ផលវិបាកអ្នក Blog ចំពោះការទទួលខុសត្រូវ


ជាថ្មីម្ដងទៀត ខ្ញុំសូមអនុញ្ញាត្តនិយាយប៉ុន្មានម៉ាត់ទៅកាន់អ្នកប្លក់ ដែលចូលថ្មី និងចាស់ទាំងអស់
កន្លងមក ក៏ដូចជាថ្មីៗនេះ ខ្ញុំសង្កេតឃើញថាមានអ្នកប្លក់ដែលសរសេររំខានមួយចំនួចតូច ដែលបានដាក់ប្រកាស រំខាន។ ក្នុងន័យនេះ គឺខ្ញុំចង់មានន័យថា ពួកគាត់សរសេរតែចំណងជើង ដោយមិនបានដាក់ខ្លឹមសារចូលក្នុងអត្ថបទ ក៏ដូចជាបានដាក់តំណរចុចឆ្លង២ទៅ៣ត ទើបដល់ខ្លឹមសារ។ ក្នុងនាមខ្ញុំជាអ្នកប្លក់មួយរូបដែរ ខ្ញុំពិតជាមិនចង់និយាយអ្វីឲ្យលើសលប់​ជាងនេះ ព្រោះគេដាក់អ្វីធ្វើអ្វី នោះជាសិទ្ធិរបស់គេ ហើយក៏ជាការទទួលខុសត្រូវរបស់គេដែរ។
ចំពោះអ្នកប្លក់ខ្លះ ប្លក់របស់ពួកគេត្រូវបិទ និងបង្អាក់ដំណើរការ​រឺមិនអាច Log ចូលបាន ក៏ជាបញ្ហាមួយដែរ ព្រោះអ្វី គឺព្រោះតែពេលដែលគេមិនអាច log ចូលបាន ពេលនោះ គឹនឹងធុញ​ទ្រាន់ ពេលដែលគេធុញទ្រាន់ គេនឹងមិនសរសេរប្រកាសតទៅទៀត  អីចឹងយើងនឹងកាន់តែបាត់​បង់ អ្នកសរសេរប្លក់ថែមទៀត។
កាលដែលខ្ញុំសរសេរនេះ ខ្ញុំគិតថា អ្នកប្លក់ប្រៀបដូចជាអ្នកនិពន្ដម្នាក់ដែរ ហើយរាល់ការដែល​គេសរសេរ រឺដាក់អ្វីនោះ គឺមិនចាំបាច់ឆ្លងការពិនិត្យអក្ខរាវិរុទ្ធ និងខ្លឹមសារ​នោះទេ ហើយយើងក៏​គ្មានសិទ្ធិអ្វីហាមឃាត់មិនឲ្យគេសរសេរ រឺដាក់អ្វីដែលគេចង់ដាក់នោះដែរ។

តើមាននរណាយល់ថាយ៉ាងណាទៀតដែររឺទេ?

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s