ប៉ូលីស​ចរាចរ​មួយ​ក្រុមក្រោម​ស្ពាន​អាកាស​៧​មក​រា​​ផាក​ពិន័យ​រថយន្ដ​និង​ម៉ូតូ​អត់​លិខិត​ស្នាម​ត្រឹមត្រូវ​


photo_polic

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននាក់ មានទាំងអ្នកបើកម៉ូតូ និងរថយន្ដម្នាក់ៗ បានប្រកែកតវ៉ាយ៉ាងតឹងសរសៃកជាមួយនគរបាលចរាចរផ្លូវគោកមួយក្រុម ដែលបានដាក់កម្លាំងចាំស្ទាក់ឃាត់រថយន្ដ និងម៉ូតូពិនិត្យរកប័ណ្ណបើកបរ ប័ណ្ណសម្គាល់រថយន្ដ រួចហើយបង្ខំឱ្យបង់ប្រាក់ពី៥.០០០រៀលទៅ១០.០០០រៀល និងពី១ដុល្លារ រហូតដល់១០ដុល្លារ ប៉ុន្ដែប្រជាពលរដ្ឋទាមទារឱ្យមានលិខិតស្នាមទៅលើការផាកពិន័យ តែសមត្ថកិច្ចនគរបាលចរាចរ ទាំងនោះបែរជាសំឡុតគំរាមកំហែង ដោយពាក្យអសីលធម៌ថា តួនាទីរបស់អ្នកឯងគ្មានសិទ្ធិសួរនាំឱ្យនគរបាលចេញ លិខិតផាកពិន័យនោះឡើយ

លោក សុង ប៊ុនថា ដែលជាអ្នកបើក រថយន្ដសាំយ៉ុងពណ៌ស១គ្រឿងដឹកភ្ញៀវបានត្អូញត្អែរថា គាត់មិនយល់ទាល់តែសោះ ម្ដងសួររកប័ណ្ណបើកបរ ប័ណ្ណឆៀក ប័ណ្ណសម្គាល់យានយន្ដ ពេលដែលហុចឱ្យគ្រប់ចំនួន បែរជាតម្រូវឱ្យបង់ប្រាក់ដដែល ដោយអះអាងថា ការបើករថយន្ដ នៅលើផ្លូវសាធារណៈត្រូវតែបង់លុយឱ្យនគរបាលចរាចរ ពេលដែលហៅមកពិនិត្យមើលឯកសាររួច ។

ប្អូនប្រុស សំ ពូ អាយុ១៩ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភ្នំពេញបាននិយាយថា ប្អូនមានប័ណ្ណបើកបរ ប័ណ្ណសម្គាល់ម៉ូតូ  ព្រមទាំងពាក់មួកសុវត្ថិភាព និងម៉ូតូមានកញ្ចក់ត្រឹមត្រូវ បែរជាសមត្ថកិច្ចឃាត់ រួចហើយឱ្យបង់ប្រាក់៥.០០០រៀល ប៉ុន្ដែពេលប្អូនសួរនាំថាមានកំហុសអ្វី សមត្ថកិច្ចទាំងនោះក៏តម្រូវឱ្យបង់ប្រាក់២០.០០០រៀលបន្ថែម ព្រោះហ៊ានសួរនាំដល់សមត្ថកិច្ច ។

កន្លងទៅពាក់ព័ន្ធនឹងមន្ដ្រីនគរបាលចរាចរផ្លូវគោក ដែលបានឈរជើងតាមទីតាំងសំខាន់ៗ ក៏ដូចជាកន្លែងស្ដុប តែងតែបង់ប្រាក់ឱ្យថ្នាក់លើប្រចាំថ្ងៃ សប្ដាហ៍ និងប្រចាំខែ បើមិនបានអនុវត្ដន៍ ត្រូវថ្នាក់លើមិនឱ្យចេញមកឈរជើង ដូច្នេះបញ្ហាទាំងអស់នេះហើយដែលធ្វើឱ្យមន្ដ្រីនគរបាលខ្លះ ដើម្បីស្វែងរកប្រាក់បំពេញតម្រូវការមេកោយ ក៏បង្ខំចិត្ដអនុវត្ដន៍ច្បាប់ចរាចរខ្លះខុស និងឈរចាំតែយកប្រាក់ពីរថយន្ដតែប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងករណីនគរបាលចរាចរ មានរូបភាពមិនគប្បី ដូចជាមិនចេញ វិក្កយបត្រផាកពិន័យឱ្យម្ចាស់ម៉ូតូ និង រថយន្ដ លោក ហេង ចាន់ធារី ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ច្បាប់ពិន័យគឺមាន ដូច្នេះមន្ដ្រីនគរបាលចរាចរពេលអនុវត្ដន៍ត្រួតពិនិត្យច្បាប់ចរាចរ បើខុសក្នុងចំណុចណាមួយ គឺមានតារាងឱ្យបង់ប្រាក់ ពី២.០០០រៀល, ៣០.០០០រៀល ឬ ៥០.០០០រៀល ហើយចេញវិក្កយបត្រត្រឹមត្រូវជូនប្រជាពលរដ្ឋ ។ ម្យ៉ាងវិញទៀត បើប្រជាពលរដ្ឋសួរនាំពីកំហុសរបស់គាត់ នគរបាលចរាចរត្រូវឈរលើកត្ដាច្បាប់ និងសេចក្ដីថ្លៃថ្នូរ ពន្យល់ប្រាប់គាត់ឱ្យបានដឹងពីកំហុស តែបើនគរបាលចរាចរណាមិនប្រាប់ឬមិនចេញវិក្កយបត្រឱ្យប្រជាពលរដ្ឋ គឺជារឿងខុសច្បាប់  ហើយការយកលុយបែបនេះ ជាអំពើពុករលួយ ប្រជាពលរដ្ឋទូទៅមានសិទ្ធិប្ដឹងមកអង្គភាព ឬទៅអង្គភាពប្រឆាំងអំពើពុករលួយ ។

លោក ហេង ចាន់ធារី បន្ដថា ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ចរាចរ ក៏ដូចជាប្រាប់ដល់អង្គភាពពីមន្ដ្រីនគរបាលណាមួយធ្វើខុសនឹងការណែនាំ ហើយសំឡុតគំរាមឱ្យពួកគាត់បង់ប្រាក់ លោកក៏សំណូមពរផងដែរ សូមឱ្យប្រជាពលរដ្ឋទាំងអស់គ្នានៅក្នុងរាជធានីភ្នំពេញ ត្រូវទូរស័ព្ទមកកាន់លេខ ០១២ ៧៣ ៥២ ៤៧ និងលេខ ០១២ ៩៣០ ៧២៧ ដែលជាអនុប្រធានការិយាល័យនគរបាលចរាចរផ្លូវគោកទទួលបន្ទុកនីតិវិធីច្បាប់ ចរាចរ ឬទូរស័ព្ទមកកាន់លោកផ្ទាល់ លេខ០១២ ២៧ ៥៣ ៥៣ ដើម្បីបានដឹងថា មន្ដ្រីនគរបាលចរាចរមួយណាដែលហ៊ានធ្វើបំពានច្បាប់ ។

ប្រជាពលរដ្ឋបានរៀបរាប់ផងដែរថា នគរបាលចរាចរដែលឈរជើងនៅជិតស្ពានអាកាស៧មករា ជាប់របងសាកលវិទ្យាល័យភូមិភ្នំពេញមួយក្រុម គាត់បានលើកហេតុផលផងដែរថា ការពិន័យដែលមិនមានវិក្កយបត្រ ឬក៏យកប្រាក់ប៉ុនណាៗនោះ គឺជាគោលការណ៍របស់ថ្នាក់លើ ប៉ុន្ដែមិនដឹងថា ថ្នាក់លើនោះជានរណា ។ ម្យ៉ាងវិញទៀត សកម្មភាពរបស់ពួកគាត់ដែលរត់ដេញកាក់ម៉ូតូ ឡានដ៏ប្រសេចប្រសាច ក៏ដូចជាយកដំបងឆក់វាយទៅលើរថយន្ដ និងម៉ូតូដែលមិនបានឈប់ សែនអាក្រក់ភ្នែកក្រៃ ។ ដូច្នេះ ថ្នាក់លើគួរតែមានវិធានការទប់ស្កាត់ចំពោះទង្វើនៃបុគ្គលិកលក្ខណៈមន្ដ្រី នគរបាលចរាចរខ្លះដែលកំពុងអនុវត្ដន៍ផ្ទុយពីគោលការណ៍ថ្នាក់លើនោះ ៕

អត្ថបទពី៖ nokorwatcenter.com

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ពីណាពីណី and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s