តើខ្ញុំរស់បានរហូតដល់ពេលណា?


scan0010.229144353

១.មនុស្សយើងទាំងអស់គ្នា កើតមកក្រោមមេឃលើដី ក្រោមរស្មីព្រះអាទិត្យ ក្រោមម្លប់ព្រះច័ន្ទ ហេតុអ្វីបានជាមានវាសនាខុសៗគ្នា! កូនអ្នកក្រអត់លុយទិញ  សៀវភៅទៅសាលារៀន រីឯកូនអ្នកមានទៅ រៀននៅបរទេស អ្នកមានដុល្លារគឺជាអ្នកឈ្នះ អ្នកក្រៀមក្រពះគឺជាអ្នកចាញ់ ក្រឡាបញ្ជីចៅក្រមព្រះរាជអាជ្ញា  សុទ្ធសឹងជាអ្នកកេងប្រវ័ញ្ច ។​ តើនៅឯណាយុត្តិធម៌?

២.សង្គមអាណាធិបតេយ្យ មិនគោរពច្បាប់ប្រើអំណាចផ្តាច់ការ គ្មានយុត្តិធម៌ប្រព្រឹត្តអំពើលាមក បាតផ្សារ ល្បែងស៊ីសងពាលាគិតតែគ្គីគ្នា ខ្សែរយៈបងធំ  ឈ្លោះកាប់សំលាប់គ្នា ធ្វើអោយរងទុក្ខវេទនា ។
តើខ្ញុំរស់បានរហូតដល់ពេលណា?

៣. សង្គមស្មោគគ្រោក គិតតែសំណូកដុល្លារជាបងធំ កេងប្រវ័ញ្ចដីធ្លីធ្វើអោយរាស្រ្តយំ អ្នកខូចមានវីឡាស្តុកស្តម្ភ លោកធំអង្គុយគងអន្ទាក់ខ្លា គ្មានធម៌មេត្តា  គ្មានមនោសញ្ចេតនា អ្នកស្រែអត់ស្រូវដូច រដូវឥតផ្កា អ្នកចំការឥតដីធ្លី អ្នកស្រែយកដៃកាយប្រហុក លោកធំកំពង់វាយផុក ល្បែងស៊ីសងនៅកាស៊ីណូ ។
តើខ្ញុំរស់បានរហូតដល់ពេលណា?

៤.សង្គមស៊ីដាស្នេហាមិនបរិសុទ្ធ ចាប់ជំរិតរំលោភស្រីភេទអយុត្តិធម៌ពន់ពេក អ្នកក្រអត់បាយដេក ក្រោមសំយាបផ្សារ ក្លិនអសោចខ្លោចអសុភ  ដំបៅគ្រប់ប្រភេទ របេងគ្រុនចាញ់ គ្រុនឈាម ឃ្លុង ជម្ងឺអេដស៍ គួរអោយអនិច្ចា ក្រោមវេហា ក្ស័យជីវា ហិនហោចខ្ទេចខ្ទី ពេស្យាពេញផ្ទៃប្រទេស ។
តើខ្ញុំរស់បានរហូតដល់ពេលណា?

៥.សង្គមគ្រឿនញៀន សេពអាភៀន អ៊ិលអេសឌី អំហ្វីតាមីន អ៊ិកស្តាស៊ី នីកូទីន ណាកូទីក ស្រាបារី កាវហិត ហេរ៉ូអ៊ីន មូហ្វីន អូផ្យូម ម៉ារីវ៉ាន់ណា កាឆា  គិតតែដុល្លារ រកស៊ីជាមួយម៉ាហ្វីយ៉ា សង្គមខ្លោចផ្សាដោយសារគ្រឿងញៀន ។
តើខ្ញុំរស់បានរហូតដល់ពេលណា?

៦.សង្គមគ្មានសាសនាព្រះសង្ឃអាចារ្យ ឯកោអនាថា ល្បែងពាលាស្រីស្រា កេងប្រវ័ញ្ចកាប់សំលាប់ភូតភរកុហក បោកប្រាស់គ្នាគ្មានពិចារណា ក្បត់សាសនា  កំទេចវត្តវ៉ា ទាត់អាចារ្យ វាយព្រះសង្ឃ គួរឲ្យ អស្ចារ្យ គំនិតដូចសត្វស្វា សាហាវជាងសត្វខ្លា ធ្វើឲ្យខ្ទេចខ្ទីព្រះពុទ្ធសាសនា ។
តើខ្ញុំរស់បានរហូតដល់ពេលណា?

៧.សង្គមទាសករ អ្នកមានសង្កត់សង្កិនគ្មានប្រណីអ្នកក្រីក្រ ប្រធានរោងចក្រទាត់ធាក់កម្មករដូច សត្វឆ្កែ អាជ្ញាធរសុទ្ធសឹងជាកូនជឹងរបស់ថៅកែ អ្នកធំជាន់  ករអ្នកទូចលៀនអណ្តាត ហែកហូរអ្នកទន់ ខ្សោយដូចសត្វត្មាត អ្នកមានអំណាច លក់ទ្រព្យជាតិ យកដុល្លារ លក់ភ្នំលក់មេឃ លក់ព្រះធរណី លក់ខ្ទេច  លក់ខ្ទី លក់សួនច្បារ លក់បមន្ទីររាជការ លក់ក្បាលអ្នកតា លក់រូបចំលាក់ក្បាច់រចនាប្រាសាទអង្គរ លក់សមុទ្រ លក់ទន្លេ លក់បឹង លក់បួរ លក់មច្ឆារ  លក់ព្រៃព្រឹក្សា លក់ទីផ្សារ លក់អូឡាំពិកកីឡា លក់សាលាឧទ្យាន លក់ទាំងអស់ លក់ទាំងអាត្មា អោយតែបានដុល្លារ គ្មានគិតអនាគតដល់កុមារ ។
តើខ្ញុំរស់បានដល់រហូតពេលណា?

ប្រភព : គេហទំព័រវិទ្យុសំបុកឃ្មុំ

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ត្រដាងការពិត and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s