ឥទ្ធិពលមិនល្អចំពោះ khmer24.com


ខ្ញុំធ្លាប់ទិញរបស់របរពីអ្នកលក់នៅគេហទំព័រលក់ដូរ khmer24.com បាន៨ដងដែរ ប៉ុន្តែមិនធ្លាប់ជួបការបោកប្រាស់ រឺចាញ់បោកគេម្ដងណាឡើយ។
សូមមើលការរៀបរាប់ពីការចាញ់បោករបស់អ្នកទិញដែលទិញពីអ្នកលក់នៅ គេហទំព័រ khmer24.com

មាន​អ្នក​លក់ទំនិញ​មួយចំនួន​បាន​បន្លំ​លក់​របស់​ក្លែងក្លាយ​តាមរយៈ Website http://www.khmer24.com
​មាន​ថ្ងៃមួយ​នោះ បងប្អូន​របស់ខ្ញុំ​បាន​ទិញ Laptop ប្រើ​រួច​មួយ​ទឹក​ចំនួន​មួយគ្រឿង​តម្លៃ​ជាង ២០០​ដុល្លារ ពី​យុវជន​ម្នាក់ នៅពេល​ណាត់គ្នា​ទៅយក Laptop យុវជន​នោះ​យក​លេស​ពន្យា​ពេល​រហូត​ដល់ពេល​ល្ងាច ព្រមទាំង​ព្យាយាម​មិន​ឲ្យ​ស្គាល់​ទីកន្លែង​ដែល​ខ្លួន​រស់នៅ ព្រមទាំង​បាន​បង្វែរ​ឲ្យ​ទៅយក Laptop នោះ​នៅឯ​ជិត​របង​ព្រះពុទ្ធ​មានបុណ្យ​ទៅវិញ ដោយសារ​ពេលយប់​មើល​មិន​ច្បាស់ ណាមួយ​ប្រញាប់​ផង ពេលមកដល់​ផ្ទះ​ទើប​ដឹងថា ឡេ​ប​ថប់​នោះ​ជា​របស់​អេតចាយ Key Cap គឺជា​អក្សរ​ថៃ​ទាំងអស់ Memory បន្ថែម​ក៏​មិនបាន គឺជា Laptop ដែល​ខូច​មិនអាច​ប្រើការ​បាន ឯ​ទូរស័ព្ទ​លែង​អាច Call ចូល​បាន​ (ទិញប៉ះចំរបស់អេតចាយ)។​

​ ​សូម​ឲ្យ​អ្នកទិញ​ទំនិញ​ទាំងអស់​ដែល​ទិញ​តាមរយៈ Online Shop ទៅពិនិត្យ​មើល​ទំនិញ​សិន មុន​ប្រគល់​លុយ ឬ​ទទួលយក​ទំនិញ បើ​មិន​ដូច្នោះ​ទេ អាច​ជួបប្រទះ​បញ្ហា​ដូចខាងលើ​មិន​ខាន។
ខ្ញុំក៏ជាអ្នកលក់ទំនិញម្នាក់នៅ khmer24 ដែរ ចំពោះការបោកប្រាស់ គឺខ្ញុំដាច់ខាតមិនធ្វើនោះទេ៕

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ខ្ញុំចង់ដឹង, ត្រដាងការពិត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ឥទ្ធិពលមិនល្អចំពោះ khmer24.com

  1. អាក្បាលធំ (@AKbalthom) និយាយថា៖

    ខ្ញុំ​ក៏​ធ្លាប់​ចាញ់​បោក​អ្នក​លក់​នានា​ដែរ តែ​មិន​ដែល​ដល់​ថ្នាក់​ទិញ​បាន​រក​ខូច​នោះ​ទេ ហេតុអី​ក៏​មិន​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​សិន។ ???????????????????

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s