ប្រាក់កាសរៀលខ្មែរ ដែលគេលែងនឹងចាយ


737760_146867992130943_646322886_o

ប្រាក់កាសរៀលខ្មែរមានពី៥០រៀល ដល់៥០០រៀល ប៉ុន្តែជាអកុសល វាមិនទទួលបានប្រជាប្រិយ​ភាពពីសាធារណជន ដោយមិនបានប៉ុន្មានខែផងទេ។
ខ្ញុំនៅចាំបានថា ខ្ញុំធ្លាប់ចាយកាសនេះដែរ ជាពិសេសប្រភេទកាស ៥០០រៀលនេះ ខ្ញុំមានមួយ​ស្បោង ព្រោះខ្ញុំចូលចិត្តពណ៌របស់វា ហើយងាយស្រួលកាន់ ហើយវាបានត្រឹមយកចាយដោះដូរ​ជា​មួយទំនិញ ប៉ុន្តែវាមិនអាចយកទៅញាត់ធុងនៅលើឡានក្រុង ដើម្បីជំនួសលុយ និងញាត់ចូល កន្លែងទូរស័ព្ទសាធារណៈ (កាលហ្នឹងគេប្រើកាត)  ហើយជាងនេះទៅទៀត ប្រសិនជាប្រៀបធៀប​វាជាមួយក្រដាសប្រាក់៥០០តំលៃដូចគ្នានេះ គឺក្រដាសមានសភាពស្រាលជាង ស្ដើងជាង ងាយបត់​ទុកដាក់។ ក្រោយពីប្រាក់កាសនេះ មិនត្រូវបានទទួលជោគជ័យក្នុងការចាយវាយមក វាដូចជាសឹងតែអស់តំលៃក្នុងការដោះដូរទំនិញទៅហើយ ប៉ុន្តែយើងអាចយកវាទៅប្ដូរជាលុយនៅ​ធនាគារជាតិវិញបាន។ បើចង់ជ្រាបច្បាស់ សូមចូលទៅប្លក់សុភ័ក្រ្តនិយាយពីប្រាក់កាសរៀលខ្មែរ

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s