មូលហេតុដែលនាំឲ្យបុរសៗ​ទំពែក​ក្បាល


pic2

W020110324376916693177

តាមការ​អះអាង​ថ្មីបំផុត​របស់ក្រុម​អ្នកវិទ្យាសាស្រ្ត​អាមេរិក បុរស​ដែលមាន “ចំណង់” កាន់តែ​​ខ្លាំង​ នឹង​ប្រឈម​ជាមួយ​ការជ្រុះសក់​កាន់តែ​ច្រើន​ដែរ។
ក្រុមស្រាវជ្រាវ ​នៅរដ្ឋ​ Kansas មួយនេះ បានធ្វើការ​អង្កេត​ទៅលើបុរស​ចំនួន​ ៨៧៩ នាក់ ក្នុងវ័យពី​ ៤០ ទៅ ៦០ឆ្នាំ ជុំវិញ​ស្ថានភាព​ទំនាក់ទំនង​ផ្លូវភេទ​របស់ពួកគេ​ រួមមាន​តាំងពីកំរិតនៃចំណង់​ផ្លូវភេទ និងចំនួន​លើកនៃ​ការរួម​ភេទ​ក្នុង​ ១សប្តាហ៍។
លទ្ធផល​បង្ហាញថា អ្នកស្ថិតក្នុងមជ្ឈឹមវ័យ​ កាន់តែ​មានចំណង់​ច្រើន នោះកាន់តែជ្រុះសក់ច្រើន។ ក្រុមស្រាវជ្រាវ​សន្និដ្ឋានថា បញ្ហានេះ មានពាក់ព័ន្ធ​នឹងកំរិត​ testosterone ដែលជា hormone បុរសសំខាន់​ក្នុងសរីរាង្គ។ Testosterone គ្រាដែល​គួបផ្សំ​ជាមួយ Enzyme ក្នុងសរីរាង្គ​ វានឹង​ប្រែប្រួល​ទៅជា DHT (Dihydrotestosterone) អ័រម៉ូនមួយស្ថិតក្នុងសរីរាង្គ​ ហើយមានលក្ខណៈ​រស់រវើក​ច្រើនជាង testosterone ៥ដង។ ចំណង់ច្រើន​ធ្វើឲ្យ​ testosterone កើនឡើង ហើយប្រការនេះ ក៏នាំឲ្យ​ DHT កើនឡើង​ខ្ពស់​ផងដែរ។ កាលណា​ DHT ខ្ពស់ហួសហេតុពេក នឹងបណ្តាលឲ្យ​ប្ញសសក់លូតលាស់​លឿន កាត់បន្ថយ​រយៈពេលអភិវឌ្ឍន៍របស់សក់ ហើយគ្រាដែល​សក់ផុតកំណត់​កាលលូតលាស់ វានឹង​ជ្រុះ​ដោយឯកឯង។ ព្រមជាមួយគ្នានោះ DHT ក៏រំញោច​ក្រពេញ​រំអិល​ទៅគល់សក់ ធ្វើការ​ងារ​ហួសហេតុ គល់សក់​បញ្ចេញសារជាតិរំអិលច្រើន ធ្វើឲ្យ​សក់កាន់តែ​ងាយជ្រុះ បង្ក​ទៅជាបញ្ហា “ក្បាលទំពែក”​ តែម្តង៕

Dihydrotestosterone is a sex steroid and androgen hormone.

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, សុខភាព and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s