ថ្នាំ​ត្រៀម​សម្រាប់តែ​យុវជន​សម្ដេច​តេ​ជោ​ប៉ុណ្ណោះ​មែនទេ?


ពស់ចឹកក្មេងប្រុស

ពស់ចឹកក្មេងប្រុស

បន្ទាយមានជ័យ ​៖​ ក្មេង​ប្រុស​ម្នាក់​ត្រូវ​ពស់វែកក្របី​ចឹក​បាន​ស្លាប់​នៅ​តាម​ផ្លូវជាតិ​លេខ ​៥៦​បន្ទាប់ពី​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក​មិន​ព្រម​ព្យាបាល ដោយ​ថា​គ្មាន​ថ្នាំ រួច​បញ្ជូន​បន្ត​ទៅ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី កាលពី​យប់​ថ្ងៃ​ទី ២៩ វិច្ឆិកា ២០១២​។ ថ្នាំ​សម្រាប់​ព្យាបាល​ពិស​ពស់​ចឹក​និង​សត្វ​ពិស​ផ្សេងៗ​ទៀត​មាន​ក្នុង​ ត្រៀម​បម្រុង​សម្រាប់​ព្យាបាល សង្គ្រោះ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ចុះ​វាស់វែង​ដីធ្លី​គោលដៅ​ខេត្ត​បន្ទាយមានជ័យ​ប៉ុណ្ណោះ។
 
​ ​ក្មេង​ប្រុស​រងគ្រោះ​មាន​ឈ្មោះ សាមឿន តូ​ត អាយុ​៨​ឆ្នាំ ​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ នៅ​ភូមិ​ក្បាល​ទន្សោង​ឃុំ​បន្ទាយ​ឆ្មារ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។​ ​លោក​ឃុយ សាមឿន អាយុ​២៨​ឆ្នាំ ជា​ឪពុក​របស់​ក្មេង​ប្រុស​រង​គ្រោះ​ប្រាប់​សារ​ព័ត៌​មាន​ថ្ងៃ​ទី ៣០ វិច្ឆិកា​ថា​:កូន​ប្រុស​គាត់ ​បាន​លេង​ជាមួយ​ក្មេង​ទៀត​ក្នុង​បរិវេណ​ដី​ផ្ទះ​នៅ​ភូមិ​ក្បាល​ទន្សោង ​ហើយ​ត្រូវ​ពស់វែកក្របី​ចឹក​ចំ​ជើង​ឆ្វេង​ បណ្ដាល​អោយ​ស្រែក​ទ្រ​ហ៊ោ​យំ​ខ្លាំងៗ​និង​ដេក​ដួល​លើ​ដី នៅ​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី ២៩ វិច្ឆិកា ២០១២ ។
 
​ ​​គាត់​និយា​យ​ថា​៖ ភ្លាមៗ​នោះ​ខ្លួន​និង​ប្រ​ពន្ធ​ឈ្មោះ តឹក ចាន់ទី ដឹង​ពី​គ្រោះថ្នាក់​នៃ​ពស់​ពិស​វែក​ក្របី​ចឹក​ក៏​ប្រ​ញាប់​នាំ​កូន​ទៅ​ មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក ។​​ពេល​ទៅ​ដល់​គ្រូពេទ្យ​ប្រចាំ​វេន​ពេល​យប់​ម្នាក់​បាន​ស្នើ​សុំ​ពី​ឪ​ពុក​ ម្ដាយ​អ្នក​ជំ​ងឺ​អោយ​បញ្ជូន​កុមារា​រងគ្រោះ​បន្ត​នោះ​ទៅ​សង្គ្រោះ​ព្យាបាល​ ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​មិត្ត​ភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​ដែល​ មាន ​ចម្ងាយ​ជា​៦០​គ​.​ម តាម​ការដ្ឋាន​ផ្លូវជាតិ​លេខ​៥៦ ពី ព្រោះ​នៅ​មន្ទីរពេទ្យ​នេះ​មាន​ថ្នាំ​ព្យាបាល​ពិស​ពស់​ចឹក​ដែរ​តែ​មិន​ គ្រប់គ្រាន់​។​ថ្នាំ​មាន​សម្រាប់​ត្រៀម​បម្រុង​ទុក​ព្យាបាល​សង្គ្រោះ​ពិស​ ពស់​ចឹក​លើ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​ ហ៊ុនសែន ចុះ​វាស់វែង​ដីធ្លី​ក្នុង​ស្រុក​ថ្ម​ពួក​ប៉ុ​ណ្ណោះ ។
 
​ ​​ឪពុកម្ដាយ​ក្មេង​ប្រុស​ទោះបី​មានការ​លើកដៃ​សំពះ​អង្វរ​ក​ឲ្យ​ពេទ្យ​នោះ​ ជួយ​កូនប្រុស​របស់​ពួកគេ​យ៉ាងណា ក៏​ពេទ្យ​នៅតែ​ឆ្លើយ​ថា ពុំ​មាន​ថ្នាំ​ព្យាបាល​ពិស​ពស់​ដដែល ។
 
​ ​​ស្ត្រី តឹក ចាន់ទី ជា​ម្ដាយ​ក្មេង​ប្រុស​រងគ្រោះ​ប្រាប់​សារព័ត៌មាន ក្នុង​សំឡេង​អួល​ដើម​ក​​ថា​: “​ខ្ញុំ​អង្វរ​ពេទ្យ​ជួយ​កូន​ខ្ញុំ​ផង​។ ពេទ្យ​ថា​ថ្នាំ​មាន (​ថ្នាំ​ព្យាបាល​ពិស​ពស់​) តែ​មិន​ហ៊ាន​យក​មក​ចាក់​ទេ ខ្លាច​ខុសច្បាប់​ព្រោះ​ទុក​សម្រាប់​តែ​និស្សិត​(​យុវជន​ស្ម័គ្រចិត្ត​សម្ដេច ​តេ​ជោ​ហ៊ុន​សែន​) ។ ខ្ញុំ​និង​ឪ​វា​អង្វរ​ថា ថ្នាំ​នោះ​ទោះជា​មានតម្លៃ​ប៉ុន្មាន​ក៏​ខ្លួន​រ៉ាប់​ចាយ​លុយ​អោយ​ដែរ​ឲ្យ​តែ​ ជួយសង្គ្រោះ​ជីវិត​កូន​បានតែ​ពេទ្យ​មិន​ហ៊ាន​យក​ថ្នាំ​ទាំងនោះ​យក​មក​ចាក់​ ឲ្យ​ទេ​ទុក​សម្រាប់​តែ​និស្សិត​” ។ ​​​ក្មេង​ប្រុស សាមឿន តូត ដែល​ពិស​ពស់​បាន​ចូល​ជ្រាប​ពេញ​សរសៃឈាម​និង​យឺតយ៉ាវ​មិនបាន​ទទួល​ការ​ព្យា​ បាល​ហើយ​ត្រូវ​ធ្វើដំ​ណើរ ​តាម​ឡាន​ឈ្នួល​តម្លៃ ​៤០.០០០ រៀល ក៏​ត្រូវ​ស្លាប់​។ វា​ជា​កូនប្រុស​ទី​១ របស់​គ្រួសារ​កសិករ​នេះ ។​
 
​ ​ដោយ​មិន​ដឹ​ងថា បុរស​ស្ត្រី​នេះ បាន​ដឹក​កូន​ដល់​ពេទ្យ​បង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី ទើប​ជួប​ពេទ្យៗ​ប្រាប់​ថា ក្មេង​នេះ​ស្លាប់​បាត់​តាំងពី​យូរ​បន្តិច​ហើយ​។ បុរស​ប្ដី​ ប្រពន្ធ​បាន​ជួល​ឡាន​ដដែល​នោះ ដឹក​ពួក​​ខ្លួន​និង​សព​កូនប្រុស​ជាទី​ស្រឡាញ់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ តម្លៃ ៧០០.០០០ រៀល ។
 
​ ​​ឪពុកម្ដាយ​និង​អ្នកភូមិ​សោកស្ដាយ​នូវ​ការ​ស្លាប់​របស់​កុមារ​នេះ​ណាស់ ហើយ​និយាយ​ថា បើ​ពេទ្យ​ព្រម​យក​តែ​ថ្នាំ​ព្យាបាល​ពិស​ពស់ ត្រៀម​បម្រុង​សម្រាប់​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​ ហ៊ុនសែន តែ​ម្នាក់​សិន​យក​មក​ចាក់​ក៏​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​នោះ​បាន​ដែរ​។​ ថ្នាំ​ត្រៀម​សម្រាប់​យុវជន​សម្ដេច​តេ​ជោ​នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​ជាង​៧០​ នាក់​ឯណោះ ។
 
​ ​ពួកគេ​នាំគ្នា​ថា​អោយ​ប្រយ័ត្ន​ខ្លួនឯង​ចំពោះ​សុវត្ថិភាព​ខ្លួន​និង​កូនចៅ​ ពី​ពស់​ឬ​សត្វ​មាន​ពិស​ចឹក ទេច ខាំ និង​គ្រោះ​ថ្នាក់​ពី​មូលហេតុ​ផ្សេងៗ​ទៀតហើយ​បើ​មាន​លិទ្ធ​ភាព​អាច​គួរ​រត់​ រក​សេវា​សុខភាព​ឯកជន​ល្អ​ជាង ចៀស​ជាង​សេវា​ពេទ្យ​សាធារណៈ​ព្រោះ​ពេទ្យ​រដ្ឋ​នៅ​ខេត្ត​នេះ ស្ពឹក​ស្រពន់​ណាស់ ។
 
​ ​​លោក គឹម សំអុល ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក​ប្រាប់​សារព័ត៌មាន​ថា​: តាមពិត​អាការៈ ក្មេង​ប្រុស​រង​គ្រោះ ដែល​ពស់វែកក្របី​ចឹក​នោះ ធ្ងន់ធ្ងរ​ណាស់​ហើយ​គឺ​ប្រកាច់​និង​ក្អួត ចង្អោរ​ជា​ខ្លាំង​ផង​។ មន្ទីរពេទ្យ​ពុំ​មាន​ថ្នាំ​ចាក់​សង្គ្រោះ​ពិស​ពស់​គ្រប់​​ទេ បើ​ចាក់​សង្គ្រោះ​ព្យាបាល​ក៏​មិន​ជា​ដែរ ទើប​ខ្លាច​ក្មេង​នេះ​ស្លាប់​ក្នុង​ពេទ្យ​នេះ ទើប​នាំ អោយ​ឪពុកម្ដាយ​ក្មេង​នោះ​ខឹង​ពេទ្យ ទើប​អោយ​បញ្ជូន​បន្ត​ទៅ​ពេទ្យ​ខេត្ត ។
 
​ ​លោក គឹម សំអុល និយាយ​បន្ត​ថា​: ថ្នាំ ចាក់​ព្យាបាល​ពិស​សត្វ​​ក្នុង​ពេទ្យ មាន​ទុក​បម្រុង​សម្រាប់​តែ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​ហ៊ុនសែន ប៉ុណ្ណោះ គឺ ទុក​មិន​សម្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទេ ៕
អត្ថបទ៖ http://www.ksmc-news.com/

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារា, ក្មេងប្រស, ខ្ញុំចង់ដឹង and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s