មិនដឹងជាស៊យឬក៏ហេងទៅណ៎


វេលាទៅពិធីមង្គលការ ហៅកាត់ថាទៅហូបការ  ពិតជាសោះកក្រោះណាស់។ ពេលរៀបចេញពីផ្ទះភ្លាម  ផ្លូវស្ទះគ្រប់កន្លែង  ថ្មទូរស័ព្ទក៏ជិតអស់  ហើយត្រូវផ្ញើម៉ូតូចំងាយពីកន្លែងមង្គលការនោះដើរម៉ាហត់ដែរ (ជិត១គីឡូ) ទំរាំតែដល់។ ក្នុងពិធីមង្គលការ ភ្ញៀវច្រើនរហូតដល់រាប់មិនអស់ ព្រោះ ២អាគាររួមគ្នា ម៉្យាងទៀត អាហារលើកមកយឺត (មកតាំងពីម៉ោងជិត៧ ដល់ម៉ោង៨កន្លះ ទើបតែដល់អាហារទី៣)  រួចពេលចេញមកវិញ ភ្លៀងស្រិចៗទៀត។ មានរឿងមួយចង់និយាយ គឺឯកឧត្ដមច្រើនណាស់ ព្រមទាំងមានជំទាវៗទៀតផង  ចំនែកឯពេជ្រវិញ ពាក់សឹងតែចាំងភ្នែកខ្ញុំខ្វាក់ទៅហើយ (ឱ! លោកអើយ មិនដឹងកាលណា មានដូចគេណ៎?) ។ មើលឃើញមួយទៀតគឺ ទូរស័ព្ទ IPHONE ១០នាក់ មាន៨នាក់ហើយដែលប្រើ និងកំពុងកាន់វា មើលទៅម្នាក់ៗដូចជាហមហានណាស់ ចំលែកតែខ្ញុំ អត់លុយហើយក្រទៀត😆 ។

ពេលមកដល់ផ្ទះភ្លាម បើកមើលអំនោយដែលកូនក្រមុំជូន ឃើញមានប្រដាប់កាត់កញ្ចក់ដៃជើង កាត់រោមច្រមុះ ដករោម និងប្រដាប់ខ្វេះកាកសំណល់ក្នុងត្រចៀក…  មួយកំផ្លេនេះដល់កហើយ :)។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s