ភ្នំពេញល្មមកែប្រែហើយ


មើលមើល តើខុសស្អីខ្លះ?

មើលមើល តើខុសស្អីខ្លះ?

រាជធានី​​ភ្នំពេញ ​នៃ​ប្រទេស​កម្ពុជា ​ត្រូវ​បាន​ដាក់​ក្នុង​លំដាប់​​ថ្នាក់​ទី​​១៩៤ ក្នុង​​ចំណោម​ទីក្រុង​​​ចំនួ​ន​២២១ ទាប​ជាង​ប្រទេស​ភូមា ​និង​ប្រទេស​ជា​សមាជិក​​អាស៊ាន​​ដទៃ​ទៀត​ បើ​​ប្រៀប​​​ធៀប​លើ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ទី​ក្រុង​

ការ​​ស្ទង់​​មតិ​​របស់​​ម៊ែក​សឺ ​(Mercer) ដែល​​សិក្សា​​លើ​ទីក្រុង​​ចំនួន​​២២១ ក្នុង​​ពិភព​​លោក ​បង្ហាញ​​​ថា​ ហេដ្ឋា​​រចនា​​សម្ព័ន្ធ​​ទីក្រុង​​ប្រទេស​​កម្ពុជា ​ស្ថិត​​​ក្នុង​​លំដាប់​​ថ្នាក់​លេខ​​១៩៤​ អាក្រក់​​​ជាង​ទីក្រុង​​រ៉ង់​ហ្គូន ​ប្រទេស​ភូមា ​ដែល​​ត្រូវ​​បាន​​ដាក់​​ក្នុង​​​លំដាប់​​​លេខ​​១៨០។ ​ការ​ស្ទង់​មតិឲ្យ​​ដឹង​បន្ថែម​​ថា ​ហេដ្ឋា​រចនា​សម្ព័ន្ធរាជ​ធានី​ភ្នំពេញ ​ស្ថិត​នៅ​ក្រោម​​ប្រទេស​​ទាំង​​​អស់​​​ជា​​​សមា​ជិក​​​អាស៊ាន។

​ការ​ស្ទង់ម​តិ​បង្ហាញ​ថា ​សឹង្ហបូរី ត្រូវ​បានចា​ត់​ថ្នា​ក់​ជា​​ទីក្រុង​​ដែ​លមា​នហេ​ដ្ឋារច​នាស​ម្ព័ន្ធ​ល្អ​ បំផុត ផ្ទុយ​ទៅ​វិ​ញ​ទីក្រុង​​ដាកា ប្រទេស​បង់​​ក្លា​ដែស ត្រូវ​បាន​ចាត់​ទុក​ជា​ទី​​ក្រុង​ដែល​​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​​អាក្រក់​ បំផុត​​នៅ​អាស៊ី ​ដែល​​ស្ថិត​ក្នុង​លំដាប់​​ថ្នាក់​​លេខ​​​២០៥។ ទីក្រុង​ Port-au-Prince នៅ​ប្រទេស​ហៃទី (Haiti) ត្រូវ​បាន​រក​ឃើញ ​ស្ថិត​ក្នុង​លំដាប់​ថ្នា​ក់​អាក្រក់​​​បំផុត​​​នៅ​​ក្នុង​​ពិភព​លោក​។

ការ​​ស្ទង់​មតិ ​ធ្វើឡើ​ងតា​មរ​យៈ​កា​រវាយ​តម្លៃ​លើ​​ល​ក្ខណៈ​មួ​យចំ​​នួន​រ​បស់​ទី​ក្រុង ដូច​ជា​ ​ការ​​​ស្ទះ​​​ចរា​​ចរណ៍ កា​រ​បើក​ឲ្យ​​មាន​​ជើង​ហោះ​​​ហើរ​​ក្នុ​ង​ស្រុ​ក​  ​គុណ​ភាព​នៃ​សេវា​កម្មដឹក​អ្នក​​ដំណើរ​​សាធារណៈ ​និង​​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​ទឹក​ក្នុង​ទីក្រុង។​

Mercer មាន​​សុទិដ្ឋិ​និយម​ថា ​ទីក្រុង​​នៃប្រទេស​ជា​​សមាជិ​ក​អាស៊ាន​​មួយ​​ចំនួន​ទៀត នឹង​បន្ត​​​ការ​​​អភិវឌ្ឍ​​ហេដ្ឋា​​រចនា​សម្ព័ន្ធ តាម​រយៈ​​​ការ​​វិយោគ​​បរទេស។​

រាជ​ធានីភ្នំពេញ រងកា​ររិះគន់​ថា​ ចរាចរណ៍ ស្ថិ​តក្នុង​លក្ខណៈ​​​​អាក្រក់​ ដោយ​​ការ​​កក​​ស្ទះ​​ចរាចរណ៍​​ជា​ប្រចាំ ​ដំណើរ​​ការ​​ជើង​​ហោះ​ហើ​រ​​ក្នុ​ងស្រុក​ មាន​តិច​​តួច​​បំផុត​ ហើយ​​សេវា​​​​​កម្ម​​​ដឹក​​អ្នក​​ដំណើរ​​សាធារណៈ​​នៅក្នុង​ទី​ក្រុង​ មិនទាន់​មាន​នៅឡើយ​ទេ៕

អត្ថបទ៖ VOD

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ពីណាពីណី and tagged . Bookmark the permalink.

4 Responses to ភ្នំពេញល្មមកែប្រែហើយ

  1. ស្រុកស្រែ និយាយថា៖

    ចុះហេតុម៉េច​បាន​ជា​ទីក្រុង​ភ្នំពេញ​យើង​ កាល​ពីពីរបី​ឆ្នាំ​មុន​នេះ ទទួល​បាន​ពាន​រង្វាន់​​ជា​ទី​ក្រុង​ស្អាត​បំផុត​ក្នុង​ពិភពលោក?…😀

    • Nataro និយាយថា៖

      មិនមែនចឹងទេស្រុកស្រែ ដែលទទួល​បាន​ពាន​រង្វាន់នោះ គឺជាឆ្នេរសមុទ្រកម្ពុជាទេតើ មិនមែនទីក្រុងទេ។

      • ស្រុកស្រែ និយាយថា៖

        អត់ទេ… តាម​ខ្ញុំ​ចាំ លោកចៅហ្វាយក្រុង កែវ ជុតិមា បាន​ទៅ​ទទួល​ពាន​រង្វាន់​​ចំណាត់​ថ្នាក់​ទីក្រុង​ស្អាត (ក្រុងភ្នំពេញ​យើង​​​នេះ) នៅ​ចក្រភព​អង់គ្លេស កាល​ពី​ពីរ​បី​ឆ្នាំ​មុន​នេះ…

        • Nataro និយាយថា៖

          ទីក្រុងស្អាត? បរិស្ថានក្នុងក្រុងមិនសូវមានដើមឈើ សំរាមតាផ្សារនានា ទឹកលិចផ្លូវពេលមានភ្លៀវតិចតួច នៅមានច្រើនទៀត។

          ទីក្រុងស្អាតផនគាត់ហ្នឹង ប្រហែលជាចង់អួតពីសួនច្បារ ការតាំងលម្អរភ្លើង ផ្លូវកៅស៊ូ មានស្ពានអាកាស តែសួរគាត់សិន សួចច្បារមានអាចម៌ឆ្កែទេ ភ្លើងព្រឹមៗទុកតែឲ្យគូរសង្សារថើបគ្នាទេ? ប្រហែលជាគាត់មិនដឹងថា ភ្នំពេញពេលនេះ បរិស្ថានមើលពីលើមក សុទ្ធតែផ្សែងម៉ូតូ ឡាន (ឧស្ម័នកាបូនិច និងអាស៊ូត) ធូលីក៏ច្រើន ចរាចរណ៍គ្មានសណ្ដាប់ធ្នាប់..ពាន​រង្វាន់​​ចំណាត់​ថ្នាក់គាត់ហ្នឹង បានតែយកមកសំពង​កេសាគាត់តើ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s