និយាយពីការពឹងគេទិញទំនិញអនឡាញ


internet-shopping

និយាយពីវានេះ ខ្ញុំដូចជាចាប់អារម្មណ៍ណាស់ គឺចាប់អារម្មណ៍តាំងពី ឆ្នាំ២០០៤មកម៉្លេះ។
ថ្មីៗនេះមានគេអាចជួយទិញទំនិញឲ្យយើងបាន ទោះជាយើងមិនអាចទិញខ្លួនឯងបានក្ដី ប៉ុន្តែគេនឹងជួយ ដោយយើងគ្រាន់តែចំនាយថ្លៃពន្ធ និងការដឹក (ទំងន់ថ្លឹង)  ព្រមទាំងតំលៃ​ទំនិញដែលយើងចង់ទិញនោះប៉ុណ្ណោះ។
លក្ខ័ខ័ណ្ឌងាយស្រួល ប៉ុន្តែទំនិញដែលយើងចង់ទិញមកនោះ អាចនឹងមិនត្រូវល័ក្ខខ័ណ្ឌអ្នក​ដែលជួយទិញយើង  ដូចជាៈ
ទី១. ប្រវែង
ទី២. ទំងន់ (ថ្លៃថ្លឹង)
ទី៣.ថ្លៃដឹក (Shipping)
ទី៤. រយៈពេលរង់ចាំ

ប្រវែង គឺមានទំនិញខ្លះ និងរបស់អេឡិចត្រូនិចធំៗ ដូចជាកាមេរ៉ា  កែវយឹត តេលេទស្សន៍ព្រោះរបស់ទាំងអស់នោះ វាមកជាមួយនឹងជើងទម្រ ហើយជើងទម្ររបស់វាវែង គឺទាមទារឲ្យមានការវិចខ្ចប់ត្រឹមត្រូវ ដាក់ក្នុងប្រអប់រឺឡាំងជាដាច់ខាត។ បញ្ហាត្រង់ថាប្រវែងរបស់វាវែងពេក និងមិនត្រូវតាមទំហំដែលអ្នកជួយទិញផ្ដល់ឲ្យ។
ភាគច្រើនប្រវែងដែលគេផ្ដល់ឲ្យនោះ មានប្រវែងត្រឹម 25អ៊ីង រឺស្មើនឹង63,5 សង់ទីម៉ែត្រ។
ទំងន់ របស់ទំនិញ និងសំភារៈមួយចំនួនសុទ្ធតែមានប្រអប់ និងការវិចខ្ចប់ ពេលដែលយើងមើល ការពិពណ៌នារបស់គេ គេមិនទាន់បានសរុបជាមួយនឹងការវិចខ្ចប់នៅឡើយនោះទេ ហើយបញ្ហា ដែលយើងជួបគឺទំងន់ ហើយទំងន់ធ្ងន់ពេក យើងក៏ត្រូវបង់ថ្លៃថ្លឹងច្រើនដែរ។ ប្រសិនបើទំនិញរបស់យើងទំងន់ ពី៥ ទៅ១០គីឡូនោះ  ដូច្នេះ បើគេគិតថ្លៃ១គីឡូ២០ដុល្លារ នោះប្រាក់ដែលយើងត្រូវចំនាយគ្រាន់តែថ្លៃថ្លឹងមួយ ត្រូវចំនាយពី១០០ដុល្លារ ទៅ២០០ដុល្លាររួចបាត់​ទៅហើយ ដោយមិនទាន់គិតថ្លៃទំនិញដើម ដែលយើងចង់ទិញផង។
ថ្លៃដឹក (Shipping) នោះ មានរបស់ខ្លះភាគច្រើនគឺដឹកឲ្យដោយមិនគិតលុយ ប៉ុន្តែដោយកន្លែង និងរបស់ខ្លះទៀត អាចនឹងគិតលុយទៅតាមប្រទេស និងមធ្យោបាយដឹកជញ្ជូន។ ប្រសិនបើគេយកថ្លៃដឹក ឧទាហរណ៍ ៖៤០ដុល្លារ នោះយើងនឹងចំនាយបន្ថែមទៀត ទៅលើថ្លៃដឹក ហើយបូកនឹងតំលៃទំនិញដើម បូកនឹងថ្លៃថ្លឹង។
រយៈពេលរង់ចាំ គឺយើងត្រូវរង់ចាំទំនិញរបស់យើងដែលនឹងកំពុងតែដឹក ឆ្លងទ្វីប រឺឆ្លងប្រទេសមួយ ហើយវាអាចចំនាយពេលពី ៥ ទៅ​ ៣០ថ្ងៃ តាមទំហំទំនិញរបស់យើង។

តាមធម្មតាថ្លៃពន្ធទំនិញធម្មតា អាចពី១០ដុល្លារ ទៅ៣០ដុល្លារ ប៉ុន្តែប្រសិនជាទំនិញរបស់យើង​ ជាឡាន រឺម៉ូតូវិញ ថ្លៃពន្ធគេនឹងគិតផ្សេងទៅតាមការដឹកនិងពន្ធតាមប្រទេសទៀត។ ប៉ុន្តែយកល្អ ចំពោះទំនិញធំៗ យើងគួរតែទិញដោយខ្លួនឯង រឺកម្មង់គេផ្ទាល់ទើបល្អជាង។
យើងឃើញថា វាងាយស្រួលទិញអីចឹង ប៉ុន្តែចូលប្រយ័ត្នបំផុតអំពីអ្នកជួយទិញឲ្យយើង ព្រោះយើងត្រូវដឹងពីទីតាំងអ្នកដែលជួយទិញឲ្យយើង លេខទូរស័ព្ទ ទីស្នាក់ការដែលត្រូវយក​ទំនិញនោះ មានលិខិត និងក្រដាសស្នាមជាលាយលាក់អក្សរ ពេលកក និងក្រោយពេលទទួល ទំនិញ។

អត្ថបទ៖ monyrinataro

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ចំនេះដឹង, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , , , . Bookmark the permalink.

6 Responses to និយាយពីការពឹងគេទិញទំនិញអនឡាញ

  1. លី កល្យាណ និយាយថា៖

    ខ្ញុំកំពុងពិចារណាលើការទិញកាមេរាអនឡាញ។

    • Nataro និយាយថា៖

      បើថ្មី វាមិនអីទេ តែបើអាគេប្រើហើយមួយតឹក យើងត្រូវមើល កុងតាក់ចុចថត Len កាមេរ៉ា មើលខ្ចៅ ថាធ្វើធ្លាប់យកទៅជួសជុលឬអត់ ​និងមើលថ្ម របស់វាថាជិតខូចរឺអត់🙂

  2. សុខហេង និយាយថា៖

    ទិញ​តាម​អនឡាញ​មើល​ឃើញ​តែ​រូប​ហ្នឹង!

    • Nataro និយាយថា៖

      មិនមែនមើលត្រឹមតែរូប ហើយសំរេចចិត្តទិញនោះទេ យើងត្រូវមើលព័ត៌មានលម្អិតពីរបស់​ដែលយើងចង់ទិញ ដូចជា របស់ថ្មី រឺក៏មួយតឹក ប្រវែង ទំហំ ទំងន់ ហើយគ្រប់គ្រឿងដែលគេមានបញ្ជាក់រឺក៏អត់!
      ខ្ញុំទិញតែទំនិញណា ដែលមិនមានលក់នៅស្រុកខ្មែរ រឺមិនសូវមានលក់ប៉ុណ្ណោះ!

    • សុខហេង និយាយថា៖

      ចុះ​បើ​របស់​មក​ដល់ បាក់​បែក ឬ​មិន​ដូច​នៅ​លើ​អ៊ីនធឺណិត តើ​ធ្វើ​យ៉ាង​ម៉េច​ទៅ?

      • Nataro និយាយថា៖

        អាចប្ដឹងទៅក្រុមហ៊ុន ដើម្បីទទួលសងជំងឺចិត្ត ពី២ទៅ៣ដង។ Ebay and Amazon មុននឹងគេចាត់ចែងប្រគល់ឲ្យយើង គេសុទ្ធតែពិនិត្យមើលត្រឹមត្រូវ គេមិនយករបស់អេតចាយលក់ឲ្យយើងទេ ប្រសិនជាគេពិនិត្យឃើញ គេនឹងយកទៅប្ដូរថ្មី រឺមួយគេនឹងចាប់អ្នកលក់នោះ ចាត់ការតាមផ្លូវច្បាប់ស្រុកគេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s