ការធ្វើដំណើរនៅលើដងផ្លូវរបស់ប្រជាជនខ្មែរតាមភ្លើងស្ដុប


11421

អត្ថបទនេះ គឺខ្ញុំបានសុំពីមនុស្សម្នាក់នៅ facebook ។ ហើយខ្ញុំបានកែសម្រួលអក្ខរាវិរុទ្ធខ្លះ

ក្នុងនាមខ្ញុំ ជាកូនខ្មែរមួយរូប ខ្ញុំសូមនិយាយនូវគំនិតខ្លះៗ របស់ខ្ញុំទៅលើការធ្វើដំណើរនៅលើ​ដងផ្លូវរបស់ប្រជាជនខ្មែរយើងជាពិសេសគឺនៅទីក្រុងភ្នំពេញដែលខ្ញុំបាន​ជូបប្រទះ​ឃើញ​ជារើយៗ។

-ខ្ញុំឃើញមាន ប្រជាជនខ្មែរ យើងមូយចំនួនគាត់មិនខ្វាយខ្វល់ពីការគោរពច្បាប់ចរាចរណ៍ទេ​គឺគាត់គិតតែពីខ្លួនគាត់អោយតែគាត់បានទៅ គឺរួចស្រេច។ គឺគាត់កំពុងតែទំលាប់ខ្លួនគាត់អោយ​ធ្លាប់ទៅនឹងទង្វើនេះ។ វាអត់ខាតពេល រឺចំនេញប្រាក់បានប៉ុន្មានទេ ផ្ទុយទៅវីញ វាធ្វើអោយ​អ្នកដទៃ នៅជុំវិញខ្លួនយើង មើលងាយយើងទៅវិញទេ ថាយើងនេះជាមនុស្សមិនចេះ​គោរពច្បាប់​ទំលាប់ ជាពិសេសគឺជនបរទេស ដែលគេមកលេងស្រុកយើង ហើយយើងកំពុងតែបង្ហាញគេថា ប្រជាជនខ្មែរយើងខ្លះគឺមានទំលាប់អញ្ចឹង (គឺគ្មានមាយាទ និងទំលាប់អាក្រក់)។

មិនតែប៉ុណ្ណោះ មានអ្នកខ្លះ ខំទៅប្រជ្រៀត គេនៅពេលភ្លើងស្តុបពណ៌ក្រហមហើយនោះ​បើខ្ញុំជាអ្នកវិញខ្ញុំខ្មាស់គេខ្លាំងណាស់ ពីព្រោះ ចំពោះអ្នកដទៃ ខ្ញុំគឺជាមនុស្ស គ្មានច្បាប់ទំលាប់ ខ្ញុំសុំទោស បើនិយាយអោយឈ្លើយបន្តិចទៅ គឺមនុស្សព្រៃមិនស្គាល់ក្រុង (ស្រែចំ)​។ បើក្រុមកាយរិទ្ធិ មិនបោះទង់ប្រាប់ថាភ្លើងក្រហមទេ គាត់ពិតជាអត់ដឹងទេ​។ ថ្ងៃមុនខ្ញុំបាន ឃើញជនបរទេស ម្នាក់ជិះដេញយុវជនខ្មែរ ពីរនាក់ ព្រោះតែយុវជនម្នាក់នៅអង្គុយពីក្រោយ ហុចម្រាមកណ្ដាល (ol0) ទៅជនជាតិបរទេសម្នាក់នោះ ខណៈដែលខ្លួនមិនគោរព ភ្លើងសញ្ញា ហើយជិះទៅរកប៉ះគេទៀត (គ្មានមួក និងកញ្ចក់ទៅទៀត)។

សូមភ្ញាក់រលឹកឡើងកូនខ្មែរ ជួយបំពេញចំនុចខ្វះខាតទាំងនោះឡើងវិញ។

+គុណសម្បត្តិដែលយើងចេះជួយគោរពចរាចរណ៍
– ជួយកាត់បន្ថយភាពកក់ស្ទះ
– បានបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អក្នុងសង្គម
– អ្នកដទៃគោរពនូវភាពថ្លៃថ្នូររបស់យើង
– ជាទំលាប់ល្អដល់កូនចៅជំនាន់ក្រោយ
– កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍
– កាត់បន្ថយភាពរញ៉េរញ៉ៃ ក្នុងសង្គម។
……នៅមានច្រើនតទៅទៀត…

+គុណវិបត្តិដែលយើងមិនគោរពចរាចរណ៍
– អាចនឹង ជួបគ្រោះថ្នាក់ចរាចរណ៍
– ជនបរទេសមើលងាយដល់ពូជសាសន៏ ដ៏ថ្លៃថ្នូរតាំងពីបុរាណកាលមក។
– អ្នកដទៃមិនអោយតំលៃដល់យើង ព្រោះតែយើងជា មនុស្សមិនគោរពច្បាប់។
– ជាទំលាប់អាក្រក់ដល់កូនចៅជំនា់នក្រោយ។
– បង្ករភាពរញ៉េរញ៉ៃដល់ ទីសាធារណៈ
…… នៅមានច្រើនរាប់អត់ទៀត…

-ចំពោះអ្នកមិនអាចប្រើប្រាស់ អ៊ីនធើណេតបាន បើអាចបើកជាយុទ្ទនាការណ៍ ចុះផ្សព្វផ្សាយ ក៏រឹតតែល្អ។ Credit to mr. Pherum Un

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ពីណាពីណី and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s