នេះជាការសំរេចចិត្ត សំរាប់ខ្ញុំ ព្រោះមើលទៅដូចជាជ្រុលពេកហើយ ដែលចូលគេងយប់ជ្រៅជួនកាលដល់ម៉ោង២ ទើបងុយគេង តែពេលនេះ សុំផឹកទឹកដោះគោសិនហើយ ព្រោះមើលទៅមុខខ្លួនឯងចាស់បំផុតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។ វាមិនមែនជាអាយុកាលដែលត្រូវចូលវ័យចាស់ឯណា ហេតុអ្វីក៏មើលទៅដូចអ្នកអាយុជាង៣០ឆ្នាំនោះ? មិនថាអីចឹងហី?
ខ្ញុំចំនាយពេលរបស់ខ្ញុំច្រើនពេក រហូតដល់មិនអាចមានពេលផ្ទាល់ខ្លួនសំរាប់ខ្លួនឯងខ្លះ។ ដោយពេលនេះ ត្រូវមកចំនាយពេលសំរាប់ខ្លួនឯង ក៏ដូចជាធ្វើអ្វីដែលមានប្រយោជន៍សំរាប់ឆ្នាំទៅមុខទៀត ប៉ុន្តែឆន្ទះរបស់ខ្ញុំ នៅតែមិនបោះបង់ចោលដដែល។
ខ្ញុំត្រូវដើរឲ្យទាន់សម័យកាលនឹងគេខ្លះ ទើបមិនត្រូវគេហៅថាជាជនសម្រែ។ មួយវិញទៀត កំពស់របស់ខ្ញុំត្រូវស្រុតនិងទាបជាងមុន ដូចនេះ ត្រូវសំរក និងធ្វើឲ្យសណ្ដកវិញ ទើបសាកសម។
យប់ ទី២៥ វិច្ឆិកា ឆ្នាំ២០១២
Advertisements