ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក្នុងរាជធានីភ្នំពេញ


img080-132730804686380

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១២
សាលារាជធានីមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអស់លោក លោកស្រីប្រធានក្រុមហ៊ុន​ដែលបានដាក់ស្នើសុំវិនិយោគលើប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញឲ្យបានជ្រាបថា ឆ្លងការការសិក្សា និងពីភាក្សា​​គ្នាយ៉ាងល្អិតល្អន់ ដោយផ្អែកលើឯកសារជំនាញមួយចំនួន ដូចជាលទ្ធផលដំណាក់កាលទី២ របស់ក្រុមហ៊ុន Systra ស្ដីពីការសិក្សា​លទ្ធភាពនៃការបង្កើតបណ្ដាញដឹកជញ្ជូនសាធារណៈ និងខ្សែរថអាទិភាពក្នុងរាជធានីភ្នំពេញ និងលទ្ធផលនៃការ​សិក្សារបស់ជំនាញការជប៉ុន នៃគំរោងសិក្សាលើប្លង់មេការងារដឹកជញ្ជូនក្នុងរាជធានីភ្នំពេញរួចមក សាលារាជធានីភ្នំពេញ បានប្រជុំសម្រេចជ្រើស​រើសយកក្រុមហ៊ុនចំនួនពីរ ក្នុងចំណោមក្រុមហ៊ុនចំនួន ៤ គឺក្រុមហ៊ុន Global (Cambodia) Trade Development Co., Ltd និងក្រុមហ៊ុន ស៊ីធី ត្រេនស៍ ខេមបូឌា ដែលជាក្រុមហ៊ុនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសមត្ថភាពអាចរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅ​រាជធានីភ្នំពេញបាន។

សាលារាជធានីភ្នំពេញ នឹងបន្តធ្វើការសិក្សាលំអិត និងសហការជាមួយក្រុមហ៊ុនទាំងពីរ ដើម្បីឈានដល់ការ​រៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ (រថយន្តក្រុង) នៅក្នុងរាជធានីភ្នំពេញប្រកបដោយនិរន្តភាព។

2792012-134880388715979

ការបង្កើតមធ្យោបាយ ដឹកជញ្ជូនសាធារណៈនេះ ធ្វើឡើងបន្ទាប់ពីការសិក្សាជំហានដំបូង របស់ក្រុមជំនាញការបារាំង (ក្រុមហ៊ុន Systra) និងធ្វើបទបង្ហាញ ដោយលោក Antoine Chèvre និងលោកស្រី Aurélie Jehanno លើបរិបទនៃការសិក្សាស្រាវជ្រាវ​ ស្ថានភាពប្រជាជន នៅតំបន់ទីប្រជុំជន  ទម្រង់បែបបទប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធនៅទីប្រជុំជន និងជម្រើសនៃមធ្យោបាយដឹកជញ្ជូនសាធារណៈបង្ហាញថា តាមសន្ទស្សន៍របស់សក្តានុពល ប្រជាពលរដ្ឋអាចកើនឡើងពីជាង ២លាន ហើយនឹងអាចដល់៣លាននាក់ នៅក្នុងឆ្នាំ២០៣០ខាងមុខ ដែលជាសន្ទស្សន៍ក៏ខ្លាំងមួយគួរឱ្យកត់សម្គាល់។

យោងតាមគេហទំព័រ សាលារាជធានីភ្នំពេញចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២នេះបានឱ្យដឹងថា តាមរយៈការបង្ហាញពីភាគីបារាំងបានធ្វើសេចក្តីសន្និដ្ឋានជាបឋមថា រាជធានីភ្នំពេញស្ថិតនៅក្នុងចំណុចរបត់មួយដោយសារមានកំណើនប្រជាជន ការរីកដុះដាល នៃការបំលាស់ទី កំណើនសេដ្ឋកិច្ចមានភាពជឿនលឿន ទើបធ្វើឱ្យចរាចរក្នុងរាជធានីភ្នំពេញ មានភាពស្មុគស្មាញ ដែលជាកត្តាចាំបាច់ត្រូវតែមានប្រព័ន្ធដឹកជញ្ជូនរួមមួយ ឱ្យសមស្របតាមស្ថានភាពនាពេលបច្ចុប្បន្ន។

យោងតាមប្រភពដដែលបានបញ្ជាក់ថា ក្រុមការងារសិក្សាបានផ្តោតពីលទ្ធភាពនៃ ការដាក់ខ្សែរថអាទិភាពលើផ្លូវមួយចំនួនផងដែរ ដែលក្នុងនោះមានផ្លូវមុនីរ៉េត មុនីវង្ស សហព័ន្ធរុស្ស៊ី ផ្លូវជាតិលេខ ៥, ២, ១ និងម្តុំចោមចៅ ដែលជាចំណុចតភ្ជាប់ពីតំបន់ជាយក្រុងមកកណ្តាលទីក្រុង។

ទោះបីជាយ៉ាងនេះក្តី ការអភិវឌ្ឍរបស់រាជធានីភ្នំពេញ បាននឹងកំពុងតែទៅមុខជាបណ្តើរៗ ស្របតាមប្លង់គោលអភិវឌ្ឍន៍របស់រាជធានី ដូចនេះ ចំពោះការដាក់ឱ្យមានខ្សែរថអាទិភាពនោះ ក្រុមការងារសិក្សា បានប្រមើរមើលលើតែផ្លូវណា ដែលមានរចនាសម្ព័ន្ធស្រាប់ប៉ុណ្ណោះ។ ទន្ទឹមនេះដើម្បីបង្កើតឱ្យមានខ្សែរថអាទិភាព ក៏ចាំបាច់ត្រូវឱ្យមាន ប្រព័ន្ធដឹកជញ្ជូនរួមមួយតាមរយៈរថយន្តក្រុង ដើម្បីសម្រួលដល់អ្នកធ្វើដំណើរមួយចំនួនមកពីបណ្តាខេត្ត និងជាយក្រុងផងដែរ។

ជាមួយគ្នានេះ ក្រុមការងារសិក្សា ក៏បានបង្ហាញពីប្រភេទគំរូ រថភ្លើងដើរដោយប្រព័ន្ធ អគ្គិសនីដែលកំពុងប្រើប្រាស់នៅតាមបណ្តាទីក្រុងនានាលើពិភពលោក ហើយលទ្ធភាពខ្ពស់ និងជាមធ្យោបាយដឹកជញ្ជូនមានលក្ខណៈទ្រង់ទ្រាយធំ អាចផ្ទុកអ្នកដំណើរ រហូតដល់ ៦ម៉ឺននាក់ ក្នុងពេលដ៏ឆាប់បំផុត និងតាមទិសដៅផ្សេងៗគ្នា។

1step-14022012-5-132927560787816

ប្រភេទរថយន្តដែលនឹងត្រូវដឹកអ្នកដំណើរ

ប្រភេទរថយន្តដែលនឹងត្រូវដឹកអ្នកដំណើរ

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ដំណឹងពិសេស and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s