12-12-12 No body perfect :(


no body perfect

no body perfect

គ្មានមនុស្សណាល្អគ្រប់ដប់នោះទេ ប៉ុន្តែសូម​កុំធ្វើហួសហេតុពេក។ ខ្ញុំអាចទទួលបាន ប្រសិនបើវាមិនជ្រុលហួសហេតុពេកទេ តើឯងដឹងទេថា ខ្ញុំចង់ឲ្យឯងល្អ ប៉ុន្តែឯងខ្លួនឯងទេមិនដែលចង់ល្អខ្លួនឯងម្ដងណាឡើយ ប្រាប់ថាកុំគេចសាលា គេច! ​ប្រាប់ថាកុំផឹកប៊ីយែរ និងស្រា ឯងផ្គើននៅតែផឹក ផឹកអស់ដល់ទៅមួយថូម្នាក់ឯងទៀត តើពេលក្រោយបើខ្ញុំហាមឯងកុំឲ្យប៉ះពាល់គ្រឿងញៀន តើឯងនឹងផ្គើនខ្ញុំ ទៅសេពគ្រឿងញៀនទៀតមែនទេ?  ឯងអាយុមិនគ្រាន់គ្រប់ផង ឯងចេះទាំងអស់ ទាំងដើរមិនចូលផ្ទះទៀត។
ខ្ញុំដឹងថាខ្ញុំខ្លួនឯងមិនល្អ ប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ញុំល្អជាងឯង (មិនមែនលើកជើងខ្លួនឯងទេ នេះជាការពិត)។
ឃើញខ្ញុំមានលុយច្រើន កុំនឹកស្មានថាខ្ញុំរកលុយដោយស្រួលនោះ ​វាលំបាកណាស់ ទំរាំតែរកវា(លុយ)មកបាន ហើយខ្ញុំចាយមានខ្ទង់របស់ខ្ញុំ។ ចរិករបស់ឯងល្មមកែហើយ ឯងតែងតែខឹងដោយមិនរឿង ចរិកឯងឆាប់ឆេវឆាវ មួម៉ៅ ពិបាកនិយាយស្ដាប់គ្នា។ រស់នៅជាមនុស្សកុំឲ្យលោភលន់ពេក ប្រសិនបើខ្ញុំដឹងថាឯងជាមនុស្សលោភលន់នោះ ខ្ញុំនឹងឈប់ជួបឯងភ្លាម។

វាពិបាកណាស់រឺដែលគ្រាន់តែស្ដាប់បង្គាប់ និងទទួលដំបូងន្មានពីគេ ព្រោះតែខ្ញុំចង់ឲ្យឯងល្អ ចង់ឲ្យឯងចូលក្នុងចំនោមសង្គមនឹងគេចុះ តែមិនមែនឲ្យឯងផឹកដល់ស្រវឹង មានចរិកមួម៉ៅនោះទេ។ នៅមានបារី និងគ្រឿងញៀនមួយទៀត ដែលខ្ញុំត្រូវប្រាប់ឯងឲ្យជៀសឲ្យឆ្ងាយ ព្រោះខ្ញុំដាច់ខាតមិនចង់ឲ្យឯងប្រឡាក់ប្រឡូកនឹងវានោះទេ។ ខ្ញុំចេះតែបារម្ភនឹងឯង ប៉ុន្តែបើឯងមិនខ្វល់នឹងខ្លួនឯងទេ ស្រេចចិត្ត។

គ្មានម៉ែឪ និងព្រះណាអាចជួយឯង ក្រៅពីខ្លួនឯងនោះទេ

 

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s