ដើរ​លេង​ពេល​យប់​ត្រូវ​រថយន្ត​បុក​​អូសជាង​១គីឡូ​ម៉ែត្រ


ជនរង់គ្រោះដែលស្លាប់

ជនរង់គ្រោះដែលស្លាប់

រាជ​ធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​បាន​ស្លាប់​បាត់​បង់​​ជីវិត នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត វេលា​ម៉ោង​១២ និង​៣០នាទីរំ​លង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២ មករា ឆ្នាំ​២០១២ ដោយ​រថយន្ត​ប្រភេទទំ​នើប​បុក​អូស​ចម្ងាយ​ជាង​១​គីឡូ​ម៉ែត្រ នៅ​ចំណុច​មុខ​ហាង​គុយទាវ​មួយ​ ​ផ្លូវ​លេខ​១៣៩ កែង​ផ្លូវ​លេខ​២១៧ (ហ្សាដឺ​ហ្គោល​)​ស្ថិត​ក្នុង​សង្កាត់​អូរឫស្សីទី២ ខណ្ឌ​៧មករា។ យុវជន​រង​គ្រោះ​ដោយ​សារ​រថយន្ត​បុក​​នេះ​ ឈ្មោះ​ឈុន ​សៀត អាយុ​២៩

ឆ្នាំ ​​ជា​ជាង​ទង ស្នាក់​នៅ​ផ្ទះ​លេខ​៨១ ផ្លូវ​១៣៤ សង្កាត់​មនោ​រម្យ ។

ហេតុ​ការ​ណ៍​នេះ​ត្រូវ​ឈ្មោះ​ថៃ រ៉ាវី ហៅញ៉ា​ភេទ​ប្រុស​ អាយុ​ជាង​២០​ឆ្នាំ ​​ជាអ្ន​ក​បើក​ម៉ូតូ​រួម​ដំណើរ​ជា​មួយ​ជន​រង​គ្រោះ​​​ឱ្យ​សមត្ថ​កិច្ច​ដឹង​ ថា មុនពេល​​កើត​ហេតុ​នៅ​វេលា​ម៉ោង​ខាង​លើ​ខ្លួន​(ញ៉ា)​បាន​ជិះ​ម៉ូត​ឌុប​ឈ្មោះ​ ឈុន សៀត មកពី​ដើរ​លេង​​ឆ្លង​ឆ្នាំ​នៅ​មាត់​ទន្លេ ។ លុះ​មក​ជិត​ដល់​ផ្ទះ​ស្រាប់​តែ​មាន​រថយន្ត​១គ្រឿង​ ធុន​ទំ​នើប​២​បាំ​ង​ដែល​ខ្លួន​បាន​ស្គាល់​ស្លាក​លេខ​ច្បាស់​អស់​ហើយ​ បើក​យ៉ាង​លឿន​មក​ពី​ក្រោយ​រួច​បុក​ម៉ូតូ​របស់​ខ្លួន​ពេញ​ទំ​ហឹង​បណ្តាល​ឱ្យ​ ​រូប​គេ​​ និង​ម៉ូតូ​ប៉ើង​ទៅ​ចិញ្ចើម​ផ្លូវ ។ ឈ្មោះ​ញ៉ា បាន​រៀប​រាប់​​ទៀត​ថា រូប​គេ​ត្រូវ​របួស​ពេញ​ខ្លួន ឯ​ម៉ូតូ​ក៏​ខ្ទេច​ខ្ទីដែរ ដោយ​ឡែក​មិត្ត​ភក្តិ​ឈ្មោះ​ឈុន សៀត​ ដែល​ជិះ​ខាង​ក្រោយ​បាន​ធ្លាក់​ចូល​ក្រោម​រថយន្ត​​ ហើយ​ត្រូវ​រថយន្ត​ ​កិន​ជាប់​អូស​ទៅ​ជា​មួយ​ទៀត​ផង។

សាក្សី​អ្នក​រត់​ម៉ូតូ​ឌុប​បាន​ឱ្យ​ដឹង​ដែរថា ​ពេល​រថយន្ត​ទំនើប​១​គ្រឿង​នោះ​បុក​ម៉ូតូ​រួច​អូស​ទាំង​មនុស្ស​ម្នាក់​ដែល​ ជាប់​នៅ​ខាង​ក្រោម ​រថយន្ត​បើក​​ទៅ​មុខ​យ៉ាង​លឿន​ផុត​បាន​​បន្តិច​បត់​ស្តាំ​កាត់​មុខ​ស្នាក់​ ការ​នគរ​បាល​ ប៉ុស្តិ៍​អូរឫស្សី​ទី២ ហើយ​បត់​ស្តាំ​ទៀត​សសៀ​រតាម​របង​វិទ្យាល័យ​បាក់​ទូក​ទៅ​កើត​វិញ ពេលទៅ​ដល់​មុខ​សាលា​សង្កាត់​អូរឫស្សីទី២​ ទើប​របូត​ជន​រង​គ្រោះ​ធ្លាក់​​ចោល​នៅ​ទី​នោះ ហើយ​រថយន្ត​ក៏​បើក​គេចខ្លួន​បាត់​ទៅ ។

សាក្សី​បាន​និយាយ​ទៀត​ថា ​ពេល​រថយន្តបុក​ម៉ូតូ​នាំទាំង​មនុស្ស​​អូស​ជាង​១គីឡូ​ម៉ែត្រ​ រហូត​ដល់​ស្លាប់ ​គេបាន​កត់​ស្លាក​លេខ​រថយន្ត និង​បាន​រាយការណ៍​ប្រាប់​សមត្ថ​កិច្ច​អស់​ហើយ ដូច្នេះ​គេ​សង្ឃឹម​ថា សមត្ថ​កិច្ច​មិន​ពិបាក​ក្នុង​ការ​ស្រាវ​ជ្រាវ​លើ​មធ្យោ​​បាយ​យាន​យន្ត​ ដែល​បង្ក​នោះ​ទេ ។

ដោយ​សារ​យប់​ថ្ងៃ​កើត​ហេតុ​នោះមាន​ករណី​​គ្រោះ​ថ្នាក់ ​ចរាចរណ៍​ផ្ទួនៗ រថយន្ត​សង្គ្រោះ​មាន​ការ​ជាប់​រវល់​ពេក​ទើប​អូស​បន្លាយ​ពេល​ទុក​ឱ្យ​ឈ្មោះ​ ឈុន សៀត ស្លាប់​ក្នុង​ថ្លុក​ឈាម​នៅ​ពេល​​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​សព​មាន​ការ​អះ​អាងពី​​​គ្រូ​ពេទ្យ​​​ថា ​បើ​ទោះ​ជា​នៅ​មាន​ជីវិត​ក៏​ពិបាក​​នឹង​សង្គ្រោះ​ដែរ ព្រោះ​ពេល​នេះ​ជន​រង​គ្រោះ​ដាច់​បាត់​លិង្គ​អស់​ហើយ ។ ក្រោយ​ពី​បាន​ដឹង​ថា​ ជន​រងគ្រោះ​ស្លាប់​បាត់​បង់​ជីវិត​សាច់​ញាតិ​ និង​ក្រុម​គ្រួសារ​បាន​ឯកភាព​គ្នា​នាំយក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ឯស្រុក​កំណើត​នៅ​ខេត្ត​ព្រៃ​វែង ។

សមត្ថកិច្ច​ជំនាញ​ចរាចរជើង​គោក​រាជ​ធា​នី​ភ្នំពេញ​ បាន​និង​កំពុង​​​ស្រាវ​ជ្រាវ​លើ​ករណី​នេះ​ ដើម្បី​ឈាន​ទៅ​រកការ​ឃាត់​ខ្លួន​ជនបង្ក​មក​ធ្វើការ​ដោះ​ស្រាយ​តាម​ផ្លូវ​ ច្បាប់ ​ហើយ​គេ​ជឿជាក់​ថា មិន​យូរ​ប៉ុន្មាន​​ព្រលឹង​យុវ​ជន​ដែល​បាន​ស្លាប់​ដោយ​ក្តី​រន្ធត់​នេះ​ពិត​ ជា​តាម​អន្ទង​ចិត្ត​ជន​បង្ក​ឱ្យ​មក​​ចូល​ខ្លួន​​ទទួល​ទោស​ជា​មិន​ខាន ៕

អត្ថបទរបស់ កោះសន្ដិភាព

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ពីណាពីណី and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s