ចូល​ឆ្មក់​ផ្ទះ​អ៊ីន​ធើណឺត​បង្កប់​ហ្គេម ​ពីរ​កន្លែងឃាត់​បានក្មេង៣៩នាក់


vp-game

ភ្នំពេញ៖ ​កម្លាំង​នគរ​បាល​ ខណ្ឌ ពោធិ៍​ សែន ជ័យ ​បាន​ឆ្មក់​ចូល​ បង្ក្រាប​ផ្ទះ​បើក ​អ៊ីនធឺណិត ​ចំនួន​ ពីរ​កន្លែង​បង្កប់​ ល្បែង​ហ្គេម​ ឃាត់​មនុស្ស​ បាន ​៣៩នាក់​ម៉ូតូ​១​០គ្រឿង​ កង់​ ២២គ្រឿង​ ហើយ​បញ្ជូន​យក​ទៅ សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ណែ​នាំ​អប់រំ និ​ង​ឲ្យ​អាណាព្យាបាល​ មក​ធានា ​យក​ទៅ​វិញ​ ធ្វើ​ការ​អប់រំ ឲ្យ​បាន​ល្អ ។

ការ​ចុះ​ទៅ​បង្ក្រាប​ហាង​ អ៊ីនធឺណិត ​នេះ​បាន​ធ្វើ​ឡើង ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី ​លោក​ ស៊ីវ ​សុខ ព្រះ​រាជ​អាជ្ញា​រង ​សាលា​ដំបូង​រាជធានី​ ភ្នំពេញ​ និង​លោក ​ប៊ន ​សំអាត​ អធិការ​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ លោក ​ចាប ចាន់​ថា ​អធិការរង​ ​កាល​ពី​វេ​លា​ម៉ោង​ ៩​និ​ង​៤០​នាទី ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១២ ​ស្ថិត​នៅ​ក្នុង​លំ​នៅ​ដ្ឋាន ​ទី១​ ផ្ទះ​ យី​ហោ​ស្កាយ​ឡាយ​ អ៊ីនធឺណិត ​និងទី២ យី​ហោ​អ៊ីនធឺណិត​ ក្លឹប២​ នៅ​ក្នុង​ភូមិ ​ថ្នល់បំបែក​ សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ។

​មន្ត្រី​នគរបាល ដែល​ចុះ​ទៅ​ដល់​កន្លែង​នោះ​ បាន​​ឲ្យ​ដឹង​ថា​ ផ្ទះ​ អ៊ីនធឺណិត​ ទាំង​ពីរ​កន្លែង ​ដែល​បង្ក្រាប​នេះ ទី​១ម្ចាស់​មាន​ ឈ្មោះ​ ឃួន​ សារុំ ​ភេទ​ប្រុស​អាយុ​ប្រហែល​ជា ៦០ឆ្នាំ​ ជា​ម្ចាស់​ហ្គេម​ ​យី​ហោស្កាយឡាយ ​អ៊ីនធឺណិត​ រស់​នៅ​ផ្ទះ​បើក​ បង្ក្រាប​បាន​មនុស្ស​ ​១០នាក់ ​ម៉ូតូ ៥គ្រឿង​ កង់​៥គ្រឿង​ ដែល​មាន​ទូរ​ហ្គេម​ចំនួន ​២៨ទូរ​ និង​ផ្ទះ​ទី​២​ម្ចាស់ ​ឈ្មោះ​ នីល ​បូរី​ ភេទ​ប្រុស​ អាយុ ​៣២ឆ្នាំ​ ជា​ម្ចាស់​ហ្គេម​យីហោ អ៊ីនធឺណិត ​ក្លឹប​២ ​រស់​នៅ​ក្នុង​ផ្ទះ​កើត​ហេតុ​ ឃាត់​បាន​ក្មេង​ ញៀនហ្គេម២៩នាក់ ម៉ូតូ៥គ្រឿង កង់១៧គ្រឿង ហើយទូរហ្គេមចំនួន២២ទូរ ។

លោក​ ប៊ន​ សំអាត​ អធិការ​នគរបាល ​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ ដោយសារ​តែ​មាន​ការ​ណែ​នាំ​ពី​ លោក​ស្នង​ការ​​នគរ​បាល ​រាជ​ធានី​ ក៏​ដូច​ជា​លោក​​អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ ពោធិ៍​សែន ជ័យ​ ត្រូវ​តែ​លប់​បំបាត់​ ឲ្យ​បាន​ល្បែ​ស៊ី​សង​ជា​ពិសេស​ល្បែង​ហ្គេម ​ដែល​ពង្វក់​ក្មេងៗ​ ជា​សិស្សានុសិស្ស​ ឲ្យ​ភ្លេច​ការ​រៀន​សូត្រ​ និង​ដោយ​សារ​តែ​សហ​ការ​ពី ​អាណាព្យាបាល​របស់​ សិស្សានុសិស្ស ​មួយ​ចំនួន​ផង​ដែរ​ ដែល​កូនៗ​របស់​ពួក​គាត់​ចេះ​គេច ​សាលា​ មិន​រៀន​សូត្រ​ ដោយ​គិត​តែ​ពី​លេង​ហ្គេម​ ទើប​លោក​ចាត់​ ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ របស់​លោក​ចុះ​ឃ្លាំ ​មើល​នៅ​តាម​ទី​តាំង ​ដែល​មាន​បើក ​អ៊ីនធឺណិត មួយ ចំនួន​ ​នៅ​ក្នុង​មូល​ដ្ឋាន ​លុះ​ដល់​ទទួល ព័ត៌មាន​ច្បាស់ ​ក៏​ទើប​ឈាន​បង្ក្រាប​តែ​ម្តង​ទៅ ។

ភាគច្រើនសុទ្ធតែក្មេងប្រុសញៀនហ្គេម

ភាគច្រើនសុទ្ធតែក្មេងប្រុសញៀនហ្គេម

​លោក​បាន​បន្ត​ទៀត​ថា  នេះ​ដើម្បី​ជួយ​កាត់​បន្ថយ​ក្តី ​កង្វល់​របស់​ ឪពុកម្ដាយ​ក្មេងៗ​ ដែល​គេច​សាលា​ទៅ​លេង​ល្បែង​ ហ្គេម ​ធ្វើ​ឲ្យ​ពួក​គេ ​ភ្លេច​ការ ​រៀន​សូត្រ​ ហើយ​ម្យ៉ាង​វិញ​ទៀត ដើម្បី​ឲ្យ​ក្មេងៗ​ទាំង​នោះ​រៀង​ចាល​ផង​ដែរ។ ​ហើយ​ក៏ ​ដើម្បី ​ពង្រឹង​នៅ​ក្នុង​មូល​ដ្ឋាន​ របស់​កុំ​ឲ្យ​មាន​ល្បែង​ស៊ី​សង​ និង​ដើម្បី​អនុវត្តន៍​ នូវ​គោល​នយោបាយ ​ភូមិ​ ឃុំ ​មា​ន​សុវត្ថិភាព។

លោក​បា​ន​បន្ត​ទៀត​ថា ​ចំពោះ​ក្មេងៗ ​ដែល​ជា​សិស្សានុសិស្ស ​ទាំង​អស់​នោះ​ ត្រូវ​បា​ន​ឲ្យ​ អាណា​ព្យាបាល​របស់​គេ​ ធានា​យក​ទៅ​ផ្ទះ​វិញ ​ដើម្បី​ធ្វើ​ការ​អប់រំ ​ហើយ​កង់ ​និង​ម៉ូតូ​ក៏​ឲ្យ ​ធានា​យក​ទៅ​ដែរ​ ប៉ុន្តែ​ទូរ​ហ្គេម​ ត្រូវ​ចាក់​សោ​បិទ​ទុ​ក​សិន​ចំណែក​ឯ​ម្ចាស់ ហ្គេម ​នៅ​លើ​ការ​ សម្រេច​របស់​លោក​ព្រះ​រាជ​អាជ្ញា ​ជា​អ្នក​សម្រេច​ថា ​តើ​ត្រូវ​ធ្វើ​ការ​អប់រំ ​និង​ពិន័យ​ជា​ប្រាក់​ ឬ​មួយ​ក៏​ បញ្ជូន​ ទៅ​កាន់​តុលា​ការ​នោះ​ទេ។

បច្ចុប្បន្ន​ម្ចាស់​ហ្គេម​ កំពុង​តែ​ធ្វើ​ការ​សាក​សួរ ​នៅ​អ​ធិការ​ដ្ឋាន ​នគរ​បាល​ ខណ្ឌ ​ពោធិ៍​សែន​ជ័យ​ ចំណែក​ឯ​ក្មេងៗ​ ត្រូវ​ឪពុក​ម្តាយ​ ធានា​វិលត្រឡប់ ទៅ​កាន់​លំនៅ​ដ្ឋាន ​ដើម្បី​ធ្វើ​ការ​ណែនាំ ​និង​អប់រំ ដើម្បី​ ឲ្យ​ក្លាយ​ជា​កូន​ល្អ ​និង​មិត្ត​ល្អ៕

អត្ថបទរបស់ដើមអម្ពិល

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], កុមារា and tagged , , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s