ហែកកេរ្តិ៍ខ្លួនឯង៖ ចូលរួមកម្មវិធីយុវតារាលើកទី១


ទោះជាវាបានកើតឡើងយូរហើយក្ដី ក៏ខ្ញុំចាំមិនភ្លេចដែរថា ជាព្រឹត្តិការណ៍មិនដែលប្រទះមួយ។😦
កម្មវិធីនេះធ្វើឡើងនៅក្នុងសណ្ឋាគារកុងទីណង់តាល់ តាមពិតកម្មវិធីនេះ ខ្ញុំគ្មានចង់ទៅស្អីបន្តិចទេ តែដោយសារសំបុត្រ១សន្លឹក តំលៃដល់ទៅ១០០ដុល្លារឯណោះ ដូច្នេះដើម្បីកុំឲ្យខាតនោះ ក៏ទ្រាំទៅនឹងគេដែរទៅ ។ ក្រោយពីងូតទឹកស្លៀកពាក់ស្អាតបាទ ក៏ចេញដំណើរទៅដល់​សណ្ឋាគារកុងទីណង់តាល់ ។នៅកន្លែងនោះភ្លើងចែងចាំងពីខាងក្រៅ ហើយពេលចូលទៅដល់ក្នុង ឃើញមានគេប្រគុំតន្ត្រីជនជាតិបរទេស ហើយមានអាហារប៊ូសហ្វេ (buffet food) ព្រមទាំងកន្លែងតុអង្គុយ ក្រោយពេលរើសអាហារមកញ៉ាំ។ ពេលចូលដំបូង ខ្ញុំស្មានតែមានយុវជន​និង​យុវនារីច្រើនកុះករ ដឹងអី មានសុទ្ធតែជនបរទេស ជាពិសេស ជនជាតិអ៊ឺរ៉ុប ដែលជាភ្លៀវ រកតែខ្មែរម្នាក់និយាយគ្នាលេងមិនបានផង  (នោះជាពេលត្រូវធ្វើខ្លួនដូចជាគល់ឈើ) អាចបានត្រឹមនិយាយធម្មតាជាមួយជនជាតិគេបន្តិចបន្តួច ត្រឹមសួរស្ដីបាទចាស៎ អូច្រឡំ អត់មានចាស៎ទេបាទ😆 ។ ពិតជាមិននឹកស្មានថា មានឯកឧត្តម កែបជុតិមា និងឯកឧត្ដមឯទៀតមកកម្មវិធីនេះសោះ ព្រោះតែហួសចិត្តពេក ដោយសារតែខ្ញុំជាមនុស្សតូចតាច ហើយជាមនុស្សតែម្នាក់គត់ដែលមានឋានៈតូចតាច​បានចូលរួមកម្មវិធីនោះ។ មួយម៉ោងក្រោយមក ឃើញសភាពការណ៍មិនស្រួល ព្រោះពោរពេញទៅដោយឯកឧត្ដម និងលោកជំទាវ ក្នុងកម្មវិធីនោះ ឯជនជាតិបរទេសទៀតសោតសុទ្ធតែជាទូត និងជនបរទេសដែលជាភ្លៀវបរទេសផងដែរ។   កាន់តែមិនស្រួលមែនទែនហើយ មួយសន្ទុះក្រោយមក ខ្ញុំក៏ដើរគើមៗរកច្រកចេញតែម្ដង។
នោះហើយជាកម្មវិធីយុវតារារៃអង្គាស់ប្រាក់ មុនកម្ម​​​វិធី​​យុវតារា​​​នាឆ្នាំ​២០០៧របស់ស្ថានីយ​​ទូរទស្សន៍​​​បាយ័ននោះឯង។

សំណាងហើយដែលមិនភ័យបែកញើសជោកក្នុងកម្មវិធីនោះ  សំណាងមួយទៀត ដែលមិនទៅថតរូបទុកជាអនុស្សាវរីយ៍នោះ ព្រោះ អ្នកដែលបានថតរូបនោះ សុទ្ធតែមានឈ្មោះក្នុងកម្មវិធីនេះទាំងអស់។

មិនដឹងជានរណាគិតថាខ្ញុំនេះល្ងង់រឺធ្វើល្ងង់ដែលមានឱកាសបានជួបឯកឧត្ដមហើយ បែរជាមិនចង់ទៅជួបទៅវិញ។:mrgreen:

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ត្រដាងការពិត, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s