន​ទាន់​ឃើញ​ មាន​រង្វាន់​ដូចដែល​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ ទើប​នៅ​ថ្ងៃ​ទី​១​ខែមិថុនា​ឆ្នាំ​២០១២​ រូបគេ​ បាន​យក​ស្រា​បៀរ​Chang​ដែល​សល់​ចំនួន​ ២​កេស​មក​ហូប​ជាមួយ​មិត្ដភក្ដិ​នៅ​ក្នុង​ កម្មវិធី​ជួបជុំ​គ្នា​ ក៏​ប្រទះ​ឃើញ​រង្វាន់​នៅ​ ក្រោម​គម្រប​កំប៉ុង​ត្រូវ​គ្នា​នឹង​ការ​ផ្សព្វ​ ផ្សាយ​របស់​ស្រា​បៀរ​Chang​ មាន​អក្សរ​ CB1​ ដែល​ត្រូវ​រង្វាន់​លេខ​១​ គឺ​ម៉ូតូ​ហុងដា​ Airblade​ ស៊េរី​ឆ្នាំ​២០១១​ មួយ​គ្រឿង​ ។​

​តាន់​ សុ​ផា​ណា​រិ​ទ្ធ​ បន្ដ​ថា​ នៅ​ថ្ងៃ​ទី​៩​ ខែមិថុនា​ឆ្នាំ​២០១២​ ខ្លួន​ក៏​បាន​យក​ក្រ​វឹល​ កំប៉ុង​ស្រា​បៀរ​Chang​ ទៅ​ប្ដូរ​យក​រង្វាន់​ ប៉ុន្ដែ​ខាង​សន្ដិសុខ​ក្រុមហ៊ុន​បញ្ជាក់​ថា​ ថ្ងៃ​សៅរ៍​បុគ្គលិក​មិន​ធ្វើការ​ ទើប​នៅ​ព្រឹក​ ថ្ងៃ​ទី​១១​ខែមិថុនា​ឆ្នាំ​២០១២​ ខ្លួន​និង​មិត្ដ​ ភក្ដិ​បាន​ទៅ​កាន់​សាខា​ក្រុមហ៊ុនស្រា​បៀរ​ Chang​ ដែល​ស្ថិត​នៅផ្ទះ​លេខ​៣៥​ ផ្លូវ​ ៣២២​ សង្កាត់​បឹង​កេងកង​ ខណ្ឌចំការមន​ ប៉ុន្ដែ​តំណាង​ក្រុមហ៊ុន​បាន​ប្រាប់​គាត់​ថា​ ក្រ​វឹល​កំប៉ុង​នេះ​មិន​អាច​យក​ជា​ការ​បាន​ ដោយ​ខាង​ក្រុមហ៊ុន​លើក​ហេតុផល​ថា​ ខុស​ពី​ការ​ផ្សព្វផ្សាយ​ ។​

​ភាព​ជាក់ស្ដែង​ ក្រ​វឹល​កំប៉ុង​ដែល​ មាន​អក្សរ​ CB1​ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ផ្សព្វ​ ផ្សាយ​របស់​ក្រុមហ៊ុន​ពិតប្រាកដ​ ក្នុង​ការ​ ផ្ដល់​រង្វាន់​ ប៉ុន្ដែ​ខាង​ក្រុមហ៊ុន​បែរជា​ប្រើ​ ល្បិច​ថា​ បើ​ត្រូវ​រង្វាន់​លុះត្រាតែ​ណា​មាន​ អក្សរ​ CB​ 1​ ដែល​លេខ​១​ត្រូវ​មាន​ជើង​ គូស​ពី​ខាងក្រោម​បន្ថែម​ ដូច្នេះ​ចំណុច​នេះ​ គឺជា​ល្បិច​ដែល​ធ្វើ​ឱ្យ​អ្នក​ពិសារ​ស្រា​បៀរ​ខកចិត្ដ​ ព្រោះ​ខាង​ក្រុមហ៊ុន​មិន​បាន​ទទួល​ខុស​ត្រូវ​ ។​

​តំណាង​ក្រុមហ៊ុនស្រា​បៀរ​Chang​ លោក​ ង៉ូ​វ​ ស៊ី​ឃៀង​ បាន​ប្រាប់​នគរវត្ដ​ តាម​ទូរស័ព្ទ​ថា​ ក្រ​វឹល​កំប៉ុង​ត្រូវ​រង្វាន់​ នោះ​មិន​អាច​យក​ជា​ការ​បាន​ ដូច្នេះ​ខាង​ ក្រុមហ៊ុន​ក៏​មិន​បើក​រង្វាន់​ឱ្យ​ ព្រោះ​មិន​ មែន​ជា​គោលការណ៍​ ម្យ៉ាងវិញទៀត​ ករណី​ក្រុមហ៊ុនស្រា​បៀរ​ Chang​ មាន​ចុះ​ បញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ ឬ​ពាក់ព័ន្ធ​ នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ​ត្រូវ​ បាន​ក្រសួងពាណិជ្ជកម្ម​ដឹង​ឮ​ឬ​មួ​យ៉ាង​ ណា​នោះ​ លោក​ ង៉ូ​វ​ ស៊ី​ឃៀង​ មិន​ធ្វើ​ អត្ថាធិប្បាយ​ ដោយ​លោក​អះអាង​ថា​ មិន​និយាយ​ដល់​រឿង​នេះ​ ។​

​គួរ​រំលឹក​ថា​ ស្រា​បៀរ​ Chang​ បាន​ធ្វើ​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រួច​ទៅ​ហើយ​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ “​ពិសារ​ស្រា​ បៀរ​Chang​ ឈ្នះ​រង្វាន់​ជាង​២០០.០០០.​ ០០០​រៀល​ ក្នុង​នោះ​រង្វាន់​មាននៅ​ក្រោម​ គម្រប​កំប៉ុង​ រង្វាន់​ទី​១​ CB​ 1​  ម៉ូតូ​ហុងដា​ Airblade,​ រង្វាន់​ទី​២​ CB​ 2​ iPhone​ 4​ ,​ រង្វាន់​ទី​៣​ CB​ 3​ បាល់ទាត់​Chang​ និង​ រង្វាន់​ទី​៤​ CB​ 4​ ស្រា​បៀរ​ Chang​ ១​កំប៉ុង​ ដែល​បញ្ចប់​នៅ​ដំណាច់ខែ​មិថុនា​ឆ្នាំ​ ២០១២”​ ។​

​ផ្ទុយ​ទៅ​វិញ​ អតិថិជន​ដែល​បាន​ជាវ​ និង​ពិសារ​ស្រា​បៀរ​ Chang​ ខកចិត្ដ​ដោយ​ សារ​ខាង​ក្រុមហ៊ុន​គ្មាន​ភាព​ទទួលខុស​ ត្រូវ​ ហើយ​អតិថិជន​ចោទ​ថា​ ការ​ផ្សព្វ​ ផ្សាយពាណិជ្ជកម្ម​បោកប្រាស់​ ដូច្នេះ​គាត់​ នឹង​តវ៉ា​ក្នុង​រឿង​នេះ​ ពីព្រោះ​គាត់​មាន​ ក្រ​វឹល​កំប៉ុង​ពិតប្រាកដ​ត្រូវ​គ្នា​ទៅ​នឹង​អ្វី​ ដែល​ក្រុមហ៊ុន​បាន​ផ្សព្វផ្សាយ​នៅ​លើ​ គម្រប​កំប៉ុង​ ប៉ុន្ដែ​ក្រុមហ៊ុន​បែរជា​អះអាង​ ប្រាប់​គាត់​ថា​ រង់ចាំ​រយៈពេល​១​ស​ប្ដា​ហ៍​ សិន​ ដើម្បី​ទុក​ឱកាស​ឱ្យ​ខាង​ក្រុមហ៊ុន​ សួរ​ទៅ​ក្រុមហ៊ុន​ធំ​ដែល​នៅ​ប្រទេស​ថៃ​ ។​

​កន្លង​ទៅ​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ពាក់ព័ន្ធ​នឹង​រង្វាន់​ មិនមែន​ត្រឹមតែ​ស្រា​ បៀរ​ Chang​ ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​បាន​ អតិថិជន​ចោទ​ថា​ បង្កើត​រង្វាន់​បោកប្រាស់​ គឺ​មាន​ច្រើន​ក្រុមហ៊ុន​រួច​មក​ហើយ​ ដូច្នេះ​ ដើម្បី​គ្រប់គ្រង​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ ពាណិជ្ជកម្ម​ឱ្យ​មាន​តម្លាភាព​ និង​មាន​ ទំនុកចិត្ដ​ពី​អតិ​ិ​ថិ​ជន​ ខាង​ក្រសួងពាណិជ្ជកម្ម​ ក៏​ដូច​ជា​ខាង​ក្រសួង​ព័ត៌មាន​គួរតែ​ពិនិត្យ​ ឱ្យ​បាន​ដិត​ដល់​ផង​ដែរ​ជុំវិញ​ការ​ផ្សព្វ​ ផ្សាយពាណិជ្ជកម្ម​ ជៀសវាង​ក្រុមហ៊ុន​ ឆក់​ឱកាស​ដើម្បី​បោកប្រាស់​អតិថិជន​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ៕

អត្ថបទពី នគរវត្ត

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ត្រដាងការពិត and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s