វិបត្តិក្រុមហ៊ុនទូរស័ព្ទចល័តក្នុងរាជធានីភ្នំពេញ


ប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតឃើញមានក្រុមហ៊ុនគមនាគមន៍ទូរស័ព្ទចល័តដែលលេចធ្លោ​ជាងគេមាន Cellcard  Hello Axiata និង Smart mobile ចំនែកឯ QbMore, Mfone, Exell កំពុងតែស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់ (ក្ស័យធន់) ហើយចំពោះក្រុមហ៊ុន Metfone គឺកំពុងតែប្រឹងប្រែងឈរជើងយ៉ាងសង្ហារ ដែលមានក្រុមហ៊ុនវៀតណាមជាខ្នងបង្អែក។
ចំនែកក្រុមហ៊ុនគមនាគមន៍ទូរស័ព្ទចល័តមួយចំនួនបាន​បាត់ទៅវិញ ក្នុង​នោះ មានក្រុមហ៊ុន Starcell  (បានចូលជាមួយនឹង Smart Mobile ទៅហើយ) ដែលប្រព័ន្ធក្បាលលេខ គឺ 098។ បន្ទាប់ពី Starcell ត្រូវស្ថិតក្រោមស្លាក Smart mobile ហើយ គឺដល់វេន Smart mobile ចាប់ដៃគូរសហការជាមួយនឹង ក្រុមហ៊ុន Hello Axiata ដោយត្រូវ​រួម​​បញ្ចូល​គ្នា​វិញម្ដង។ ហើយនៅពេលថ្មីៗនេះដែរ ក៏ឮដំណឹងមកថា ក្រុមហ៊ុន Mfone មានវិបត្តិខាង​ហិរញ្ញវត្ថុ (ក្ស័យធន) ក៏រកក្រុមហ៊ុន Cellcard ដើម្បីផ្ទេរអតិថិជនពី Mfone ទៅឲ្យ Cellcard។
យើងឃើញថា ក្រុមហ៊ុន QbMore និងExell ប្រឹងយ៉ាងម៉េចក៏មិនឡើងនឹងគេ គឺមានតែចុះទៅៗ ដែលកាលពីមុន ក្នុងឆ្នាំ២០០៩ ក្រុមហ៊ុនQbMore បានផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង ពីពាណិជ្ជកម្មរបស់ខ្លួន ប៉ុន្តែពេលនេះ ស្ងាត់សូន្យឈឹងដូចគេចុក ម៉្យាង Sim របស់ QbMore មិនសូវជាមានអ្នកប្រើផងទេ។ ចំពោះក្រុមហ៊ុនExell វិញ ក៏ខំប្រឹងយ៉ាងត្រដាបត្រដួសនឹងគេដែរ គឺមិនមិនផ្តោតទៅលើសេវាទំនាក់ទំនងជជែកកំសាន្ត  ប៉ុន្តែបែរជាចាប់គោលដៅ ប្រើអ៊ីនធើណេត ដែលមានលក់ Medem ទៅវិញ។

យើងសង្កេតឃើញថា ទីផ្សាររបស់ Cellcard គឺមានភាពទូលំទូលាយក្នុងការផ្សាព្វផ្សាយជាង បន្ទាប់មកគឺ Hello ក៏មិនណយដែរ ដែលចាប់ដៃគូរជាមួយនឹង Smart ហើយក៏ក្លាយជាក្រុមហ៊ុន​ទូរស័ព្ទ​ចល័តធំទី២ បន្ទាប់ពី Cellcard។ បើទោះបីជា Metfone និង beeline មិនសូវមាន​សកម្មភាពជាលក្ខណៈធំដុំអ្វី ក៏ក្រុមហ៊ុនទាំង២នេះនៅអាចឈជើងមិនទាន់រលំទៅណានៅ​ឡើយដែរ។

សូមមើលក្រុមហ៊ុន និងសម្ព័ន្ធ
Cellcard(MobiTel) គឺក្រុមហ៊ុន CamGSM Co., Ltd
hello  គឺក្រុមហ៊ុន Hello Axiata Co., Ltd. (HACL)
Smart mobile  គឺក្រុមហ៊ុន Latelz Co., Ltd (Timeturns Holdings company)
Metfone គឺក្រុមហ៊ុន VTC ឬ Viettel (Cambodia) Pte., Ltd
Beeline គឺក្រុមហ៊ុន Sotelco ., Ltd (VimpelCom Ltd)
Starcell គឺ ក្រុមហ៊ុន Applifone Co., Ltd (TeliaSonera Group company)
Mfone គឺក្រុមហ៊ុន Mfone Co., Ltd (Thaicom Public Company Limited)
qbMore គឺក្រុមហ៊ុន Cambodia Advance Communications Co., Ltd. (CADCOMMS)
Excell គឺក្រុមហ៊ុន GT-TELL (Cambodia) Investment Company​ Ltd

*កំណត់ចំណាំ 
Co., Ltd  =Company Limited

ក្បាលប្រព័ន្ធទូរស័ព្ទ

  • cellcard, ០១២ ០១៧ ០៧៧ ០៧៨ ០៨៩ ០៩២ ០៩៥
  • Mfone ០១១ ០៦១ ០៧៦ ០៨៥ ០៩៩
  • hello  ០១៥ ០១៦ ០៨១ ០៨៧
  • Metfone ០៩៧ ០៨៨
  • Beeline ០៦០ ០៦៦ ០៦៧ ០៦៨ ០៩០
  • Smart ០១០ ០៦៩ ០៧០ ០៨៦ ០៩៣ ០៩៦ ០៩៨
  • Qb ០១៣ ០៨០ ០៨៣ ០៨៤
  • Excell ០១៨ 

យើងឃើញថាក្បាលលេខទូរស័ព្ទចល័តស្រុកខ្មែរ ច្រើនសន្ធឹកពេកហើយ។

អត្ថបទដោយ :  មុន្នីរិន្ទ

មើលអត្ថបទទាក់ទង៖

ប្រព័ន្ធទូរស័ព្ទម៉ែអាក្បាល

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ត្រដាងការពិត and tagged , , . Bookmark the permalink.

One Response to វិបត្តិក្រុមហ៊ុនទូរស័ព្ទចល័តក្នុងរាជធានីភ្នំពេញ

  1. Lundi Lay និយាយថា៖

    នឹក​កាល​នៅ​រៀន​ថ្នាក់​ទី១១ ទី១២ វីវក់​នឹងនិយាយ​ទូស័ព្ទ​របស់ Qb more… ភ្លេចរៀន​ភ្លេច​សូត្រ ញ៉ែ​តែ​ស្រីៗ​តាម​ទូរស័ព្ទ ហាហាហាហា អាឡូវ​ឃ្យូប៊ីស្ងាត់​ឈឹង!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s