សុខភាព៖ ល្បែងផ្លូវភេទ និង​ស្រា មាន​ទំនាក់​ទំនង​គ្នា​អ្វី​ខ្លះ?


200455193-001

ប៉ុន្មាន​ឆ្នាំថ្មីៗនេះ វា​ក្លាយទៅជា​រឿង​ដ៏​ច្បាស់​មួយ​ដែលថា​ចក្រភព​អង់គ្លេស​ជា​ប្រទេសមួយ​ដែលមាន ​ចំនួន​អ្នក​ទទួលទាន​ស្រាស​ច្រើន។ ឥឡូវនេះ​យើង​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ប្រទេស​ទាំង១០ នៅលើ​ពិភពលោក​ដែល​ទទួលទាន​ស្រា។

នោះ​គឺជា​ស្ថិតិ​ព្រួយបារម្ភ​មួយ ព្រោះ​ការទទួល​ទាន​ស្រា​ច្រើនពេក​គឺ​ផ្តល់​ផល​អាក្រក់​ខ្លាំង​ចំពោះ​សុខភាព និង​មិនមែន​មានន័យថា​ធ្វើអោយ​ជីវិត​ផ្លូវភេទ​របស់​អ្នក​កាន់តែ​ប្រសើរ​ជាង​ មុន​នោះទេ។
គ្រោះថ្នាក់​ដ៏​សំខាន់​មួយ​គឺ​បាតុភូត​របស់ ស្រា “Beer Goggles” ដែល​ត្រូវបាន​គេ​រកឃើញ​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ហើយ​បាន​បញ្ជាក់ថា មនុស្ស​ម្នាក់​កាលណា​ដែលមាន​កម្រិត​ជាតិ​ស្រា​នៅក្នុង​ឈាម​ខ្ពស់ អាច​ចាប់ផ្តើម​មើលឃើញអ្វីៗពោរពេញ​ទៅដោយ​ចំណង់​ខ្លាំងក្លា​ជាង​អ្វីដែល​ពួកគេ ​មាន​ទៅទៀត។
ការសិក្សា​មួយ​នៅក្នុង​សារព័ត៌មាន British Journal of Psychology ឆ្នាំ២០០៩ បានបង្ហាញ​អោយដឹងថា បុរស​ដែល​បាន​ផឹកស្រា​ហើយ ត្រូវបាន​ទាក់ទាញ​អោយធ្វើ​ការរួម​ភេទ​ជាមួយ​ដៃគូរ ទោះបីជា​ដៃគូរ​នោះ​មិនត្រូវ​បានជ្រើសរើស​កាល​ពី​ពួកគេ​មិនទាន់​ស្រវឹង​ ក៏ដោយ។ជាតិ​ស្រា​ប៉ះពាល់​ទៅដល់​ជីវិត​ផ្លូវភេទ​របស់​មនុស្ស​ទៅតាម​ហេតុការណ៍ ​ជាច្រើន​របស់​វា។ យើង​អាចបែងចែក​ឥទ្ធិពល​របស់​វា​ជា ឥទ្ធិពល​ល្អ និង​ឥទ្ធិពល​អាក្រក់។
580_468x323
ឥទ្ធិពល​ល្អ
ជាតិ​ស្រា​មួយចំនួន​តូច​អាច​កាត់បន្ថយ​ការអៀនខ្មាស់​នៅក្នុង​សង្គម​បាន នោះ​មានន័យថា​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​សម្រាប់​អោយ​មនុស្ស​ជួបជុំគ្នា និង​ធ្វើអ្វីៗទាំងអស់គ្នា​បាន។ វា​ក៏​ជួយ​អោយ​បុរស​និង​ស្ត្រី​ជាច្រើន​នាក់​បន្ថយ​ភាព​តានតឹង និង​ជជែក​គ្នា​កាន់តែ​ស្រួល​ដែរ។
ដូចគ្នានេះដែរ ស្រា ឬ​ស្រា​ក្រឡុក​ក្នុង​ចំនួន​ដ៏​តិចតួច​ច្រើន​ត​តែ​នឹង​ធ្វើអោយ​មនុស្សម្នា​ ក់មាន​អារម្មណ៍​រ៉ូ​ម៉ែន​ទិច ឬ​ប្រហែលជា​មិនសូវ​មានការ​ខឹងសម្បា​អំពី​ការ​រួមភេទ​ទៀតផង។ មួយវិញទៀត កម្រិត​ជាតិ​ស្រា​តិចតួច​បំផុត​អាច​ប្រើ​ដើម្បី​ពន្យា​ពេល​ដល់​បុរស​ដែលមាន​ វ័យក្មេង និង​ភ័យខ្លាច​ម្នាក់​បាន មុនពេល​រូបគេ​ឈានដល់​ចំនុចកំពូល​នៃ​ការ​រួមភេទ ដូច្នេះ​វា​អាចជា​យុត្តិសាស្ត្រ​ប្រឆាំងនឹង​ការ​ឆាប់​បាញ់​ទឹកកាម​ពេក​បាន។ ទោះបីជា​យ៉ាងណាក៏ដោយ ស្រា​ពិតជា​មិនអាច​យកមកប្រើ​ដើម្បី​ព្យាបាល​អាកា​រៈ​បែបនេះ​បានទេ។
ឥទ្ធិពល​អាក្រក់
ជា​អកុសល តារាង​នៃ​ឥទ្ធិពល​អាក្រក់​របស់​ស្រា​គឺមាន​ច្រើនជាង​ល្អ៖
•ស្រា​ធ្វើអោយ​មនុស្ស​ទំនងជា​រួម​ភេទ​ជាមួយ​ដៃគូរ​ដែល​ខុស ឬ​មិន​ត្រូវចិត្ត ហើយ​អាច​អោយមាន​ផ្ទៃពោះ ឆ្លង​ជំងឺ និង​អាច​បង្កអោយមាន​ការបែកបាក់​គ្នា​ទៀតផង។ តាម​ការពិត ស្រា​គឺជា​មូលហេតុ​ដ៏​សំខាន់​ក្នុង​ឆ្នាំ២០១១ ធ្វើអោយមាន​ការទាមទា​រ​ជាច្រើន​ដើម្បី​បាន​ប្រើ​ថ្នាំ Morning-after Pill (ថ្នាំ​ពន្យា​កំណើត​បន្ទាន់) នៅ​ព្រឹក​ថ្ងៃ​សៅរ៍ អាទិត្យ និង​ច័ន្ទ។
•ស្រា​ធ្វើអោយ​មនុស្ស​ស្រវឹង ដូច្នេះ​ពួកគេ​មិនបាន​ប្រើ​ថ្នាំ​ពន្យា​កំណើត​ដោយ​ប្រុងប្រយ័ត្ន​នោះទេ។
•ស្រា​ផ្តល់​ផល​អាក្រក​ដល់​ទារក​នៅក្នុង​ផ្ទៃ ដូច្នេះ​អ្នក​គួរតែ​ទទួលទាន​ស្រា​ក្នុង​កម្រិត​ដែល​សន្សំសំចៃ​បំផុត​ ក្នុងពេល​មាន​ផ្ទៃពោះ។ ក្នុងអំឡុងពេល​ឆ្នាំ ២០០៨ មាន​សេចក្តីរាយការណ៍​ខ្វែងគំនិត​គ្នា​ជាច្រើន​ថា​តើ​ទទួលទាន​ស្រា​ដូចម្តេច​ ទើប​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។ អជ្ញាធរ​មួយចំនួន​មាន​អារម្មណ៍​ថា ក្នុងពេល​មាន​ផ្ទៃពោះ​ពួកគេ​គួរតែ​ចៀសវាង​អោយបាន​ពី​ការទទួល​ទាន​ស្រា។ សម្រាប់​ពេលបច្ចុប្បន្ន យើង​មិនបាន​ដឹងថា ការទទួល​ទាន​ស្រា​នៅ​យប់​នៃ​ការ​មាន​ផ្ទៃពោះ​អាច​ផ្តល់​ផល​អាក្រក់​ដល់​ទារក ​ឬក៏​អត់​ទេ។
•ស្រា​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​នៃ​ការ​ងាប់​លិង្គ។ មនុស្សក្មេងៗជាច្រើន​នាក់​មិនបាន​ជឿ​អំពី​រឿងនេះ​ទេ ព្រោះ​ពួកគេ​គិតថា​ស្រា​ធ្វើអោយមាន​អារម្មណ៍​ភេទ​កាន់តែខ្លាំង។ ប៉ុន្តែ​លោក​សេក​ស្ពៀ (Shakespeare) និយាយ​នៅក្នុង​ល្ខោន​ប្រទេស​ស្កូ​ត​ឡេ​ន (Scottish Play) ថា “វា​ធ្វើអោយ​កើនឡើង​ចំណង់​ផ្លូវភេទ​មែន ប៉ុន្តែ​វា​មិនអាច​យកមកប្រើ​ការបា​ន​ទេ។
•បុរស​ជាច្រើន​ដែល​ត្រូវបាន​ស្រា​ដឹកមុខ​ជាប់ នឹងធ្វើ​អោយក្លាយ​ទៅ​ជាម​នុស្ស​ប្រមឹក​នឹង​ស្រា ហើយ​ច្រើនតែ​មិន​ចាប់អារម្មណ៍​រឿង​ការរួម​ភេទ​ទៀត។
•យើង​មិនទាន់​ដឹង​នៅឡើយ​ថា ប្រសិនបើ​ទទួលទាន​ស្រា​ច្រើន​អាចធ្វើ​មាន​បញ្ហា​ផ្លូវភេទ​របស់​មនុស្ស​ស្រី​ ឬក៏​អត់​នោះទេ ប៉ុន្តែ​បើ​យោងតាម​មូលដ្ឋាន​វា​ពិតជា​ទំនង​ថា ករណី​មួយចំនួន​នៃ​ការថយចុះ​ចំណង់​ផ្លូវភេទ​កើតឡើង​ដោយសារ​ការផឹក​ស្រា​ ច្រើនពេក៕
អត្ថបទ​ត្រួតពិនិត្យ​ដោយ​វេជ្ជ.ងួន សេ​រ័ត្ន
យកអត្ថបទបន្តពី http://thmeythmey.com/

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in សុខភាព and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s