យុវជនស្មគ្រចិត្តសម្ដេចតេជោវាស់ដីខុស រឺមន្ត្រីមូលដ្ឋានខុស?


សូមមើលអត្ថបទដែលបានសរសេរក្នុងគេហទំព័រភ្នំពេញប៉ុស្តិ៍

ពោធិ៍សាត់ៈ ពលរដ្ឋ​ជាង​៦០​គ្រួសារ​រស់នៅ​ក្នុង​ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នឹង​ដាក់​ញតិ្ត​ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ ខេត្ត​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ ករណី​អាជ្ញាធរ​ឃុំ​និង​ស្រុក​បាន​ដក​ហូត​សាលា​កបត្រ​ដែល​ក្រុម​យុវជន ស្ម័គ្រ​ចិត្ត​បាន​ប្រគល់​ឲ្យ​ពួក​គាត់​បន្ទាប់​ពី​ធ្វើ​ការ​វាស់​វែង​ដី រួចរាល់។

លោក​ច្រឹង ភូមិ តំណាង​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ក្បាល​ត្រាច ដែល​អាជ្ញាធរ​បាន​យក​សលាកបត្រ​របស់​គាត់​បាន​ឲ្យ​ដឹង​ថា សុរិយោដី និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​បាន​វាស់​វែង​ដី​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​របស់ គាត់​រួច​ហើយ​ ស្រាប់​តែ​ថ្ងៃ​ទី​១៤​ ពលរដ្ឋ​ឡើង​ទៅ​យក​ប័ណ្ណ​ប្លង់​កម្មសិទ្ធិ ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ក្បាល​ត្រាច ដក​ហូត​យក​ដោយ​គេ​បញ្ជាក់​មូលហេតុ​ថា ការ​វាស់វែង​នេះ​បាន​ជាន់​ទៅ​លើ​ដី​តំបន់​ព្រៃ​សហគមន៍។ លោក​ បន្ដ​ថា​៖ «​ពួក​ខ្ញុំ​រស់​នៅ​តាំង​ពី​ឆ្នាំ​៩២​ ហើយ​​អាស្រ័យ​ផល​រហូត​មក យុវជន​ស្ម័គ្រ​ចិត្ត​ក៏​បាន​វាស់​ឲ្យ​ដែរ​ស្រាប់​តែ​អាជ្ញាធរ​ឃុំ​គេ​មិន ឲ្យ​ពួក​យើង»។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជា ពលរដ្ឋ​ប្រមាណ​៦០​គ្រួសារ​នឹង​ឡើង​ទៅ​ដាក់​ញតិ្ដ​ស្នើ​សុំ​ការ​អន្តរាគមន៍​ ពី​លោក​អភិបាល​ខេត្ត​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​នេះ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​បើ​អាជ្ញាធរ​ខេត្ត​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ទេ​គឺ​មាន​តែ​សម្តេច​នាយក​ រដ្ឋ​មន្ត្រី​ប៉ុណ្ណោះ ពី​ព្រោះ​និស្សិត​សម្តេច​បាន​វាស់​វែង​ដី​ហើយ​ប្រគល់​សាលាកបត្រ​ឲ្យ​យើង​ ហើយ​តែ​អាជ្ញាធរ​ឃុំ​គេ​មិន​ឲ្យ​»។

លោក​ម៉ាត់ ហ៊ីម ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​យក​ដី​បាន​ឲ្យដឹង​ថា ក្រុម​យុវជន​របស់​សម្តេច​បាន​វាស់​វែង និង​ផ្ដល់​សាលាកបត្រ​ឲ្យ​ពួក​គាត់​នេះ ពីព្រោះ​ជា​ដី​ដែល​ប្រជា​ពលរដ្ឋ​កាប់ ​ទើប​ក្រុម​យុវជន​គេ​វាស់​វែង​ឲ្យ តែ​អាជ្ញាធរ​បែរ​ជា​មិន​ព្រម​ប្រគល់​ដី​នេះ​ឲ្យ​ពួក​គាត់​ទៅ​វិញ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ​«អាជ្ញាធរ​ក្នុង​ខេត្ត​នេះ​មិន​គោរព​តាម​ប្រសាសន៍​របស់​សម្តេច​នាយក រដ្ឋ​មន្ត្រី​ទេ»។

លោក បាន​ឲ្យ​ដឹង​ទៀត​ថា​៖«​ខ្ញុំ​សំណូម​ពរ​ឲ្យ​សម្ដេច​នាយក​និង​ឯកឧត្តម ស៊ុយ សែម ជួយ​ប្រជា​ពលរដ្ឋ​ភូមិ​ខ្ញុំ​ផង»។

លោក ដួង សារិន​ មេឃុំ​ក្បាល​ត្រាច​បាន​ថ្លែង​ថា មូលហេតុ​ដែល​អាជ្ញាធរ​របស់​លោក​ដក​ហូត​យក​សាលាក​បត្រ​នោះ​ដោយ​សារ​តែ​វា​ ប៉ះ​ជាមួយ​នឹង​ដី​របស់​សហគមន៍​ព្រៃឈើ។​ លោក ​បាន​ឲ្យ​ដឹង​ថា​ ៖​«ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​វាស់​ដី​ឲ្យ​នោះ គឺ​ដោយ​សារ​តែ​ជា​កំហុស​បច្ចេក​ទេស​ ពួក​គេ​ពុំ​បាន​ដឹង​ថា​ដី​នោះ​គឺជា​ដី​ព្រៃ​សហគមន៍​ទេ»។​

លោក​បាន​ឲ្យ ​ ដឹង​ទៀត​ថា ដី​ព្រៃ​សហគមន៍​មាន​ចំនួន​៥០០ ហិកតា ហើយ​ពលរដ្ឋ​ទាំង​អស់​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​សហគមន៍​ប្រមាណ​ជា​១០០ ហិកតា​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​«​យើង​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ ពួក​គាត់​ យើង​មិន​ចេះ​តែ​ធ្វើ​ការ​ហាម​ឃាត់​ដោយ​គ្មាន​អ្វី​នៅ​នឹង​ដៃ​នោះ​ទេ​»។

លោក​ចេង ឡៃ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ពុំ​អាច​ទំនាក់​ទំនង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ។

លោក ភួង សុធា​ មន្ត្រី​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​ឲ្យ​ដឹង​ថា​ បើ​តាម​​ការ​ស្រាវ​ជ្រាវ​របស់​លោក​គឺ​ដី​ទី​នោះ​ជា​ដី​ដែល​គ្រប់​គ្រង់​ដោយ​ ប្រជា​ពលរដ្ឋ​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ៖ «ខ្ញុំ​គិត​ថា​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា​ដើម្បី​យក​ដី​នោះ​ពី​ប្រជា​ ពលរដ្ឋ​ដើម្បី​ចែក​គ្នា​គេ​តែ​ប៉ុណ្ណោះ»។

កាល​ពី​ថ្ងៃ​ទី៤ ខែ​ធ្នូ ក្នុង​ឱកាស​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល បាន​មាន​ប្រសាសន៍​ថា ដី​ដែល​ក្រុម​យុវជន​បាន​វាស់​វែង និង​ផ្ដល់​សលាកបត្រ​ឲ្យ​ប្រជា​ពល​រដ្ឋ​រួច​ហើយ​នោះ គឺ​ត្រូវ​តែ​ផ្ដល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​ត្រូវ​ដក​ហូត​ពី​ ពួក​គាត់​វិញ​ឡើយ៕

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ពីណាពីណី and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s